fbpx
អេស្ប៉ាញ

តើ Bale ត្រូវអវត្តមានប៉ុន្មានប្រកួត បន្ទាប់ពីទទួលបានកាតក្រហមកាលប៉ះ Villarreal?

គ្រូបង្វឹក Zinedine Zidane របស់ Real Madrid នឹងត្រូវដឹកនាំក្រុមត្រៀមខ្លួនសំរាប់ការប្រកួតទល់នឹង Levante នៅថ្ងៃទី ១៤ ខែកញ្ញាខាងមុខនេះ ដោយមិនមានវត្តមានរបស់ខ្សែប្រយុទ្ធ Gareth Bale។

ទោះយ៉ាងណាក្ដី Real Madrid ចង់តវ៉ាកាតលឿងទី២​ ព្រោះមើលឃើញថាខ្សែប្រយុទ្ធវេលស៍មិនសក្ដិសមទទួលបានវាឡើយ ហើយកីឡាកររបស់ Villarreal បានបង្កកំហុសនេះមុន។

គួររំលឹកថា Bale រកគ្រាប់បាល់បានពីរគ្រាប់ ក្នុងការប្រកួតដែលបានត្រឹមស្មើ ២-២ ទល់នឹងក្រុម Villarreal ហើយរូបគេ ត្រូវបានបណ្ដេញចេញពីការប្រកួតនៅចុងម៉ោង ប៉ុន្មាននាទីក្រោយរកគ្រាប់បាល់ទី២តាមស្មើ។

យ៉ាងណាម៉ិញ បើសិនជាការតវ៉ាកាតសំរាប់ ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះមិនទទួលបានជោគជ័យ លោក Zidane ទំនងជាមិនសូវមានការព្រួយបារម្ភផងដែរ ដោយសារ កីឡាករចំនូលថ្មី Eden Hazard អាចនឹងបង្ហាញខ្លួនជាលើកដំបូងសំរាប់ការប្រកួតផ្លូវការអោយក្រុមអធិរាជស៕

ប្រភព៖ AS

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker