បាល់ទាត់ជាតិ បាល់ទាត់អាស៊ី

ថៃ​ឡើង​បាន ៦ លេខ ចុះ​កម្ពុជា​ប្រែប្រួល​បែប​ណា​ក្រោយ​ចាញ់​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់?

យោង​តាម​ការ​វាយ​តម្លៃ​ពី Footy Rankings ​បាន​បង្ហាញ​នូវ​កម្រិត​ពិន្ទុ​ដែល​ក្រុម​បាល់ទាត់​នៅ​តំបន់​អាស៊ី​ទទួល​បាន ក្រោយ​តតាំង​ពីរ​ប្រកួត​វគ្គ​ជម្រុះ World Cup កាល​ពី​ពេល​កន្លង​ទៅ​នេះ។

កម្ពុជា-អ៊ីរ៉ាក់ 

ក្នុង​នោះ​សម្រាប់​ជម្រើស​ជាតិ​កម្ពុជា​ដែល​បរាជ័យ​ក្រោម​ថ្វី​ជើង​អ៊ីរ៉ង់ ១៤-០ និង​អ៊ីរ៉ាក់ ៤-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ទើប​បញ្ចប់​កាល​ពី​ម្សិល​មិញ​គឺ​ត្រូវ​ចុះ​ពី​លេខ​រៀង​ទី ១៦៩ មក​កាន់ ១៧២ វិញ រី​ឯ​អ៊ីរ៉ាក់​ឡើង​បាន ៣ លេខ មក​ឈរ​លេខ​រៀង​ទី ៧៣។

ថៃ-អារ៉ាប់រួម

ដោយ​ឡែក​សម្រាប់​ជម្រើស​ជាតិ​ថៃ​ដែល​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ យក​ឈ្នះ​លើ​អារ៉ាប់​រួម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ក្នុង​លទ្ធផល ២-១ គឺ​ឡើង​បាន ៦ លេខ​រំកិល​មក​លេង​រៀង​ទី ១០៩ ខណៈ​អារ៉ាប់​រួម​ដែល​រង​បរាជ័យ​ចុះ​អស់ ៤ លេខ​មក​ឈរ​លេខ​រៀង​ទី ៦៧។

ថៃ-អារ៉ាប់រួម

រី​ឯ​ឥណ្ឌូណេស៊ី​ដែល​ចាញ់​វៀតណាម ៣-១ ក៏​រំកិល​មក​ឈរ​លេខ​លេង​រៀង​ទី ១៧១ ​ក្បែរ​កម្ពុជា ហើយ​ជួយ​ឲ្យ​ក្រុម​នាគ​មាស​ឡើង​បាន ៦,៨១ ពិន្ទុ​តែ​ចំណាត់ថ្នាក់​នៅ​ថេរ ៩៧ ដដែល៕

ប្រភព៖​ FoxSportAsia

You may also like