fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអេស្ប៉ាញ

ទីបំផុត! Barca ដាក់ចេញតម្លៃខ្លួនចុងក្រោយមួយ សម្រាប់ Coutinho ខណ:ក្លឹបធំៗ កំពុងជ្រួលចង់បាន

ចាប់តាំងពីក្លឹប Barcelona បានបន្ទាបតម្លៃខ្លួនសម្រាប់កីឡាករ Philippe Coutinho មក ក្លឹបកំពូលៗជាច្រើន ដូចជា Manchester United, Chelsea និង Liverpool សុទ្ធសឹងតែបង្ហាញការចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើខ្សែបម្រើប្រេស៊ីលរូបនេះ ។

Philippe Coutinho 

គួរបញ្ជាក់ថាក្រុមហង្សក្រហម Liverpool រួមទាំងគ្រូបង្វឹកលោក Jurgen Klopp បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយក Coutinho មកកាន់ទឹកដី Anfield វិញ ប្រសិនបើពួកគេបរាជ័យក្នុងការតាមចុះហត្ថលេខាលើកីឡាករ Kai Havertz របស់ក្រុម Bayer Leverkusen ។

Philippe Coutinho

ហើយយ៉ាងណាមិញយោងតាមរបាយការណ៍ពី The Sun ថ្មីៗនេះបានឲ្យដឹងថាក្រុម Barcelona បានដាក់ចេញតម្លៃខ្លួនចុងក្រោយមួយ សម្រាប់ Coutinho ខណ:ដែលកិច្ចសន្យាខ្ចីជើងទៅកាន់ក្រុម Bayern នឹងត្រូវបញ្ចប់នៅចុងរដូវកាលនេះ ។

Philippe Coutinho

លើសពីនេះរបាយការណ៍ដដែលនេះបានអះអាងទៀតថាក្លឹបយក្សនៅក្របខណ្ឌ La Liga មួយនេះ នឹងអនុញ្ញាតឱ្យកីឡាករវ័យ ២៧ ឆ្នាំរូបនេះចាកចេញ ដោយចំណាយត្រឹមតែ ៧៧ លានផោនប៉ុណ្ណោះ បន្ទាប់ពីបានចុះហត្ថលេខាជាមួយគេ ក្នុងតម្លៃខ្លួនជិតពីរដង នៃចំនួននេះ ៕

Philippe Coutinho

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ ទីបំផុត! Coutinho បង្ហើបប្រាប់ពីកន្លែងដែលគេចង់លេងឲ្យ ខណ:កំពុងចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើន

កីឡាករ Philippe Coutinho បានបង្ហើបឲ្យដឹងថារូបគេ ចង់បន្តការស្នាក់នៅក្លឹប Bayern Munich ហើយថែមទាំងបានប្រាប់ទៅភាគីក្លឹបអាឡឺម៉ង់ និង Barcelona នូវចេតនារបស់គេផងដែរ ។

Philippe Coutinho

តែទោះជាយ៉ាងណាក្រុមយក្សនៅក្របខណ្ឌ Bundesliga មួយនេះ មិនទាន់បានឆ្លើយតបទៅនឹងការស្នើសុំពីសំណាក់ក្លឹប Barcelona នៅឡើយទេ ចំពោះតម្លៃផ្តាច់កុងត្រាប្រមាណ ១៣០ លានអឺរ៉ូ ដែលពួកគេដាក់សម្រាប់ខ្សែបម្រើប្រេសុីលរូបនេះ ។

Philippe Coutinho

មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ របាយការណ៍ពីអ្នកកាសែតនៅក្នុងប្រទេសអាល្លឺម៉ង់មួយ បានបញ្ជាក់ឲ្យដឹងថា Coutinho មិនចង់វិលត្រឡប់ទៅកាន់កាន់ក្លឹប Barça វិញទេ ។ ខណ:គេបានប្រាប់ក្លឹប Barca និង Bayern ពីបំណងប្រថ្នារបស់គេ នៅក្នុងការបន្តស្នាក់នៅទីក្រុង Munich ។

Philippe Coutinho

លើសពីនេះរបាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា ក្លឹប Barça បានធ្វើការសាកសួរទៅកាន់ក្លឹបនៅអាល្លឺម៉ង់មួយនេះ ពីអ្វីដែលពួកគេចង់បាន ដើម្បីព្រមដោះលែង Coutinho ទៅ ប៉ុន្តែក្លឹប Bayern នៅមិនទាន់បានធ្វើការសម្រេចចិត្តណាមួយនៅឡើយនោះទេ ៕

ប្រភព : Goal 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker