fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអង់គ្លេសអាល្លឺម៉ង់

ទីបំផុត! Dortmund ដាក់ចេញតម្លៃខ្លួនថ្មី សម្រាប់ Sancho ខ្ពស់ជាងមុន ក្រោយ Bayern ចូលរួមប្រជែងដែរ

ក្រុម Bayern Munich ត្រូវគេរាយការណ៍ថាបានចូលរួម ប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករ Jadon Sancho នៅរដូវក្តៅខាងមុខនេះ ចំពេលដែលនឹងត្រូវប្រឈមុខជាមួយក្លឹបបិសាចក្រហម Manchester United ផងដែរ ។

Jadon Sancho 

ប៉ុន្តែទោះជាយ៉ាងណាយោងតាមរបាយការណ៍ចុងក្រោយនេះបានឲ្យដឹងថាក្លឹប Borussia Dortmund នឹងទាមទារថ្លៃខ្លួនថ្មីប្រមាណ ១១០ លានផោន ដើម្បីអនុញ្ញាតឱ្យខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ចាកចេញនៅរដូវក្តៅខាងមុខ ។

Jadon Sancho

គួរបញ្ជាក់ផងដែរថា Sancho បានប្រែក្លាយជាកីឡាករដ៏លេចធ្លោបំផុតមួយក្នុង ចំណោមកីឡាករ ដែលគួរឲ្យចាប់អារម្មណ៍បំផុតផ្សេងទៀតនៅក្នុងពិភពបាល់ទាត់ បន្ទាប់ពីគេអាចស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ១៦ លើកបន្ថែមទៀត នៅរដូវកាលនេះ ។

ហើយយ៉ាងណាមិញ វាត្រូវបានគេយល់ថាក្រុម Bayern បានបន្ថែម Sancho ទៅក្នុងបញ្ជីឈ្មោះគោលដៅរបស់ពួកគេ ដើម្បីជំរុញឱ្យក្រុមរបស់ពួកគេ ឲ្យមានការប្រកួតប្រជែងក្នុងពានរង្វាន់ Champions League ម្តងទៀត ក្រោយខកខានឈ្នះវាតាំងពីឆ្នាំ ២០១៣ មក ។

Jadon Sancho

ទន្ទឹមនឹងនេះដែរ Sancho ក៏កំពុងក្លាយជាគោលដៅរបស់ក្រុម Manchester City ផងដែរ ដោយពួកគេ ចង់បានអ្នកមកស្នងតំណែងរបស់ Leroy Sane ដែលអាចនឹងចាកចេញនៅរដូវក្តៅខាងមុខនេះ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ PSG ដាច់​ចិត្ត​ចរចា​យក Icardi ហើយ ដោយ​ហ៊ាន​ឲ្យ​តម្លៃ​ចំណេញ ១ ទ្វេ​ជា ៤ ដល់ Inter Milan

ក្លឹប​បារាំង Paris Saint-Germain ដែល​បាន​ខ្ចី​ជើង Mauro Icardi ចេញ​ពី Inter Milan ទី​បំផុត​សម្រេច​ចិត្ត​លើ​ការ​ចរចា​ទិញ​ផ្តាច់​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ហើយ។ នេះ​បើ​តាម​របាយការណ៍​ពី Sky Sports បាន​ចុះ​ផ្សាយ។

ប្រធានក្លឹប PSG
Mauro Icardi

ប្រភព​បាន​ឲ្យ​ដឹង​ថា​ក្លឹប​សេដ្ឋី​បារាំង ព្រម​ដាក់​សំណើ​តម្លៃ ៥០ លាន​អឺរ៉ូ បូក​នឹង ១០ លាន​អឺរ៉ូ​ផ្សេង​ទៀត​លើ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​សម្រាប់​ការ​នាំ​យក Icardi មក​កាន់​ទីក្រុង​ប៉ារីស​ជា​កីឡាករ​ពេញ​ជើង។

ទំហំ​នេះ​គឺ​មើល​ឃើញ​ថា​ចំណេញ​ ១ ទ្វេ​ជា ៤ សម្រាប់ Inter ដែល​កាល​ទិញ Icardi ពី Sampdoria នៅ​ឆ្នាំ ២០១៣ គឺ​ចាយ​អស់​តែ​ជាង ១០ លាន​អឺរ៉ូ​ប៉ុណ្ណោះ។

Mauro Icardi

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ Icardi ​រក​បាន ២០ គ្រាប់​នៅ ២៨ ប្រកួត​សរុប​ឲ្យ​ក្លឹប​ PSG ក្រោយ​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លឹប​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ។ នៅ​លក្ខខណ្ឌ​ដំបូង​គឺ Inter ទារ ៧០ លាន​អឺរ៉ូ​សម្រាប់​តម្លៃ​ទិញ​ផ្តាច់ តែ​មក​ទល់​ពេល​ចុង​ក្រោយ​នេះ​គឺ​ត​ថ្លៃ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​បន្តិច៕

ប្រភព៖ Goal

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker