ពត៌មានដោះដូរកីឡាករ អង់គ្លេស

ទីបំផុត Kante ធ្វើការបញ្ជាក់ច្បាស់ៗពីអនាគតរបស់គេ ក្រោយមានទំនាក់ទំនងខ្លាំងជាមួយ Inter Milan នៅរដូវក្តៅនេះ

យោងតាមរបាយការណ៍មួយក្នុងប្រទេសបារាំងបានឲ្យដឹងថាខ្សែបម្រើ N’Golo Kante ចង់បន្តស្នាក់នៅក្រុមតោខៀវ Chelsea បន្តទៀត បើទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុម Inter Milan ក៏ដោយ ។

N’Golo Kante

ជាក់ស្តែងកីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានស៊ូទ្រាំជាមួយនឹងបញ្ហារបួស កាលពីរដូវកាលមុន និងអាចបង្ហាញខ្លួនបានត្រឹមតែ ២២ ប្រកួតប៉ុណ្ណោះ នៅក្នុងក្របខ័ណ្ឌ Premier League ។

N'Golo Kante wants to remain at Chelsea for another season
N’Golo Kante

មិនតែប៉ុណ្ណោះ Kante ត្រូវបានគេយល់ថាជាផ្នែកដ៏សំខាន់ នៅក្នុងការឈ្នះពានរង្វាន់ Premier League របស់ក្រុម Chelsea ក្រោមការដឹកនាំរបស់លោក Antonio Conte ក្នុងឆ្នាំ ២០១៧ ហើយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ចង់ចុះហត្ថលេខាលើគេ ទៅលេងនៅក្នុងក្រុម Inter ជាមួយគាត់វិញ នៅរដូវក្តៅនេះផងដែរ ។

N’Golo Kante

ប៉ុន្តែទោះជាយ៉ាងណាយោងតាមរបាយការណ៍ពី ​​Telefoot បានបង្ហាញថា Kante មិនមានបំណងចាកចេញពីក្រុម Chelsea នៅរដូវក្តៅនេះទេ ខណ:ប្រភពដដែលថែមទាំងអះអាងទៀតថាក្រុម Chelsea ក៏មិនមានបំណងក្នុងការលក់ Kante ចេញផងដែរ ។

N’Golo Kante

គួរបញ្ជាក់ថាបច្ចុប្បន្ន Kante ហាក់ជាសះស្បើយពីរបួសហើយ ខណ:រូបគេអាចបង្ហាញខ្លួនពេញលេញសម្រាប់ក្រុមជម្រើសជាតិបារាំង អំឡុងពេលយកឈ្នះទៅលើក្រុមស៊ុយអែត ដោយលទ្ធផល ១ ទល់ ០ កាលពីសប្តាហ៍មុន ៕

ប្រភព:  Metro 

You may also like