បាល់ទាត់អឺរ៉ុប ពត៌មានដោះដូរកីឡាករ អាល្លឺម៉ង់

ទីបំផុត Thiago ឆ្លើយ​មួយ​ម៉ាត់ ​ល្មម​ឲ្យ​អ្នក​គាំទ្រ Liverpool ខូច​ចិត្ត​មិន​ស្ទើរ

Thiago Alcantara កីឡាករ​គោលដៅ​ដែល​ល្ហៀងៗ​ថា​មាន​ភាគរយ​អាច​នឹង​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool ទី​បំផុត​បាន​ចេញ​មុខ​បកស្រាយ​ហើយ ថា​គេ​គ្មាន​ចិត្ត​គិត​ចង់​ចាកចេញ​ពី​ក្លឹប​នោះ​ទេ។

Thiago Alcantara

ប្រាប់​មុន​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ទល់​អ៊ុយក្រែន​នៅ​យប់​ថ្ងៃ​អាទិត្យ ខ្សែ​បម្រើ​ដែល​ជួយ​ឲ្យ Bayern Munich ឈ្នះ​ពាន​រូប​នេះ​និយាយ​ថា៖ “ទេ​ខ្ញុំ​មិន​ធ្លាប់​និយាយ​ថា ខ្ញុំ​កំពុង​គិត​ចង់​ចាកចេញ​ពី Bayern ទេ អនាគត​របស់​ខ្ញុំ​គឺ​នៅ​ជាមួយ​ប្រកួត​ថ្ងៃ​ស្អែក​ឯ​ណោះ ពោល​ខ្ញុំ​មិន​ខ្វល់​ពី​រឿង​អ្វី​ផ្សេង​ទាំង​អស់”។

Thiago Alcantara

បន្ទាប់​ពី​ចម្លើយ​បដិសេធ​នេះ​ហើយ Thiago ក៏​បន្ត​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់ Marc-Andre ter Stegen ដែល​ធ្លាប់​និយាយ​អូសទាញ​ចង់​ឲ្យ​កីឡាករ​វ័យ ២៩ ឆ្នាំ​ផ្ទេរ​មក​ទឹកដី Camp Nou បែប​នេះ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ពេល​ដែល​គាត់​និយាយ​បែប​នោះ ប៉ុន្តែ​គាត់​មិនមែន​ជា​អ្នក​សម្រេច​ការ​ផ្ទេរ ឬ​ជា​នាយក​ជាន់​ខ្ពស់​នៃ​ក្រុម​ណា​មួយ​ឡើយ”។

Thiago Alcantara

គួរ​បញ្ជាក់​ថា Thiago រដូវ​កាល ២០១៩/២០ បាន​បង្ហាញ​ខ្លួន ៤០ ប្រកួត រក​បាន ៣ គ្រាប់​និង Assist ២ លើក​ឲ្យ​ក្លឹប Bayern Munich៕ ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ទោះព្រមបន្ដនៅ Barcelona តែ Messi រិះគន់ប្រធានក្លឹប Bartomeu ថាលេបសំដីរបស់ខ្លួន

ទោះបីជា Lionel Messi បានអះអាងថា រូបគេនឹងនៅបន្ដលេងឲ្យ Barcelona មួយរដូវកាលទៀតក៏ពិតមែន ប៉ុន្ដែខ្សែប្រយុទ្ធអាហ្សង់ទីន បានប្រើនិយាយរិះគន់ប្រធានក្លឹបលោក Josep Maria Bartomeu។

លោក Bartomeu លើកឡើងថា Messi មិនអាចចាកចេញនោះទេ ដោយសារតែលក្ខខណ្ឌបានផុតកំណត់ ប៉ុន្ដែ កីឡាករផ្ទាល់បានបញ្ជាក់ថា មានការព្រមព្រៀងផ្ទាល់មាត់ ដែលការសម្រេចចិត្តអាចធ្វើទៅបាន នៅពេលដែលរដូវកាល ២០១៩/២០ ត្រូវបានបញ្ចប់។

Messi បានថ្លែងប្រាប់វេបសាយ Goal.com ថា៖ “ខ្ញុំបានប្រាប់ទៅក្លឹប ដែលរួមមានប្រធានក្លឹប ថាខ្ញុំចង់ចាកចេញ។ ខ្ញុំបានប្រាប់គាត់បែបនេះ ពេញមួយឆ្នាំ ខ្ញុំជឿជាក់ថា វាជាពេលដែលត្រូវលាឈប់ហើយ។”

“ខ្ញុំជឿថាក្លឹបត្រូវការកីឡាករវ័យក្មេងបន្ថែម កីឡាករថ្មី ហើយខ្ញុំគិតថាពេលវេលារបស់ខ្ញុំជាមួយ Barcelona ដល់ពេលបញ្ចប់ហើយ។ ខ្ញុំមានអារម្មណ៍សោកស្ដាយ ព្រោះខ្ញុំតែងតែនិយាយថា ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំនៅទីនេះ។”

“ខ្ញុំបានប្រាប់ប្រធានក្លឹបហើយ គាត់តែងតែនិយាយថា នៅចុងរដូវកាល ខ្ញុំអាចសម្រេចចិត្តថាតើ ខ្ញុំត្រូវនៅបន្ដ ឬត្រូវចាកចេញ ហើយចុងក្រោយគាត់បានលេបសំដីរបស់ខ្លួន។”

ប្រភព៖ MARCA

You may also like