fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអង់គ្លេស

ទីភ្នាក់ងាររបស់តារាកំពូល Man City ម្នាក់ បង្ហើបថាកីឡាកររូបនេះ អាចចាកចេញ នៅពេលកុងត្រាគេត្រូវបញ្ចប់

កីឡាករ Sergio Aguero នឹងមិនចាកចេញពី Manchester City មុនឆ្នាំ ២០២១ នោះទេ ខណៈរូបគេមានផែនការ ដើម្បីបន្តលេងសម្រាប់កុងត្រាដែលកំពុងនៅសល់ បើទោះបីកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុម Napoli, Juventus និង Inter Milan ក៏ដោយ ។

គួរបញ្ជាក់ផងដែរថាកិច្ចសន្យារបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នៅឯកីឡដ្ឋាន Etihad នឹងត្រូវបញ្ចប់ នៅក្នុងខែមិថុនាឆ្នាំក្រោយ បន្ទាប់ពីរូបគេបានចុះហត្ថលេខាបន្តវាថែមមួយឆ្នាំទៀត កាលពីឆ្នាំ ២០១៨ កន្លងទៅ ។

Sergio Aguero

ហើយយ៉ាងណាមិញទីភ្នាក់ងាររបស់ Aguero គឺលោក Hernan Reguera បានបញ្ជាក់ថាតារាឆ្នើមរូបនេះ នឹងមិនចាកចេញពីក្រុម City មុនពេលដែលកុងត្រារបស់គេត្រូវបញ្ចប់នោះទេ ប៉ុន្តែការផ្លាស់ប្តូរមួយនាពេលអនាគត អាចនឹងកើតមានឡើង ដោយសារតែកីឡាកររូបនេះ នៅមិនទាន់បានប្តេជ្ញាចិត្តសម្រាប់បន្តអនាគតរយ:ពេលយូរ ជាមួយក្លឹបនេះនៅឡើយនោះទេ ។

Sergio Aguero

មិនតែប៉ុណ្ណោះលោក Reguera បានប្រាប់ទៅកាន់ FCInterNews.it ថា ៖ “Sergio មានកិច្ចសន្យាជាមួយ Manchester City រហូតដល់ឆ្នាំ ២០២១ ហើយវាគ្មានឱកាសដែលគាត់ត្រូវចាកចេញមុនពេលនោះទេ” ។ ប៉ុន្តែយើងនឹងឃើញថានឹងមានអ្វីកើតឡើងបន្ទាប់ពីនោះ ។ ខ្ញុំមិនបាននិយាយអ្វីទៅកាន់ក្រុម Inter ទេ ហើយហេតុផលគឺសាមញ្ញណាស់ ។ Aguero សប្បាយចិត្តនឹងក្រុម City ហើយរូបគេមិនមានបំណងផ្លាស់ប្តូរក្លឹបនៅពេលនេះនោះទេ ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Leboeuf: Chelsea គួរតែទិញខ្សែបម្រើឆ្នើមម្នាក់នៅ Bundesliga ប៉ុន្ដែមិនមែន Coutinho

Kai Havertz គួរតែជាកីឡាករដែលក្លឹប Chelsea កំណត់គោលដៅចុះហត្ថលេខា បើយោងតាមការលើឡើង របស់អតីតខ្សែការពារតោខៀវលោក Frank Leboeuf។

បន្ទាប់ពីការប្រកួតនៅ Bundesliga ត្រូវបានចាប់ផ្ដើមសារជាថ្មី ក្រោយផ្អាករយៈពេល២ខែ ក្រុម Bayer Leverkusen ទទួលបានជ័យជំនះទាំង២ប្រកួត ហើយក្នុងនោះ Havertz បានដើរតួជាកីឡាករសំខាន់ជួយក្រុម ដោយរកគ្រាប់បាល់បាន៣គ្រាប់សម្រាប់២ប្រកួតនោះ។

ដោយសារទម្រង់លេងល្អ ខ្សែបម្រើវ័យក្មេងសញ្ជាតិអាល្លឺម៉ង់ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបពីរនៅអង់គ្លេសគឺ Chelsea និង Manchester United ខណៈដែលបច្ចុប្បន្នក្លឹបតោខៀវ ក៏សម្លឹងឃើញ Coutinho ដែលបច្ចុប្បន្នកំពុងលេងនៅ Bayern Munich។

ប៉ុន្ដែជើងចាស់ Leboeuf ដែលបានចំណាយពេល ៥រដូវកាលនៅទឹកដី Stamford Bridge ចន្លោះពីឆ្នាំ ១៩៩៦ ដល់ ២០០១ យល់ឃើញថា Havertz ជាកីឡាករដែល Chelsea គួរចុះហត្ថលេខា។

បុរសវ័យ៥២ឆ្នាំបាននិយាយសរសើ Havertz ថា៖ “ខ្ញុំចូលចិត្តភាពចាស់ទុំរបស់គេនៅលើទីលានប្រកួត គេមើលទៅដូចជាកីឡាករដែលមានវ័យ៣០ឆ្នាំ ហើយដឹងពីអ្វីដែលគេត្រូវតែធ្វើ និងពេលណាដែលត្រូវធ្វើវា។”

“គេគឺប៉ិនប្រសប់ក្នុងការរៀបចំសម្រាប់ក្រុម ហើយខ្ញុំបាននិយាយពីគេកាលពីសប្ដាហ៍មុន ថាជាកីឡាករដែលខ្ញុំនឹងចុះហត្ថលេខាយ៉ាងពិតប្រាកដ។”

ប្រភព៖ Goal

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker