fbpx
បារាំងពត៌មានដោះដូរកីឡាករអង់គ្លេស

ទីភ្នាក់ងារ Cavani លើកហេតុមួយ ដែលខ្សែប្រយុទ្ធរូបនេះ មិនដើរចូល Chelsea ឬUnited បើទោះបានថ្លៃឈ្នួលខ្ពស់

ទីភ្នាក់ងាររបស់កីឡាករ Edinson Cavani បានទទូចថាទឹកប្រាក់ដ៏ច្រើន ដែលផ្តល់ជូនពីសំណាក់ក្លឹប Chelsea និង Manchester United នៅតែមិនទាន់គ្រប់គ្រាន់ ដើម្បីល្បួងខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ឲ្យព្រមផ្លាស់ទៅនោះទេ ។

Edinson Cavani  

គួរបញ្ជាក់ថាកីឡាកររបស់ក្រុម PSG រូបនេះ កំពុងតែស្វែងរកការផ្លាស់ប្តូរមួយទៅកាន់ក្រុម Atletico Madrid កាលពីខែមករា ប៉ុន្តែការផ្ទេរមួយនេះមិនត្រូវបានបង្ខំឲ្យកើតមានឡើងបានទេ ខណ:នៅសល់រយ: ៦ ខែទៀត រហូតដល់គេក្លាយជាកីឡាករឥតគិតថ្លៃ ។

Edinson Cavani

ជាក់ស្តែងក្លឹប United និង Chelsea ហា៊នធ្វើការចំណាយច្រើនចំពោះការផ្លាស់ប្តូរមួយនេះ មិនត្រឹមតែបង់ថ្លៃផ្ទេររបស់ Cavani ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងផ្តល់ប្រាក់ឈ្នួលដ៏ខ្ពស់មួយ សម្រាប់ខ្សែប្រយុទ្ធរូបនេះផងដែរ ។

តែទោះជាយ៉ាងណាកីឡាករវ័យ ៣២ ឆ្នាំ ដែលអាចរកប្រាក់ឈ្នួល ៣៦០,០០០ ផោនក្នុងមួយសប្តាហ៍ នៅរដ្ឋធានីបារាំងរូបនេះ សប្បាយចិត្តក្នុងការកាត់បន្ថយប្រាក់ឈ្នួលទាំងនោះ ប្រសិនបើបានការផ្ទេរមួយទៅកាន់ទឹកដីអេស្ប៉ាញ ។

លើសពីនេះ ទីភ្នាក់ងារនឹងជាបងប្រុសរបស់ Cavani លោក Walter Guglielmone បាននិយាយថា ៖ Cavani សុខចិត្តទទួលប្រាក់ឈ្នួលតិចជាង PSG ព្រោះគេមានក្តីសុបិនទៅលេងនៅអេស្ប៉ាញ ។ តែ Atletico មិនអាចទទួលយកតាមការស្នើសុំរបស់ក្រុម PSG ។ ហើយប្រសិនបើវាសម្រាប់លុយនោះ Edinson នឹងផ្លាស់ទៅលេងនៅអង់គ្លេសជាមួយ Manchester ឬតោខៀវ ជាយូរហើយ ” ៕

Edinson Cavani

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ កុងត្រានៅក្លឹបជិតចប់ តារាឆ្នើម Chelsea ម្នាក់ សំលឹងឃើញការផ្ទេរមួយ ទៅក្រុម Barca នៅរដូវក្តៅខាងមុខ

ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Willian នឹងត្រូវចូលរួមជាមួយក្រុម Barcelona ក្នុងការផ្ទេរមួយ ដោយឥតគិតថ្លៃនៅរដូវក្តៅខាងមុខនេះ នៅពេលដែលកុងត្រារបស់គេនៅឯទឹកដី Stamford Bridge ត្រូវផុតកំណត់ ។

Willian 

គួររំលឹកថាកីឡាករវ័យ ៣១ ឆ្នាំរូបនេះធ្លាប់បាននិយាយពីបំណងប្រាថ្នារបស់ខ្លួន ដើម្បីបន្តនៅ Chelsea ក្នុងប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែដោយសារកង្វះការរីកចម្រើនលើកិច្ចចរចា កិច្ចសន្យាជាមួយក្លឹប បានធ្វើឱ្យខ្សែប្រយុទ្ធចាប់ផ្តើមបើកកិច្ចពិភាក្សាជាមួយក្លឹបផ្សេងទៀត សម្រាប់ការផ្លាស់ប្តូរធំមួយ ។

Willian

ជាក់ស្តែងបើយោងតាមសារព័ត៌មាន Marca បានអោយដឹងថា Willian បានជួបជាមួយអ្នកតំណាងរបស់ Barcelona ចំនួនពីរលើកហើយ និងខិតជិតក្នុងការយល់ព្រមផ្លាស់ទៅលេង  Camp Nou ។

Willian

បញ្ជាក់ថា Willian ត្រូវបានអនុញ្ញាតឱ្យនិយាយ និងយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយក្លឹបផ្សេងទៀត នៅពេលដែលកិច្ចសន្យារបស់គេនៅសល់រយ:ពេល ៦ ខែចុងក្រោយ ៕

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker