fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអាល្លឺម៉ង់អ៊ីតាលី

ទីភ្នាក់ងារ Raiola ទម្លាយពីហេតុផលដ៏ធំមួយ ដែល Haaland បដិសេធមិនដើរចូលក្រុម Juve ហើយផ្ទេរមក Dortmund វិញ

Erling  Haaland បានក្លាយជាកីឡាករដ៏លេចធ្លោបំផុតមួយ ដោយធ្វើឲ្យក្លឹបកំពូលៗនៅអឺរ៉ុបជាច្រើន ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើរូបគេ បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្រុម Red Bull Salzburg សម្រាប់ពាក់រដូវកាល ២០១៩-២០ នេះ ។

Erling  Haaland  

ជាក់ស្តែងបើទោះបីជាមានការចាប់អារម្មណ៍ជាច្រើនក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះ បានសម្រេចចិត្តផ្លាស់ទៅលេងឲ្យក្រុម Borussia Dortmund ជំនួសវិញ ក្នុងតម្លៃ ១៧ លានផោន នឹងកំពុងអាចរកគ្រាប់បាល់បាន ១៣ គ្រាប់ហើយ នៅក្នុងការបង្ហាញខ្លួនចំនួន ១២ ប្រកួតប៉ុណ្ណោះ ។

Erling  Haaland

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមុនពេលបញ្ចប់ការផ្លាស់ប្តូរនេះ ទីភ្នាក់ងារលោក Mino Raiola បានអះអាង Erling Haaland បានបដិសេធសំណើផ្ទេរទៅកាន់ក្រុមសេះបង្កង់ Juventus កាលពីខែមករា ដោយសារតែក្រុមម្ចាស់ជើងឯក Serie A មួយ នឹងដាក់រូបគេ ឲ្យលេងក្នុងឈុតអាយុក្រោម ២៣ ឆ្នាំប៉ុណ្ណោះ ។

Mino Raiola

លើសពីនេះលោក Raiola បាននិយាយទៀតថា ៖ ” ហេតុអ្វីបានជា Haaland មិនព្រមផ្លាស់ទៅកាន់ក្រុម Juventus? ព្រោះពួកគេនឹងដាក់គាត់ឲ្យលេងនៅក្នុងក្រុមអាយុក្រោម ២៣ ឆ្នាំរបស់ពួកគេ ” ៕

Juventus

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ មិនមែន Mane ឬ Aubameyang ប៉ុន្ដែជាម្នាក់នេះដែល Xavi ចង់ឲ្យ Barca ទិញចូលនៅរដូវក្ដៅខាងមុខ

អតីតខ្សែបម្រើ Xavi បាននិយាយថា Barcelona គួរតែផ្តោតទៅលើការនាំយកតារាឆ្នើម Neymar ត្រលប់មកវិញពីក្លឹប Paris Saint-Germain នៅរដូវក្ដៅខាងមុខជាង ការចង់បាន Pierre-Emerick Aubameyang ឬ Sadio Mane។

លោក Xavi ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្រុម Al Sadd ចង់ឃើញ ខ្សែប្រយុទ្ធប្រេស៊ីលត្រលប់មកកាន់ទឹកដី Camp Nou វិញ ក្រោយពីបានចាកចេញរយៈពេល៣ឆ្នាំ ទៅកាន់ទីក្រុងប៉ារីស។

ប៉ុន្ដែកីឡាកវ័យ២៨ឆ្នាំរូបនេះ មិនអាចមានឱកាសឈ្នះពាន Ballon d’Or ឬ ជួយក្រុម PSG ឈ្នះ Champions League បានឡើយ ប៉ុន្ដែរូបគេជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយក្រុមបារាំងទំលាក់ Borussia Dortmund ពីវគ្គ១៦ក្រុមចុងក្រោយ ហើយលោក Xavi មើលឃើញថា Neymar ជាជម្រើសដ៏សក្ដិសមសម្រាប់ការមកជួយតំបន់ប្រយុទ្ធក្រុមអ្នកមានបុណ្យ។

អតីតប្រធានក្រុម Barca បាននិយាយថា៖ “នៅទូទាំងពិភពបាល់ទាត់ គេគឺស្ថិតនៅក្នុងចំណោមកីឡាករល្អបំផុត ៣ ឬ ៥រូបនៅលើលោក។ ខ្ញុំសង្ឃឹមថាគេអាចត្រលប់ទៅ Barcelona។ គេអាចជួយបានបន្ថែមច្រើនជាងមុន។ វាអាចជាការចុះហត្ថលេខាដ៏អស្ចារ្យ ដើម្បីក្លាយជាអ្នកផ្លាស់ប្ដូរ។”

ដោយឡែក លោកមិនគិតថា ខ្សែប្រយុទ្ធ Aubameyang របស់ក្រុម Arsenal ឬ Mane របស់ Liverpool សក្ដិសមនឹងមកចូលរួមមកជួយ Barcelona នៅតំបន់ប្រយុទ្ធដូច Neymar ឡើយ៕

ប្រភព៖ Goal

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker