fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

ទឹកចិត្តប្រពៃ! Pep ចូលរួមបរិច្ចាគ ១ លានអឺរ៉ូ ដើម្បីជួយទប់ស្កាត់វីរុសកូវីដ ១៩ នៅក្នុងទីក្រុងបាសេឡូណា

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១ លានអឺរ៉ូ (៩០០,០០០ ផោន ) ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងកូរ៉ូណា នៅឯទីក្រុងបាសេឡូណា ។

Pep Guardiola 

ជាក់ស្តែងអ្នកចាត់ការទូទៅរបស់ក្រុម Manchester City រូបនេះ បានយកប្រាក់សន្សំរបស់ខ្លួន ផ្ញើទៅកាន់មូលនិធិ Angel Soler Daniel ដើម្បីចំណាយលើការទិញឧបករណ៍វេជ្ជសាស្រ្តបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំង ចំពោះវីរុសឆ្លងក៏កាចសាហាវមួយនេះ ។

Pep Guardiola

គួរបញ្ជាក់ផងដែរថាអេស្ប៉ាញកំពុងតែធ្វើការបិទប្រទេសទាំងមូល ខណ:ចំនួនអ្នកស្លាប់ដោយសារមេរោគឆ្លងថ្មីនេះ កើនឡើងដល់ ៥១៤ នាក់ក្នុងមួយថ្ងៃ ហើយស្ថានភាពក្នុងប្រទេសនេះកាន់តែមានភាពធ្ងន់ធ្ងរទៅៗ ។

មិនតែប៉ុណ្ណោះតួលេខផ្លូវការកាលពីថ្ងៃអង្គារ៍ បង្ហាញថាមនុស្សចំនួន ២,៦៩៦ នាក់បានស្លាប់ ហើយជិត ៤០,០០០ នាក់បានឆ្លងជំងឺនេះនៅក្នុងប្រទេសអេស្ប៉ាញ ខណ:មហាវិទ្យាល័យវេជ្ជសាស្ត្ររបស់ទីក្រុងបាសេឡូណាបាននិយាយថាឧបករណ៍វេជ្ជសាស្រ្តរបស់ពួកគេ កំពុងតែមានភាពខ្វះខាតយ៉ាងខ្លាំង ប៉ុន្តែដោយសារភាពសប្បុរសធម៌របស់លោក Guardiola ដែលនឹងក្លាយជាមធ្យោបាយដ៏វែងមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹងទាំងនេះ នៅតាមមណ្ឌលសុខភាពនៅតំបន់កាតាឡាន់ឡើងវិញ ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker