fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

ទឹកចិត្ត​ប្រធាន​ក្រុម! Henderson ឆ្លើយ​មួយ​ម៉ាត់​ឈឺៗ​ទៅ Ballack ជុំវិញ​រឿង​របស់ Van Dijk

ថ្មីៗ​នេះ​ប្រិយមិត្ត​ប្រាកដ​ជា​បាន​ដឹង​រួច​មក​ហើយ ជុំវិញ​ពាក្យ​សម្តី​មួយ​ឃ្លា​ដែល​ជើង​ចាស់​លោក Michael Ballack ធ្លាប់​បាន​និយាយ​ថា ខ្សែ​ការពារ​ Virgil van Dijk គឺ​ពិត​ជា​មាន​សំណាង​ដែល​បាន​លេង​ក្នុង​សម័យ​កាល​បាល់ទាត់​គ្មាន​ខ្សែ​ប្រយុទ្ធ​កំពូលៗ​ត្រូវ​ប្រឈម​តតាំង។

Van Dijk/Ballack
Van Dijk/Henderson

កន្លង​ទៅ Ballack ធ្លាប់​បាន​និយាយ​ថា៖ “Virgil van Dijk គឺ​ពិត​ជា​មហា​សំណាង​ព្រោះ​បាន​លេង​ក្នុង​សម័យ​កាល​បាល់ទាត់​ដែល​គ្មាន Drogba, Lampard, Shearer, Henry, Rooney, Van Persie, Tevez, Adebayor និង Diego Costa នៅ Premier League បែប​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ​ថា​គេ​ជា​ខ្សែ​ការពារ​ល្អ​ដាច់​គេ​ប្រចាំ​លីគ”។

Van Dijk/Henderson

ក្រឡេក​ទៅ​មើល​ការ​ឆ្លើយតប​របស់ Jordan Henderson ដែល​ជា​ប្រធាន​ក្រុម បាន​សរសេរ​តប​ទៅ​វិញ​នៅ​លើ Instagram លើ​ការ​បង្ហោះ​របស់​សារព័ត៌មាន​មួយ​វិញ​ថា៖ “ពួក​គេ​ទាំង​នោះ [ខ្សែ​ប្រយុទ្ធ​ដូច​រៀបរាប់​ខាង​លើ] គឺ​ជា​អ្នក​សំណាង​ទៅ​វិញ​ទេ”។

ន័យ​នេះ​ Henderson ចង់​ថា ការ​ដែល Drogba, Lampard, Shearer ឬ Henry ជា​ដើម​នោះ មិន​ស្ថិត​ក្នុង​សម័យ​កាល​ជាមួយ​ខ្សែ​ការពារ​មាឌ​ឌាំង Van Dijk វា​ទើប​ជា​រឿង​ដ៏​សំណាង​ពិត​ប្រាកដ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ កីឡាករ​ទើប​លេង​បាន ៨ ប្រកួត​ម្នាក់ អាច​នឹង​ត្រូវ​ចាកចេញ​ពី Man Utd នៅ​សប្ដាហ៍​នេះ​ហើយ

ក្លឹប​បិសាច​ក្រហម Manchester United កំពុង​ប្រឈម​នឹង​ការ​បាត់បង់​កីឡាករ​ជួរ​មុខ​មួយ​រូប ដែល​ទើប​ខ្ចី​ជើង​ចេញ​ពី​លីគ​ប្រទេស​ចិន​នា​ចុង​ខែ​មករា។

Odion Ighalo
Ole Gunnar Solskjaer

នោះ​គឺ​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Idion Ighalo ដែល​កុងត្រា​ខ្ចី​ជើង​របស់​គេ​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ៣០ ​ឧសភា​នេះ​ហើយ ដោយ​ឡែក​មិន​ទាន់​មាន​ដំណឹង​ថា​ក្លឹប​ព្រម​ផ្តល់​ការ​បន្ត​កុងត្រា​ពេញលេញ​ណា​មួយ​នោះ​ទេ។

Odion Ighalo

ក្រោយ​ផ្លាស់​ពី​ក្លឹប Shanghai Shenhua មក​កាន់​ទឹកដី Old Trafford កីឡាករ​វ័យ ៣០ ឆ្នាំ រក​បាន​ ៤ គ្រាប់​នៅ ៨ ប្រកួត​សរុប។

Odion Ighalo

តាម​ប្រភព​ពី Goal ​បាន​ចុះ​ផ្សាយ ក្លឹប​អាណាព្យាបាល Shanghai Shenhua ចង់​បាន Ighalo ឲ្យ​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ​ជា​ខ្លាំង ស្រប​ពេល​ដែល​លីគ CSL របស់​ចិន​គឺ​ទំនង​នឹង​បើក​បន្ត​វិញ​នៅ​ចុង​ខែ​មិថុនា​ឬ​ដើម​ខែ​កក្កដា ក្រោយ​ខកខាន​រយៈ​ពេល​យូរ​ដូច​គ្នា៕

ប្រភព៖ Metro

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker