fbpx
អង់គ្លេស

ទោះបីត្រូវគ្រូបង្វឹក ធ្វើបាបចិត្ត ប៉ុន្ដែ កីឡាករ Tottenham មួយរូប មិនដែលមានបំណងចេញពីក្លឹបឡើយ

Moussa Sissoko បាននិយាយថា​ រូបគេមិនដែលគិតចង់ចែកផ្លូវគ្នាជាមួយនឹងក្លឹប Tottenham នោះទេ បើទោះបីជា មានអារម្មណ៍ឈឺចាប់នៅពេលដែល មិនត្រូវបានលោក Mauricio Pochettino ជ្រើសរើស អោយចូលរួមប្រកួតនៅពេលចាប់ផ្ដើមអាជីពរបស់ខ្លួនសំរាប់ក្លឹបមាន់ខ្នាយមាស។

កីឡាករវ័យ៣០ឆ្នាំរូបនេះ បានវិវត្តខ្លួន ក្លាយជាកីឡាករសំខាន់ក្រោមការដឹកនាំរបស់លោក Pochettino ដោយអវត្តមានតែ៤ប្រកួតប៉ុណ្ណោះ កាលពីរដូវកាល ២០១៨/១៩។

ប៉ុន្ដែអ្វីដែលបានកើតឡើងចំពោះអតីតខ្សែបម្រើក្រុម Newcastle រូបនេះ ហាក់មានភាពផ្ទុយស្រលះពីបច្ចុប្បន្ន ក្រោយផ្ទេរមកកាន់ក្លឹបមាន់ខ្នាយមាស ក្នុងតំលៃខ្លួន ៣០លានផោន។

Sissoko បាននិយាយថា៖ “ខ្ញុំដឹងថាខ្ញុំមានរដូវកាលដ៏លំបាកជាមួយនឹងក្លឹប Tottenham។ ការជ្រើសរើសរបស់គ្រូបង្វឹកបានធ្វើអោយខ្ញុំឈឺចាប់ ប៉ុន្ដែនេះគឺជាក្រិត្យក្រមនៃបាល់ទាត់។ រឿងតែមួយគត់ដែលអាចធ្វើបាននោះគឺ ការប្រឹងប្រែងអោយខ្លាំងជាងមុន។

“ខ្ញុំមិនចង់បន្ដស្នាក់នៅជាមួយនឹង ភាពបរាជ័យនោះទេ។ ហើយខ្ញុំមិនដែលគិតដល់ពីការចាកចេញពី Tottenham នោះដែរ វាបានផ្ដល់អោយខ្ញុំនូវ ការប្រឹងប្រែងធ្វើអោយបានល្អជាងមុន។”

ប្រភព៖ talkSPORT

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker