fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

ទោះអនាគតទាន់មិនច្បាស់លាស់ តែតារាឆ្នើម PL ម្នាក់ សុខចិត្តបដិសេធសំណើធំពីក្លឹប Inter Miami របស់ Beckham

Willian បានច្រានចោលការផ្តល់ជូនដ៏ធំមួយពីសំណាក់ក្រុម Inter Miami របស់អតីតជើងចាស់លោក David Beckham ចំពេលអនាគតរបស់គេនៅឯក្លឹបតោខៀវ Chelsea នៅតែមិនទាន់មានភាពច្បាស់លាស់ ។

Willian 

គួរបញ្ជាក់ថាក្លឹបចំណូលថ្មីរបស់ក្របខ័ណ្ឌ MLS មួយនេះ មានបំណងចង់បន្ថែមខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលរូបនេះ ចូលទៅក្នុងក្រុមរបស់ពួកគេ ដើម្បីទទួលបានភាពប្រសើឡើងមួយកំរិតទៀត ។

Willian

ជាក់ស្តែងកិច្ចព្រមព្រៀងរបស់ Willian នៅឯទឹកដី Stamford Bridge កាន់តែខិតជិតបញ្ចប់ហើយ ខណ:ភាគីទាំងពីរនៅតែមិនទាន់ទទួលបានដំណោះស្រាយណាមួយរហូតមកដល់ពេលនេះ ។

ហើយចំពោះបញ្ហានេះ បានធ្វើឲ្យ Willian ហាក់កំពុងត្រៀមខ្លួនរួចស្រេច ដើម្បីទទួលការចាកចេញដោយគ្មានតម្លៃខ្លួន នឹងអាចចូលរួមជាមួយក្លឹបណាមួយ ប៉ុន្តែបើតាមរបាយការណ៍ចុងក្រោយពី The Telegraph បានអះអាងថាខ្សែប្រយុទ្ធប្រេសុីលរូបនេះ បានច្រានចោលសំណើផ្តល់ជូនដ៏ធំមួយ ពីសំណាក់ក្លឹបនៅរដ្ឋ Florida របស់សហរដ្ឋអាមេរិក ។

Willian

មិនតែប៉ុណ្ណោះ កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ហាក់មានបំណងចង់ចុះកុងត្រាថ្មី រយ:ពេល ៣ បន្ថែមទៀត ដើម្បីបន្តស្នាក់នៅទឹកដី Stamford Bridge ប៉ុន្តែក្រុមតោខៀវ Chelsea មិនមានឆន្ទៈក្នុងការផ្តល់ជូនលើសពីពីរឆ្នាំឡើយ ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Real Madrid ទិញបានខ្សែប្រយុទ្ធកំពុងលេចធ្លោម្នាក់ ក្នុងតម្លៃ២០ម៉ឺនអឺរ៉ូ

Real Madrid បានចុះហត្ថលេខា Juanma Hernandez ពីក្លឹប Malaga ក្នុងតម្លៃ ២០ម៉ឺនអឺរ៉ូ ដោយសារពួកគេមើលឃើញថា ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំរូបនេះ កំពុងតែបង្ហាញភាពលេចធ្លោខ្លាំងជាមួយនឹងក្លឹបបច្ចុប្បន្នរបស់គេ។

Juanma បានសម្រេចការផ្ទេរមកកាន់ក្លឹបអធិរាជស ដោយបានស៊ីញ៉េចុះកុងត្រា៤ឆ្នាំ ហើយរូបគេនឹងចូលរួមជាមួយនឹងឈុត Juvenil A(ឈុត U19 របស់ Real Madrid) នៅរដូវកាលបន្ទាប់ ខណៈដែលបច្ចុប្បន្ន ក្រុមនេះពុំទាន់មានគ្រូបង្វឹកដឹកនាំនៅឡើយទេ។

ទោះយ៉ាងណាក្ដី Juanma បានផ្លាស់មកលេងឲ្យក្រុម ឈុតទី២ដែលដឹកនាំដោយលោក Raul Gonzalez នៅក្នុងការប្រកួតពានរង្វាន់ UEFA Youth League ដែលធ្វើឡើងនៅក្នុងខែសីហាខាងមុខនេះ។

មានមតិលើកឡើងថា រដូវកាល ២០២០/២១ អាចជារដូវកាលចុងក្រោយដែល Juanma ចំណាយពេលជាមួយនឹងក្រុមយុវជន ប៉ុន្ដែមានការរំពឹងផ្សេងទៀតថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នឹងលេងឲ្យឈុត Castilla មុនពេលទទួលបានុំឱកាសលេងនៅឈុតធំ៕

ប្រភព៖ MARCA

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker