fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

ទោះ​ជាប់​ជម្រើស​ដំបូង​ញឹកញាប់ តែ Ole ថា De Gea នៅ​កំពុង​ខូចចិត្ត​រឿង​មួយ

អ្នកចាត់ការ​ក្លឹប Man Utd លោក Ole Gunnar Solskjaer បាន​បង្ហាញ​ការ​យល់​ឃើញ និង​ជីកកកាយ​ពី​អ្វី​ដែល​អ្នកចាំទី David de Gea ចង់​បាន ស្រប​ពេល​ដែល​ការ​ឈរ​ជើង​នៅ​ជម្រើស​ដំបូង​សម្រាប់​គេ​ក្លាយ​ជា​រឿង​សាមញ្ញ​ហើយ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

De Gea/Ole
Ole Gunnar Solskjaer

នោះ​គឺ​កត្តា​ជោគជ័យ​មួយ​ផ្សេង​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​ឈ្នះ​ពាន​រង្វាន់។ អ្នកចាត់ការ​សញ្ជាតិ​ន័រវែស​និយាយ៖ “គេ​បាន​ឈ្នះ Premier League, FA Cup, Europa League និង League Cup ហើយ តែ​វា​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​គេ​ទេ ដោយ​ខ្ញុំ​គិត​ថា​ De Gea មិន​ទាន់​រីករាយ​ទេ ដរាប​ណា​មិន​ទាន់​ឈ្នះ​ពាន​រង្វាន់​ធំៗ”។

លោក​សង្កត់​ធ្ងន់៖ “ការ​ឈរ​ជើង​នៅ Man Utd មក​ទល់​ពេល​នេះ ហើយ​មិន​ទាន់​ទទួល​បាន​ពាន​រង្វាន់​ធំ​នោះ វា​ដូច​ជា​ចន្លោះ​ប្រហោង​មួយ​ក្នុង​អាជីព​របស់​គាត់​អ៊ីចឹង ហើយ​និយាយ​ពី​ពាន​បុគ្គល​ខ្ញុំ​គិត​ថា De Gea ​គេ​មិន​សូវ​ជា​ចង់​បាន​ទេ អ្វី​ដែល​សំខាន់​គឺ​ការ​លើក​ពាន​រួម​ជា​ក្រុម”។

De Gea/Ole

ដូច​ Ole បាន​បញ្ជាក់​ការ​ខកខាន​ឈ្នះ​ពាន​ធំ គឺ​ចង់​សំដៅ​ដល់​ពាន UEFA Champions League ដែល​បិសាច​ក្រហម​ខកខាន​លើក​តាំង​ពី​ឆ្នាំ ២០០៨ មក​ម្ល៉េះ។ ប៉ុន្តែ​ផ្អែក​តាម​ទម្រង់​លេង​ដ៏​ល្អ​របស់ United បច្ចុប្បន្ន ថា​មិន​ត្រូវ​រដូវ​កាល​ក្រោយ​ពួក​គេ​អាច​នឹង​មាន​ឱកាស​ក៏​ថា​បាន៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ បើ​ចង់​ប្រើ​សិទ្ធ​ដក Conte ចេញ​ឆៅៗ ក្លឹប Inter Milan ត្រូវ​ចំណាយ​លុយ​ធំ​ប៉ុណ្ណេះ

ស្រប​ពេល​ដែល​ទម្រង់​លេង​របស់ Inter Milan នា​រយៈ​ពេល​ចុង​ក្រោយ ហាក់​មាន​ការ​ធ្លាក់​ចុះ​ក៏​រុញ​ឲ្យ​មាន​ចចាមអារ៉ាម​ជុំវិញ​ការ​ប្រឈម​បាត់បង់​កៅអី​របស់​អ្នកចាត់ការ​លោក Antonio Conte។

Antonio Conte

ពីរ​ប្រកួត​កន្លង​ទៅ Inter បាន​ត្រឹម​ស្មើ​ជាមួយ Verona និង​ចាញ់ Bologna ២-១ ​នាំ​ឲ្យ​លំដាប់​ពិន្ទុ​នៅ​តារាង Serie A ក្រុម​របស់​ពួក​គេ​ត្រូវ​ឈរ​លេខ ៤។

ត្បិត​បើ​កៅអី UCL អាច​ថា​ធានា​បាន​មែន ប៉ុន្តែ​បញ្ហា​ចម្បង​គឺ​លទ្ធផល​ល្អ​ជាង​នេះ​ដែល​ក្លឹប​ចង់​ទទួល​បាន និង​មួយ​ផ្សេង​ទៀត​គឺ​កត្តា​ចំណាយ ដែល​ប្រាក់​ពលកម្ម​របស់​លោក Conte គឺ​ខ្ពស់​ជាង​គ្រូ​បង្វឹក​រូប​ណា​ទាំង​អស់​នៅ​ក្របខ័ណ្ឌ​អ៊ីតាលី។

Inter Milan
Antonio Conte

មួយ​ឆ្នាំ Conte ស៊ី​ថ្លៃ ១២ លាន​អឺរ៉ូ និង​ជាប់​កុងត្រា​ដល់​ឆ្នាំ ២០២២ ហើយ​ប្រសិន​ណា Inter Milan ចង់​បណ្ដេញ​អ្នកចាត់ការ​ខាង​លើ​ចេញ​នៅ​ពេល​នេះ គឺ​ក្លឹប​ត្រូវ​ចំណាយ​ដល់​ទៅ ១៥០ លាន​អឺរ៉ូ ជា​ថ្លៃ​កាត់កង​លើ​កុងត្រា​និង​លក្ខខណ្ឌ​សេសសល់។ រឿង​តែ​មួយ​គត់​ដែល​អាច​ឲ្យ Conte ចាកចេញ ហើយ​ក្លឹប​មិន​ចំណាយ នោះ​គឺ​ការ​សុំ​លា​ឈប់​ដោយ​ឯកឯង ព្រោះ​កន្លង​មក​ក៏​ល្ហៀងៗ​ថា​ទំនាក់ទំនង​រវាង​គ្រូ​សិស្ស​នៅ Inter រាង​ប្រេះស្រាំ​ជា​បណ្តើរៗ​ដែរ៕

ប្រភព៖ AF

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker