fbpx
FIFA

ទោះ​អាល្លឺម៉ង់/អេស្ប៉ាញ​ខ្លាំង ក៏ Deco នៅ​រំពឹង​ខ្លាំង​លើ​ក្រុម​មួយ​នេះ​ថា​នឹង​លើក​ពាន

ថ្វី​បើ​មាន​ក្រុម​ជម្រើស​ជាតិ​ជា​ច្រើន​ហាក់​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​លើក​ពាន World Cup 2018 ក្រឡេក​ទៅ​មតិ​របស់​អតីត​កីឡាករ Deco បាន​បង្ហាញ​ការ​ជឿជាក់​លើ​ក្រុម​ព័រទុយហ្គាល់​ថា​នឹង​មាន​ឱកាស​អាច​ជោគជ័យ​ក្នុង​ឆ្នាំ​នេះ​ដូច​គ្នា។

ម្ចាស់​ពាន Euro 2016 ត្រូវ​បាន​លើក​សរសើរ​ដោយ​អតីត​ខ្សែ​បម្រើ Deco ដូច្នោះ​ថា៖ “World Cup ជា​ការ​ប្រកួតប្រជែង​ដ៏​តានតឹង​មួយ ទាំង​ដែល​អេស្ប៉ាញ​កន្លង​ទៅ​ក៏​ធ្លាប់​ឈ្នះ​ពាន ហើយ​អាល្លឺម៉ង់​ជា​ក្រុម​ដែល​មាន​ប្រវត្តិសាស្ត្រ​ល្អ​ក្នុង​ការ​ប្រកួត​នេះ ដោយ​ក្រុម​ទាំង​ពីរ​ក៏​សុទ្ធ​តែ​ធ្លាប់​ឈ្នះ​ពាន Euro រៀ​ខ្លួន

មិន​ខុស​អ្វី​ពី​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដែល​ឈ្នះ​ពាន​នេះ​កាល​ពី​ពេល​កន្លង​ទៅ ម្ល៉ោះ​ពួក​គេ​ក៏​អាច​មាន​ឱកាស​ក្នុង​ការ​លើក​ពាន World Cup ដូច​គ្នា តាម​ពិត​ទៅ​ខ្ញុំ​ទទួល​ស្គាល់​ថា​វា​លំបាក ប៉ុន្តែ​ក្រុម​នេះ​ក៏​ធ្លាប់​ឆ្លង​កាត់​គូ​ប្រជែង​ខ្លាំងៗ​នៅ​អឺរ៉ុប​និង​ស្ថិត​នៅ​កម្រិត​ដូច​គ្នា

បញ្ជាក់​ថា​ព័រទុយហ្គាល់​ស្ថិត​ក្នុង​ពូល B ដែល​មាន​ក្រុម​អេស្ប៉ាញ ម៉ារ៉ុក និង​អ៊ីរ៉ង់ ហើយ​ក៏​ជា​ភាគរយ​ខ្ពស់​ដែល​ក្រុម​ទាំង​ពីរ​មាន​ព័រទុយហ្គាល់អេស្ប៉ាញ អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​ដែល​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ ទី ១៦ ដល់ ២៦ មិថុនា។

ប្រភព: ​BeSoccer

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker