fbpx
អាល្លឺម៉ង់

ទោះ Ronaldo និង Ramos ធ្លាប់បញ្ចុះបញ្ចូលអោយផ្លាស់មក Real តែកីឡាករមួយរូបមិនព្រមចាកចេញពីក្លឹបរបស់ខ្លួនឡើយ

នៅក្នុងកិច្ចសម្ភាសន៍នៅក្នុងកម្មវិធីវិទ្យុ BBC កាលពីសប្ដាហ៍មុន ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយពីអនាគតរបស់ខ្លួន ហើយបានទំលាយថា ប្រធានក្រុម Serigo Ramos និង ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់បានបញ្ចុះបញ្ចូលអោយរូបគេផ្លាស់ទៅលេងនៅ Real Madrid កាលពីរដូវកាលកន្លងមក។

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ បានឆ្លើយតបនឹងចចាមអារ៉ាមដែលលើកឡើងចំពោះការចាកចេញទៅក្លឹបផ្សេងពីលីគអាល្លឺម៉ង់។ Lewandoski បានឆ្លើយតបថា រូបគេរីករាយនឹងស្នាក់នៅជាមួយ Bayern Munich ព្រោះក្លឹបនេះស្ថិតនៅក្នុងចំណោមក្លឹបល្អជាងគេលើលោក។

ហើយបើទោះបីជាមានការបញ្ចុះបញ្ចូលពី Ramos និង Ronaldo អោយផ្ទេរមកលេងនៅ Real Madrid ក៏ដោយកីឡាករវ័យ៣០ឆ្នាំរូបនេះ នៅតែប្រកាន់គោលជំហររបស់ខ្លួន ដោយមិនមានគំរោងចាកចេញពីក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ឡើយ៕

ប្រភព៖ AS

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker