fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

ធ្លាប់ចាយពេលនៅ Man Utd ២៤ ឆ្នាំ Giggs ថាមានតែម្នាក់នេះមួយគត់ ដែលជាកីឡាករពិបាកទប់ទល់បំផុត

ក្នុងរយៈពេល ២៤ ឆ្នាំ សម្រាប់អាជីពដ៏ជោគជ័យនៅក្រុមបិសាចក្រហម Manchester United ខ្ញីចាស់ Ryan Giggs ធ្លាប់បានប្រឈមមុខនឹងខ្សែការពារឆ្នើមៗ ជាច្រើន ដែលមិនធ្លាប់មានក្នុងការប្រកួត ប៉ុន្តែទោះជាយ៉ាងណាគាត់បានជ្រើសរើសយកខ្សែប្រយុទ្ធជើងចាស់របស់ក្រុម Inter Milan លោក Javier Zanetti ថាជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់គាត់ ។

Ryan Giggs 

គួរបញ្ជាក់ផងដែរថា Giggs ធ្លាប់បានលេងឱ្យក្រុមបិសាចក្រហមចាប់ពីឆ្នាំ ១៩៩០-២០១៤ ដោយបានឈ្នះបាន ១៣ ដងក្នុងលីគកំពូលអង់គ្លេស, FA Cup ៤ ដង និង Champions League ២ ដង ផងដែរ ។

Ryan Giggs

ហើយយ៉ាងណាមិញ នៅក្នុងចំណោមខ្សែការពារទាំងអស់ ដែលអតីតខ្សែបម្រើរូបនេះធ្លាប់បានប្រឈមមុខ មានតែជើងចាស់ Zanetti មួយប៉ុណ្ណោះ ដែលធ្វើឲ្យការប្រកួតរបស់លោក Giggs មានភាពលំបាកខ្លាំង ។

Javier Zanetti

មិនតែប៉ុណ្ណោះដោយនិយាយទៅកាន់ MUTV Group Chat លោក Giggs បាននិយាយថា ៖ “ កីឡាករដែលលំបាកជាងគេដែលខ្ញុំធ្លាប់បានជួបគឺលោក Zanetti របស់ក្រុម Inter Milan” ។ ព្រោះគាត់អាចរត់ពេញមួយថ្ងៃ ។ គាត់ធ្លាប់លេងនៅតំបន់បម្រើ ដូច្នេះគាត់មានជំនាញយ៉ាងល្អទៅលើបាល់ ។ គាត់អាចការពារបាន គាត់រឹងមាំណាស់ ខ្ញុំចាំថាគាត់ធា្លប់បានវាយច្រមុះខ្ញុំនៅវគ្គផ្តាច់ព្រ័ត្រ។ Zanetti មានអ្វីៗគ្រប់យ៉ាងជាខ្សែការពារ ” ៕

Javier Zanetti

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ គ្រាន់តែលឺ Barca ចង់សារ៉េចេញដើម្បីនាំយក Martinez មកវិញ ខណ: Vidal ចេញមុខនិយាយប៉ុន្មានម៉ាត់យ៉ាងខ្លីថា……….

Arturo Vidal បានបញ្ជាក់យ៉ាងច្បាស់ថារូបគេគ្មានចេតនាចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ដើម្បីស្វែងរកទ្រនំលេងថ្មីនោះទេ ខណ:រូបគេបានបញ្ជាក់ថាកំពុងសប្បាយចិត្តនៅឯទឹកដី Camp Nou បើទោះពេលនេះមិនសូវទទួលបានឱកាសលេងច្រើនក៏ដោយ ។

ជាក់ស្តែងក្នុងថ្ងៃកំណើតគម្រប់ ៣៣ ឆ្នាំ Vidal បានប្រាប់អ្នកកាសែត Mario Velasco ថា ៖ “ ខ្ញុំពិតជារីករាយ និងមានភាពសុខស្រួលនៅក្នុងទីក្រុងបាសេឡូណា ហើយជាការពិតខ្ញុំចង់ស្នាក់នៅទីនេះ ។ ខ្ញុំក៏មានអារម្មណ៍ល្អជាងមុនផងដែរ ។ ទីនេះជាក្រុមដ៏ល្អបំផុត ហើយខ្ញុំមានមិត្តល្អនៅក្នុងក្រុមផងដែរ ” ។

Arturo Vidal

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយផែនការរបស់ក្រុម Barcelona នៅរដូវក្តៅខាងមុខនេះ គឺមានបំណងចង់ដាក់បញ្ចូល Vidal និង Ivan Rakitic ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ សម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez វិញ ។

Lautaro Martinez

ដោយឡែកខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះ ហាក់មិនបានចេតនាណាមួយ ដែលធ្វើឲ្យរូបគេចង់ចាកចេញពីក្លឹប Barca នោះទេ ដោយរូបគេបានទទូចថា ៖ ” ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់អ្វីដែលនឹងកើតឡើង ទាំងក្នុងក្របខ័ណ្ឌ Champions League និងនៅ La Liga ។ យើងស្ថិតនៅកំពូលតារាង ហើយយើងមានឱកាសដ៏អស្ចារ្យក្នុងការឈានទៅរកការប្រកួតក្នុងក្របខ័ណ្ឌ Champions League កាន់តែល្អប្រសើបន្ថែមទៀត ” ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker