fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

ធ្លាប់ឆ្លងកាត់ទាំងពីរក្លឹប! Matic លើកឡើងពីចំណុចខុសគ្នាធំមួយ រវាងការលេងឲ្យ Man Utd និង Chelsea

កីឡាករ Nemanja Matic ជឿជាក់ថាសម្ពាធ និងការយកចិត្តទុកដាក់នៅឯក្រុមបិសាចក្រហម Manchester United គឺមានភាពល្អប្រសើជាង អតីតក្លឹបចាស់ Chelsea របស់គេ ។

Nemanja Matic 

គួររំលឹកថាខ្សែបម្រើសញ្ជាតិស៊ែប៊ីរូបនេះ ធ្លាប់បានចំណាយពេល ៣ ឆ្នាំ នៅឯទឹកដី Stamford Bridge ដោយបានឈ្នះពានរង្វាន់លីគ ពីររដូវកាលនៅទីនោះផងដែរ ។

Nemanja Matic

ប៉ុន្តែទោះជាយ៉ាងណាគ្រូបង្វឹកលោក Jose Mourinho បានធ្វើការបីចុះហត្ថលេខាលើ Matic មកកាន់ទឹកដី Old Trafford សម្រាប់កិច្ចព្រមព្រៀងមួយ ដែលមានតម្លៃខ្លួនប្រមាណ ៤០ លានផោនក្នុងឆ្នាំ ២០១៧ ។ ហើយចាប់តាំងពីពេលនោះមក លោក Mourinho បានជួបប្រទះនូវរដូវកាលដ៏លំបាកបំផុត ដោយបង្ខំឲ្យគាត់ត្រូរដើរចេញពីក្លឹប ហើយត្រូវជំនួសវិញដោយលោក Ole Gunnar Solskjaer ។

Nemanja Matic

មិនតែប៉ុណ្ណោះ Matic ហាក់ទទួលបានឱកាសកាន់តែច្រើនឡើងក្រោមការដឹកនាំរបស់លោក Solskjaer ខណ:គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ បានលើកឡើងអំពីអ្វី ដែលខ្សែបម្រើរូបនេះ និយាយមកកាន់លោក ចំពោះភាពខុសគ្នាដ៏ធំបំផុតមួយ រវាងការលេងឲ្យក្លឹប Chelsea និង Man Utd ។ ់

ដោយឡែកលោក Solskjaer បាននិយាយថា ៖ ” អ្វីដែលក្រុមយើងត្រូវធ្វើលើកីឡាករ គឺត្រូវពង្រឹងលើវិន័យ និងពិនិត្យពិច័យ ឲ្យហ្មត់ចត់ ។ ហើយ Matic បានប្រាប់ខ្ញុំថានៅពេលដែលគាត់នៅក្រុម Chelsea គាត់អាចដើរហើរទៅណាក៏បាន ដោយមិនដែលត្រូវបានគេតាមដាននោះទេ ។ រហូតដល់ពេលដែលគាត់បានក្លាយជាកីឡាកររបស់ក្រុមបិសាចក្រហម Manchester United អ្វីៗត្រូវបានផ្លាស់ប្តូរទាំងអស់ ” ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Ancelotti ថាបានដឹកនាំ R.Madrid ជាសំណាងទៅហើយ ប៉ុន្តែបានធ្វើការជាមួយតារាឆ្នើមរូបនេះ រឹតតែពិសេស

លោក Carlo Ancelotti បានសារភាពថាគាត់ជាគ្រូបង្វឹកម្នាក់ ដែលអាចសម្រេចក្តីសម្រៃរបស់ខ្លួន ដើម្បីមានឱកាសដឹកនាំក្រុម Real Madrid ខណ:ដែលគាត់ក៏បានលើកឡើងអំពីសមត្ថភាពដ៏អស្ចារ្យរបស់ Cristiano Ronaldo ផងដែរ ដោយគាត់មិនចាប់បាច់ត្រូវផ្តល់ការណែនាំច្រើននោះទេ សម្រាប់ខ្សែប្រយុទ្ធរូបនេះ អំឡុងចំណាយពេលជាមួយគ្នានៅឯទឹកដី Santiago Bernabeu ។

Carlo Ancelotti

គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានគេចាត់់ទុកថាជាអ្នកចាត់ការក្រុមដ៏ឆ្នើមម្នាក់មួយ នៅក្នុងបាល់ទាត់សម័យទំនើប ដោយទទួលបានការចាប់អារម្មណ៍ពីបណ្តាក្លឹបៗធំ ៗ ជាច្រើននៅជុំវិញពិភពលោក ។

Carlo Ancelotti

មិនតែប៉ុណ្ណោះគ្រូបង្វឹកដែលពោពេញទៅដោយតិចនិករូបនេះ ក៏ទទួលបានភាពជោគជ័យដ៏ច្រើនលើសលុបផងដែរ អំឡុងពេលដែលគាត់បានដឹកនាំក្រុមដូចជា AC Milan, Juventus, Chelsea, Real Madrid , Bayern Munich និង Paris Saint-Germain ហើយបច្ចុប្បន្ន គាត់បានវិលត្រលប់មកអង់គ្លេសវិញជាមួយក្រុម Everton ។

ប៉ុន្តែទោះជាយ៉ាងណាលោក Ancelotti បានសារភាពថាគាត់ជាគ្រូបង្វឹកដែលមានសំណាងម្នាក់ ដោយមានឱកាសដឹកនាំក្រុម R.Madrid ហើយអាចឈ្នះពានរង្វាន់ Champions League ជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះផងដែរ ។

Carlo Ancelotti

ដោយឡែកភាពជោគជ័យរបស់លោក  Ancelotti ទាំងនេះ ក៏បានមកពីការជួយជ្រោមជ្រែងយ៉ាងច្រើន ពីសំណាក់កីឡាករ Cristiano Ronaldo ផងដែរ ដោយគាត់ថែមទាំងបានអះអាងថាម្ចាស់ពាន Ballon d’Or ៥ សម័យរូបនេះ ជាកីឡាករដ៏មានសមត្ថភាពបំផុតម្នាក់ ដោយមិនចាំបាច់ត្រូវផ្តល់ការណែនាំច្រើននោះទេ ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះគ្រូបង្វឹកវ័យ ៦០ ឆ្នាំរូបនេះ បាននិយាយប្រាប់់ SkySport ថា ៖ ” ខ្សែប្រយុទ្ធដូចជា Ronaldo គឺរូបគេតែងអាចរកគ្រាប់បាល់បាន រាល់ការប្រកួត ហើយអ្វីដែលពិសេសនោះគឺថាអ្នកមិនចាំបាច់ត្រូវផ្តល់ការណែនាំដល់គាត់ច្រើនពេកនោះទេ  ព្រោះគាត់អាចយល់ នឹងធ្វើបានយ៉ាងងាយស្រួល ” ៕

Cristiano Ronaldo

ប្រភព: Goal 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker