បាល់ទាត់អឺរ៉ុប អង់គ្លេស អ៊ីតាលី

ធ្លាប់ជួបគូប្រគួតលើទីលានរាប់មិនអស់ តែ Van Nistelrooy ថាមានប៉ុន្មាននាក់នេះប៉ុណ្ណោះ ដែលពិបាកប្រឈមមុខជាងគេ

ខ្ញីចាស់លោក Ruud van Nistelrooy បានបង្ហើបឱ្យដឹងថាក្រុម AC Milan នៅរដូវកាល ២០០៤-០៥ ដែលមានវត្តមានវីរបុរសអ៊ីតាលីដូចជាលោក Paolo Maldini និង Alessandro Nesta គឺជាខ្សែការពារដ៏រឹងមាំបំផុត ដែលលោកមិនធ្លាប់បានជួបប្រទះនៅក្នុងអាជីពបាល់ទាត់របស់ខ្លួន ។

Paolo Maldini , Alessandro Nesta

ជាក់ស្តែងតារាឆ្នើមជើងចាស់របស់ក្រុមបិសាចក្រហម Manchester United វ័យ ៤៤ ឆ្នាំរូបនេះ ត្រូវបានគេទទួលស្គាល់គ្រប់ទិសទីអំពីសមត្ថភាពក្នុងការបញ្ចប់ទីដ៏ល្អបំផុតរបស់គាត់ ខណ:គាត់ក៏ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធឆ្នើមបំផុតម្នាក់ នៅក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Premier League ផងដែរ ។

Ruud van Nistelrooy

ប៉ុន្តែទោះជាយ៉ាងណា បើទោះជាមានសមត្ថភាពដ៏អស្ចារ្យក៏ដោយ ប៉ុន្តែលោក Van Nistelrooy នៅតែបង្ហាញថាគាត់ធ្លាប់ជួបរឿងដ៏លំបាកបំផុតមួយនៅលើទីលាន ពោលគឺអំឡុងពេលដែលគាត់ត្រូវប្រឈមមុខជាមួយក្រុម AC Milan ក្នុងពានរង្វាន់ក្របខ័ណ្ឌ Champions League ។

AC Milan

លើសពីនេះ Van Nistelrooy បានសារភាពថាខ្សែការពាររបស់ក្រុម Milan ដែលមានលោក Gennaro Gattuso នៅក្នុងនោះ គឺមានភាពរឹងមាំខ្លាំងណាស់ ហើយពួកគេអាចនឹងសំលា.ប់អ្នកបាន ប្រសិនបើពួកគេប៉ះបាល់ពីជើងរបស់អ្នក ។

ដោយឡែកបុរសសញ្ជាតិហូឡង់រូបនេះបានបញ្ជាក់ថា ៖ ” ខ្សែការពាររបស់អ៊ីតាលីពិតជាគួរឱ្យខ្លាចណាស់ ក្នុងការលេងទល់ពួកគេ ។ មានខ្សែការការពារច្រើនណាស់ដែលខ្ញុំបានលេងទល់ ដូចជា Cafu, Jaap Stam, Alessandro Nesta និង Paolo Maldini ។ ពួកគេគឺមិនគួរឱ្យជឿ ។ ហើយបន្ទាប់មកមាន Gennaro Gattuso ដែលស្ថិតនៅពីមុខពួកគេ ” ។

AC Milan

លោកបន្តទៀតថា ៖ “ហើយក៏មាន Andrea Pirlo និង Clarence Seedorf ផងដែរ ពួកគេគឺជាកីឡាករដ៏ខ្លាំងក្លាបំផុតក្នុងបាល់ទាត់ ។ នោះគឺជាប្រកួតដ៏លំបាកមួយក្នុងអាជីពរបស់ខ្ញុំ ។ ខ្ញុំមិនបានចូលទៅជិតកន្លែងគ្រោះថ្នាក់របស់ក្រុម Milan បានឡើយ ” ៕

ប្រភព: Sportbible 

You may also like