fbpx
អង់គ្លេស

ធ្លាប់ឈ្នះពាននៅអង់គ្លេសរាប់ភ្លេច តែក្រុមមួយនេះអាចបញ្ចប់រដូវកាលនៅបាតតារាង EPL – Sam Allardyce

អតីតគ្រូបង្វឹកអង់គ្លេសលោក Sam Allardyce បាននិយាយពីបញ្ហារបស់ Manchester United។ ហើយគ្រូបង្វឹករូបនេះជឿជាក់ថា ប្រសិនបើស្ថានភាពនៅតែបន្ដបែបនេះទៀត ពួកគេប្រហែលជាបញ្ចប់រដូវកាលដោយធ្លាក់ទៅកាន់លីគទី២។

កីឡាករក្រុម Man United

បុរសវ័យ៦៤ឆ្នាំ បានលើកឡើងថា អ្វីដែលបានកើតឡើងចំពោះក្រុមបិសាចក្រហម នោះគឺពួកគេមិនមានភាពជឿជាក់់លើខ្លួនឯង។ លោក Sam បានថ្លែងប្រាប់ talkSPORT ថា៖ “នៅពេលដែលអ្នកមានក្រុមកីឡាករល្អៗ ហើយបញ្ហាកើតឡើងយ៉ាងអាក្រក់, ទំនុកចិត្ដបានធ្លាក់ចុះ។”

កីឡាករក្រុម Man United

ប៉ុន្ដែ បញ្ហាកីឡាកររបួសជាបន្ដបន្ទាប់ បានជះឥទ្ធិពលមកលើក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ole Gunnar Solskjaer ផងដែរ។ លោកបានបន្ដថា៖ “ប្រសិនបើអ្នកបន្ថែមបញ្ហាកីឡាកររបួសទៀតនោះ ក្រុមនេះនឹងខិតកាន់តែឆ្ងាយពីគោលដៅរបស់ពួកគេ។

កីឡាករក្រុម Man United

“ពួកគេត្រូវតែពិចារណាគ្រប់យ៉ាងសារជាថ្មី ប្រសិនបើពួកគេមិនចង់ ធ្វើឲ្យខ្លួនឯងត្រូវធ្លាក់ទៅបាតតារាងទេនោះ។ ជាក្ដីសង្ឃឹម វាមិនទាន់ធ្លាក់ដល់បាតតារាងនោះទេ ប៉ុន្ដែពួកគេកំពុងតែតំរង់ទៅផ្លូវនេះហើយ។”

ប្រភព៖ Be Soccer

ហើយក្លឹបនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៧ លានផោន ប្រសិនបើពួកគេសម្រេចចិត្តបណ្តេញលោក Solskjaer ចេញ ។

លោក Ole Gunnar Solskjaer

តំណែងរបស់គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ នៅឯទឹកដី Old Trafford កំពុងកើនឡើងកម្តៅ បន្ទាប់ពីមានការចាប់ផ្តើមដ៏គួរឲ្យខកចិត្តមួយ នៅរដូវកាលនេះ ខណ:ដែលក្រុម United បានឈ្នះត្រឹមតែពីរប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៨ ប្រកួតចុងក្រោយ ។

លោក Ole Gunnar Solskjaer

មិនតែប៉ុណ្ណោះក្រុមបិសាចក្រហមបានទទួលការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុត ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ហើយឥឡូវនេះលោក Solskjaer មានការភ័យខ្លាច ចំពោះការបរាជ័យទល់នឹងក្រុម Liverpool នៅកីឡដ្ឋាន Old Trafford នាពេលខាងមុខ ដែលអាចនឹងធ្វើឲ្យលោកត្រូវបណ្តេញចេញពីតំណែង ។

លោក Ole Gunnar Solskjaer

តែយ៉ាងណាមិញយោងតាមរបាយការណ៍ពី Metro បានឲ្យដឹងថាក្លឹប Man Utd និងត្រូវសងថ្លៃលើកិច្ចសន្យា ដែលនៅសេសសល់របស់លោក Solskjaer ចំនួនទឹកប្រាក់ ៧ លានផោន បើសិនពួកគេសម្រេចចិត្តបណ្តេញលោកនោះ ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker