fbpx
បាល់ទាត់អឺរ៉ុប

ធ្លាប់លេងជាមួយតារាឆ្នើមរាប់មិនអស់ តែជើងចាស់ Cazorla ថាមានតែម្នាក់នេះប៉ុណ្ណោះ ដែលល្អបំផុត

ខ្សែបម្រើក្លឹប Villarreal កីឡាករ Santi Cazorla បានទម្លាយពីតារាឆ្នើមម្នាក់ ដែលខ្លួនគិតថាជាកីឡាករល្អបំផុត ដែលធ្លាប់បានលេងជាមួយគ្នា នៅក្នុងអាជីពដ៏ជោគជ័យរបស់ខ្លួន ។

Santi Cazorla 

យ៉ាងណាមិញ នៅក្នុងបទសម្ភាសជាមួយ Marca អតីតខ្សែបម្រើរបស់ក្រុម Arsenal រូបនេះ បានជ្រើសយកវីរបុរសអាហ្សង់ទីនលោក Juan Roman Riquelme ថាជាកីឡាករល្អបំផុត ដែលខ្លួនធ្លាប់លេងជាមួយ ។

Santi Cazorla

គួរបញ្ជាក់ថា Cazorla ធ្លាប់បានចំណាយពេលលេងជាមួយ Riquelme នៅឯក្លឹប Villarreal អំឡុងចន្លោះឆ្នាំ ២០០៦ មុនពេល Cazorla ផ្លាស់ទៅចូលរួមជាមួយ Recreativo ។

មិនតែប៉ុណ្ណោះ Cazorla បាននិយាយថា ៖ ” ខ្ញុំមិនបានដឹងអំពីកំណត់ត្រារកគ្រាប់បាល់ច្រើនបំផុត នៅក្នុងមួយរដូវកាលនោះទេ ក្នុងក្រុម  Villarreal ។ ប៉ុន្តែវានៅតែមានពេលសម្រាប់បំបែកកំណត់ត្រាមួយនេះ ។ ហើយ Roman ពិតជាបានលើកទឹកចិត្តដល់ខ្ញុំខ្លាំងណាស់ ដើម្បីសម្រេចនូវកំណត់ត្រារបស់គាត់មួយនេះ ” ។

Juan Roman Riquelme

គេបន្តទៀតថា ៖ ” ខ្ញុំចាំបានថាខ្ញុំធ្លាប់បានលេងជាមួយកីឡាករល្អៗ ជាច្រើនក្នុងអាជីពរបស់ខ្ញុំមិនថាជាមួយ Villarreal, Arsenal ឬអេស្ប៉ាញទេ ប៉ុន្តែសម្រាប់ខ្ញុំ Roman គឺល្អបំផុត ” ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ អ្នកគាំទ្រ Liv និង Arsenal ទទូចឲ្យក្លឹបពួកគេ ឆ្លៀតឱកាសនាំយកតារាឆ្នើម City រូបនេះចូលក្រុម

អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United និង Liverpool កំពុងប្រជែងគ្នា ដើម្បីឲ្យក្លឹបរបស់ពួកគេធ្វើការចុះហត្ថលេខាលើកីឡាករ Kevin de Bruyne បន្ទាប់ពីក្រុម Manchester City ត្រូវបានហាមឃាត់ពីពានរង្វាន់អឺរ៉ុប រយៈពេល ២ ឆ្នាំ ។

Kevin de Bruyne 

គួរបញ្ជាក់ថាក្លឹបនៅ Etihad មួយនេះ នឹងត្រូវបានគេដេញចេញពីក្របខ័ណ្ឌ Champions League និង Europa League រយៈពេលពីររដូវកាល បន្ទាប់ពី UEFA រកឃើញថាពួកគេបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើបទប្បញ្ញត្តិស្តីពីការប្រើប្រាស់ហិរញ្ញវត្ថុ ។

ហើយយ៉ាងណាមិញបញ្ហានេះ នឹងធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ចំពោះការរំពឹងទុកលើអនាគតរបស់កីឡាករ និងអ្នកចាត់ការទូទៅរបស់ក្លឹប Man City ខណ:ពាក្យចចាមអារាមមួយបានឲ្យដឹងថាលោក Pep Guardiola កំពុងចង់ចាកចេញ ។

Kevin de Bruyne

មិនតែប៉ុណ្ណោះ ឥឡូវនេះកីឡាករ City ជាច្រើនអាចស្នើសុំចាកចេញ ប្រសិនបើពួកគេមិនអាចមានឱកាសលេងនៅក្នុងក្របខណ្ឌ Champions League ទេនោះ ។

Kevin de Bruyne

ជាក់ស្តែង De Bruyne អាចជាម្នាក់ នៅក្នុងនោះ ខណ:ដែលគេចង់ចំណាយអាជីពរបស់ខ្លួន ជាមួយនឹងការឈ្នះពានរង្វាន់ UCL មួនេះ ហើយអ្នកគាំទ្ររបស់ក្រុម United និង Liverpool កំពុងឆ្លៀតយកឱកាសនេះ ដើម្បីទទូចឲ្យក្រុមរបស់ពួកគេ ចុះហត្ថលេខាលើខ្សែបម្រើរូបនេះ មកកាន់ក្រុម ៕

ប្រភព: Daily Star 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker