fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

នេះបញ្ជីឈ្មោះកីឡាករទាំង ១០ រូប ដែល R.Madrid ចុះហត្ថលេខាមក ជាមួយតម្លៃខ្លួនខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្តក្លឹប

Real Madrid ត្រូវបានគេទទួលស្គាល់ថាជាក្លឹបដ៏ល្បីល្បាញបំផុតមួយនៅក្នុងពិភពលោក ដោយសារតែពួកគេចំណាយលុយរាប់លានផោន រៀងរាល់រដូវកាលដោះដូរកីឡាករដើម្បីចុះហត្ថលេខាលើតារាឆ្នើមៗជាច្រើន មកកាន់ក្រុមរបស់ពួកគេ ។

Real Madrid

ជាក់ស្តែងក្លឹបយក្សនៅអេស្ប៉ាញមួយនេះ បានប្រមូលផ្តុំទៅដោយកីឡាករកំពូលៗជាច្រើន ពោលគឺរាប់ចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ ២០០០ មក ខណ:ពួកគេនៅតែបន្តស្វែងរកតារាលំដាប់ពិភពលោកជាច្រើនរូបទៀត ដើម្បីនាំយកមកកាន់ក្រុម ក្នុងគោលបំណងដើម្បីក្លាយជាក្លឹបជោគជ័យបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។

Real Madrid

ហើយយ៉ាងណាមិញខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាករទាំង ១០ រូប ដែល Real Madrid ចំណាយទឹកប្រាក់ច្រើនបំផុត ដើម្បីចុះហត្ថលេខាមកកាន់ក្រុម ៖

១០. Ferland Mendy | ៤៣,២ លានផោន

៩. Eder Militao | ៤៥ លានផោន

៨. Luis Figo | ៥៤ លានផោន

៧. Luka Jovic | ៥៤ លានផោន

៦. Kaka | ៦០,៣ លានផោន

៥. James Rodriguez | ៦៧,៥ លានផោន

៤. Zinedine Zidane | ៦៩,៧ លានផោន

 

៣. Cristiano Ronaldo | ៨៤,៦ លានផោន

២. Eden Hazard | ៩០ លានផោន

១. Gareth Bale | ៩០,៩ លានផោន

ប្រភព: Givemesport

អានអត្ថបទបន្ទាប់៖ ក្រុមត្រកូល Manchester ទាំង ២ កំពុងប្រជែងគ្នាដណ្តើមយកតារាឆ្នើម ២ រូប មកកាន់ក្រុមរៀងខ្លួន នៅរដូវក្តៅខាងមុខ

ក្រុមបិសាចក្រហម Manchester United និង Manchester City ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍លើកីឡាករ Kalidou Koulibaly ក្លឹប Napoli និង Milan Skriniar របស់ក្រុម Inter Milan ខណ:ក្រុមទាំងពីរកំពុងត្រៀមខ្លួនរួចស្រេច ដើម្បីប្រកួតប្រជែងគ្នា ដណ្តើមយកកីឡាករទាំង ២ រូបនេះរៀងៗខ្លួន ។

គួរបញ្ជាក់ផងដែរថាលោក Pep Guardiola កំពុងស្ថិតនៅក្នុងទីផ្សារដោះដូរកីឡាករមួយ ដើម្បីស្វែងរកការចុះហត្ថលេខាលើខ្សែការពារកណ្តាលដ៏ឆ្នើមណាម្នាក់ ដើម្បីមកជំនួសតំណែងរបស់អតីតប្រធានក្រុម កីឡាករ Vincent Kompany ។

Kalidou Koulibaly

ទន្ទឹមនឹងការព្យាយាមចុះហត្ថលេខាលើ Jadon Sancho ពី Borussia Dortmund គ្រូបង្វឹកលោក Ole Gunnar Solskjaer ក៏កំពុងពិចារណាលើការផ្លាស់ប្តូរមួយ សម្រាប់ខ្សែការពារណាម្នាក់ផងដែរ ដើម្បីមកចាប់ដៃគូជាមួយកីឡាករ Harry Maguire ។

Milan Skriniar

ហើយយ៉ាងណាមិញ បើយោងតាមការអះអាងពីសារព័ត៌មាន  Independent  បានបញ្ជាក់យ៉ាងច្បាស់ថាក្រុម United និង City កំពុងបង្ហាញពីគោលដៅដូចគ្នា ទៅលើកីឡាករ Koulibaly និង Skriniar ។

Kalidou Koulibaly

ជាក់ស្តែងកាលពីមុន Napoli បានទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ ១០០ លានផោន សម្រាប់ខ្សែការពារសេណេហ្គាល់ Koulibaly មុនពេលមានការរាតត្បាតរបស់វីរុសកូវីដ១៩ ខណ:របាយការណ៍ចុងក្រោយមួយ បានបញ្ជាក់ថាក្លឹបនៅ Serie A មួយនេះ អាចនឹងទទួលយកតម្លៃខ្លួនត្រឹមតែ ៧០ លានផោនប៉ុណ្ណោះ ។

មិនតែប៉ុណ្ណោះក្លឹប Manchester ទាំង ២ ក៏មានការចាប់អារម្មណ៍ទៅលើកីឡាករ Skriniar ផងដែរ ប៉ុន្តែ Inter ត្រូវបានគេនិយាយថានឹងបើកកិច្ចព្រមព្រៀងដោះដូរមួយសម្រាប់កីឡាករដែលមានវ័យ ២៥ ឆ្នាំរូបនេះ ជាមួយនឹងខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Man City ៕

Milan Skriniar

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker