fbpx
បាល់ទាត់អឺរ៉ុប

នេះ​រាប់​ឆ្នាំ ២០១៩ សុទ្ធ! Messi ឈរ​លេខ ២ ខណៈ Ronaldo ដាច់​ឆ្ងាយ​ក្រៅ​តារាង Top 10

ថ្វី​បើ​ស្ថិត​លើស​វ័យ ៣០ ឆ្នាំ​ទៅ​ហើយ​ក្តី ប៉ុន្តែ​តារា​ឆ្នើម​ទាំង​ពីរ​មាន Lionel Messi និង Cristiano Ronaldo នៅ​តែ​បន្ត​បង្ហាញ​ទម្រង់​លេង​ល្អ​មិន​ចាញ់​យុវជន​ស្រករ​ក្រោយ​ឡើយ។

Lionel Messi

ជជែក​ដល់​ស្ថិតិ​គ្រាប់​បាល់​សម្រាប់​ឆ្នាំ ២០១៩ នេះ​សុទ្ធ គឺ Messi ឈរ​នៅ​ចំណាត់ថ្នាក់​ទី ២ ខណៈ​កីឡាករ​វ័យ ៣៤ ឆ្នាំ Cristiano Ronaldo ឈរ​ក្រៅ​ចំណាត់ថ្នាក់​ Top 10។ តារា​ឆ្នើម​ក្លឹប​ Barcelona ​រក​បាន ៣១ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៣៥ ប្រកួត ឈរ​លេខ​ពីរ​ប្រចាំ​លីគ​កំពូល​ទាំង ៥។

Robert Lewandowski

កីឡាករ​មួយ​រូប​គត់​ដែល​យក​ឈ្នះ​លើ Messi គឺ Robert Lewandowski ដែល​មាន ៣៣ គ្រាប់ រី​ឯ Ronaldo ឈរ​លេខ ១៦ ឯ​ណោះ​ដែល​រក​បាន​ ១៦ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ២៦ ប្រកួត ក្រោយ​ត្រូវ​សម្រប​នឹង​ប្រព័ន្ធ​លេង​ទប់​របស់ Juventus។

Kylian Mbappe
Cristiano Ronaldo

​ចំណាត់ថ្នាក់​ទី ៣ គឺ Sergio Aguero រក​បាន ២៦ គ្រាប់/៣២ ប្រកួត រី​ឯ Karim Benzema ​រក​បាន ២៥ គ្រាប់/៣៦ ប្រកួត និង Kylian Mbappe បិទ​តំណែង​ Top 5 ​រក​បាន ២៤ គ្រាប់/២៨ ប្រកួត៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ Ronaldo ហៅ​ឲ្យ​កីឡាករ Barca មួយ​រូប​មក​ចុះចូល​នៅ Juve តែ​ក្រោយ​ដឹង​តម្លៃ ក៏​ដក​ថយ​វិញ

តាម​សារព័ត៌មាន​ប្រចាំ​ប្រទេស​ក្រូអាត​កឺ 24sata.hr ​បាន​ចុះ​ផ្សាយ​ថា​តារា​ឆ្នើម​នៅ​ក្លឹប Juventus គឺ​កីឡាករ Cristiano Ronaldo ​បាន​ពិភាក្សា​ដោយ​សម្ងាត់​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ Ivan Rakitic ផ្លាស់​មក​ជួយ​ពង្រឹង​ប្រព័ន្ធ​បម្រើ​នៅ​សេះ​បង្កង់ ប៉ុន្តែ​ចម្លើយ​បាន​បដិសេធ​ទៅ​វិញ ក្រោយ​ Barca ដាក់​តម្លៃ​ចេញ​មក។


Ivan Rakitic
Cristiano Ronaldo

Rakitic ដំបូង​ឡើយ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី Paris Saint-Germain ផង​ដែរ តែ​ជុំវិញ​តម្លៃ​ខ្លួន​ដែល​ក្លឹប​យក្ស​កាតាឡាន់​កំណត់​មក​នោះ គឺ​ថ្លៃ​ពេក​ដល់​ទៅ ៥០ លាន​អឺរ៉ូ ទាំង​ដែល​ខ្សែ​បម្រើ​រូប​នេះ​មាន​វ័យ ៣១ ឆ្នាំ​ទៅ​ហើយ។

Ivan Rakitic

នៅ​រដូវ​កាល​ថ្មី Rakitic ទើប​បង្ហាញ​ខ្លួន​បាន ១៨៦ នាទី​លើ​ទីលាន​ប្រកួត ហើយ​លោក​ក៏​ហាក់​មាន​ការ​អាក់អន់​ចិត្ត ដោយ​និយាយ​ពី​ស្ថានភាព​ជាក់ស្តែង​ថ្មីៗ​នេះ​ថា៖ “ខ្ញុំ​មិន​ដឹង​ថា​ទៅ​មុខ​ទៀត​វា​បែប​ណា​ទេ ពោល​គឺ​វា​ពិត​ជា​ពិបាក​និង​គួរ​ឲ្យ​ខ្មាស​អៀន​ខ្លាំង​បំផុត ព្រោះ​ខ្ញុំ​ចង់​លេង​ឲ្យ Barcelona ​ដោយ​មិន​មែន​ជា​ផ្នែក​មួយ​ក្នុង​ក្រុម​នោះ​ទេ”។

Ivan Rakitic

កីឡាករ​ជួយ​ឲ្យ​ក្រូអាត​ឈរ​ជើង​ឯក​រង​ WC បន្ត៖ “ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ផ្លាស់ប្តូរ​ស្ថានការណ៍​នេះ​នៅ​ប្រកួត​បន្ទាប់ៗ ដោយ​ខ្ញុំ​សេសសល់​កុងត្រា​នៅ​ទី​នេះ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត ហើយ​ក៏​គ្មាន​កន្លែង​ណា​ល្អ​ជាង Barcelona នោះ​ដែរ តែ​ខ្ញុំ​ចង់​ចូល​លេង មិន​មែន​គ្រាន់​តែ​រីករាយ​ក្នុង​ការ​ដំណើរ​កម្សាន្ត​ក្នុង​ទីក្រុង​ឬ​នៅ​សមុទ្រ​ទទេៗ​នោះ​ឡើយ”៕

ប្រភព៖ FoxSportAsia

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker