fbpx
UEFAបាល់ទាត់អឺរ៉ុប

បង Pogba ជឿថា Liverpool នឹងផ្តល់មេរៀនចុកឈាម ដល់ក្រុមកំពូលមួយនេះ នៅពាន UCL

នៅក្នុងការទទួលយកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បងប្រុសរបស់ខ្សែបម្រើ Paul Pogba កីឡាករ Mathias Pogba បានលើកឡើងពីក្រុមណា ដែលអាចឆ្លងទៅកាន់វគ្គបន្ទាប់ ក្រោយពីការប្រកួតជុំទី ១៦ នៃពានរង្វាន់ UEFA Champions League  រវាង Liverpool និង Atletico Madrid ។

Mathias Pogba 

ជាក់ស្តែងថ្លែងនៅលើកញ្ចក់ទូរទស្សន៍ El Chiringuito de Jugones លោក Mathias បានពន្យល់ថាលោកជឿជាក់ថាក្រុម Liverpool នឹងបង្ហាញពីឥទ្ធិពលរបស់ពួកគេ នៅក្នុងការបំបាក់ក្រុមគូប្រកួតរបស់ពួកគេ ។

Liverpool
Liverpool

មិនតែប៉ុណ្ណោះ Mathias បានបញ្ជាក់ថា ៖ ” រៀបចំខ្លួន​របស់​អ្នក។ Liverpool នឹងកម្ទេច Atletico Madrid ។ វាក្លាយជាបែបនេះ  ។ តែ Renan Lodi នឹងបញ្ឈប់ Salah បានមែនទេ? ប្រាកដណាស់ ក្នុងការប្រកួតនេះ Lodi នឹងផ្តោតលើការបញ្ឈប់ Salah ប៉ុន្តែគាត់នឹងមានការនឿយហត់ខ្លាំងជាមិនខាន ” ៕

Atletico Madrid

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ Barca ដាក់ចេញតម្លៃខ្លួនខ្ពស់គួរសមមួយ សម្រាប់កីឡាករគោលដៅក្រុម Man Utd មួយរូប

យោងតាមរបាយការណ៍ចុងក្រោយមួយក្រុម Barcelona បានកំណត់តម្លៃខ្លួនចុងក្រោយ សម្រាប់តារាឆ្នើមរបស់ពួកគេ កីឡាករ Jean-Clair Todibo ខណ:កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុម Manchester United ។

Jean-Clair Todibo 

ជាក់ស្តែងរបាយការណ៍ពី Mundo Deportivo ដែលអះអាងថាក្រុម Barca នឹងកំណត់តម្លៃខ្លួន មិនតិចជាង ២៥ លានអឺរ៉ូទេ ប្រសិនបើក្លឹបណាមួយចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Todibo  នៅរដូវកាលដោះដូរកីឡាករនាខែមករាខាងមុខនេះ ។

Jean-Clair Todibo

គួរបញ្ជាក់ថាសារព័ត៌មានរបស់អេស្ប៉ាញនេះក៏បានបន្ថែមទៀតថាក្លឹប AC Milan ក៏ចាប់អារម្មណ៍ជាមួយខ្សែការពារកណ្តាលរូបនេះផងដែរ ហើយពួកគេនឹងពិចារណាចុះហត្ថលេខាលើកីឡាកររូបនេះ ដើម្បីយកមកពង្រឹងក្រុមរបស់ពួកគេបន្ថែមទៀត ។

Jean-Clair Todibo

ហើយយ៉ាងណាមិញទន្ទឹមនឹងនេះដែររបាយការណ៍ពី Sport បានរាយការណ៍ថាក្រុមបិសាចក្រហម Manchester United ក៏មានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ  Todibo ផងដែរ ខណ:កីឡាកររូបនេះបានចូលរួមជាមួយ Barcelona ពីក្លឹប  Toulouse កាលពីខែមករាឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរត្រឹមតែ ១ លានអឺរ៉ូប៉ុណ្ណោះ ៕

ប្រភព: FoxsportAsia 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker