fbpx
Loading...
បាល់ទាត់ជាតិ

បរាជ័យ​យប់មិញ គ្រូ​បង្វឹក Honda លើក​ចំណុច​ខ្សោយ ២ ដែល​កីឡាករកម្ពុជា​ត្រូវ​កែតម្រូវ

បរាជ័យ​ក្រោម​លទ្ធផល ៣១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ក្រុម​គោព្រៃ​កម្ពុជា​នឹង​បន្ត​សិក្សាស្វែង​រក​ដំណោះស្រាយ​ដោយ​សមប្រកប​មួយ​ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​គ្រូ​បង្វឹក​ថ្មី​លោក Keisuke Honda   

ថ្វី​បើ​ខ្សែ​ការពារ ស៊ើយ វិសាល​មាន​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​ទី ១៨ ប៉ុន្តែ​ត្រូវ​គូ​បដិបក្ខ​វាយបក​យ៉ាង​ចាស់ដៃ​​នៅ​តង់​ទី ២ រហូត​រក​បាន​ ៣ គ្រាប់​រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត។

ថ្លែង​ក្រោយ​បរាជ័យ​ទល់​នឹង​ក្រុម​ម៉ាឡេស៊ី អ្នក​ចាត់ការ​ថ្មី​ឲ្យ​ក្រុម​កម្ពុជា​លោក Honda បាន​ប្រាប់​ចំណុច​កែតម្រូវ​ចំនួន ២ ធំៗ​ដោយ​មួយ​ទាក់ទង​នឹង​ការ​ព្យាយាម​លេង​ឲ្យ​បាន​ល្អ​ពេញ ៩០ នាទី មួយ​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​ឆាប់​ចុះ​អន់ថយ​កម្លាំង។

អតីត​កីឡាករ​លេង​ឲ្យ AC Milan មាន​ប្រសាសន៍​ថា៖ បាល់ទាត់​គឺ​យើង​លេង ៩០ នាទី​ពេញ មិន​មែន​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​តែ​តង់​ដំបូង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ពេញ​ចិត្ត​នឹង​កីឡាករ​របស់​ខ្ញុំ​ក្នុង​ប្រកួត​នេះ

ឆ្លើយតប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក លោក​បញ្ជាក់​ថា៖ ជុំវិញ​បញ្ហា​កីឡាករ​ឆាប់​ចុះ​អន់​ថយ​កម្លាំង វា​ជា​រឿង​ទូទៅ​ហើយ ព្រោះ​សូម្បី​កីឡាករ​កំពូល​នៅ​ប្រេស៊ីល​ក៏​មិន​អាច​លេង​ល្អ​ឥត​ខ្ចោះ ៩០ នាទី​ពេញ​នោះ​ដែរ ប៉ុន្តែ​យើង​ត្រូវ​ស្វែងរក​ដំណោះស្រាយ ក៏​ដូច​ជា​តិចនិក​ថា​ត្រូវ​ធ្វើ​បែប​ណា នៅ​ពេល​ដែល​កម្លាំង​របស់​យើង​ចុះ​ខ្សោយ ដើម្បី​ឲ្យ​ការ​ប្រកួត​ប្រកប​ទៅ​បាន​រលូន

បញ្ជាក់​ដែរ​ថា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ឡើង ២ ប្រកួត​ផ្សេង​ទៀត​ដោយ​រវាង​ក្រុម​ទីម័រ​នា​ថ្ងៃ​ទី ១២ តុលា និង​ត្រូវ​ប៉ះ​សិង្ហបុរី​នា​ថ្ងៃ​ទី ១៦ តុលា។

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker