FIFA

ប្រទេសមហាអំណាចមួយនៅអាស៊ី មានសង្ឃឹមខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត FIFA Club World Cup 2021

បើយោងតាមកាសែត AP បានឲ្យដឹងថា ប្រទេសចិនមានភាគរយខ្ពស់បំផុត ក្នុងការធ្វើជាម្ចាស់ផ្ទះ ការប្រកួត FIFA Club World Cup ថ្មីនៅក្នុងឆ្នាំ ២០២១ ដែលមាន២៤ក្រុមចូលរួម។

ពាន FIFA Club World Cup

ការប្រកាសជាផ្លូវការសំរាប់ប្រទេសជាម្ចាស់ផ្ទះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ខាងមុខនេះ នៅពេលដែល FIFA ជួបប្រជុំនៅទីក្រុងសៀងហៃប្រទេសចិន។ សំរាប់ការប្រកួតនៅក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅប្រទេសកាតា ដូចកាលឆ្នាំមុនផងដែរ។

Gianni Infantino & Florentino Perez

គួរបញ្ជាក់ថា ការប្រកួត Club World Cup ដែលមាន២៤ក្រុមចូលរួមនេះ នឹងជំនួសការប្រកួតពាន Confederations Cup 2021 ហើយនាពេលអនាគត ការប្រកួតនេះ ជាការប្រកួតតេស្ដសំរាប់ប្រទេសដែលត្រៀមខ្លួនជាម្ចាស់ផ្ទះ World Cup ដោយឆ្នាំ២០២៥ ការប្រកួតនឹងរៀបចំនៅ សហរដ្ឋអាមេរិក, កាណាដា និង ម៉ិកស៊ីកូ ដោយការប្រកួត World Cup 2026 នឹងធ្វើឡើងនៅទ្វីបអាមេរិកខាងជើង៕

Gianni Infantino

ប្រភព៖ AS

You may also like