fbpx
FIFAបាល់ទាត់អាស៊ី

ប្រទេស​ថៃ​ត្រៀម​ខ្លួន​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣៤

ថៃ​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចូលរួម​ដេញ​ថ្លៃ​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ាន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣៤។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​និង​កីឡា​លោក Pipat Ratchakitprakan។

នាយករដ្ឋមន្រ្តីថៃ
ពាន World Cup

យោង​តាម​សារព័ត៌មាន Thai New Agency ​បាន​ឲ្យ​ដឹង​ថា​ប្រទេស​ថៃ​បាន​រៀបចំ​ខ្លួន​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ជាមួយ​នឹង​បណ្តា​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​នេះ​ស្រប​តាម​គោលនយោបាយ​របស់​នាយករដ្ឋមន្ត្រី​លោក​ប្រាយុធ​ចានអូចា។

បាល់ទាត់ថៃ

ប្រភព​បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​បច្ចុប្បន្ន​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ដែល​ពាក់ព័ន្ធ​កំពុង​ចាត់ចែង​លើ​ការងារ​នេះ​ហើយ។

ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ដែល​អាច​កើត​មាន​ក្នុង​ពេល​អនាគត កីឡាដ្ឋាន​ដែល​មាន​ស្រាប់​ក្នុង​ប្រទេស​ថៃ​នឹង​ធ្វើ​ការ​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ហើយ​កីឡដ្ឋាន​ថ្មី​មួយ​ទៀត​នឹង​ត្រូវ​សាងសង់​ក្នុង​ខេត្ត​ឈុន​បុរី ​ដែល​នេះ​ត្រៀម​សម្រាប់​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា Youth Olympics នា​ឆ្នាំ ២០២៦ ផង​ដែរ។

បារាំងលើកពាន World Cup ២០១៨

បញ្ជាក់​ថា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្រៅ​ពី​ប្រទេស​ថៃ​ដែល​នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​សម្រាប់​ព្រឹត្តិការណ៍FIFA World Cup ២០៣៤ ទៀត​សោត​ប្រទេស​ធំៗ​ដូច​ជា​ឥណ្ឌូណេស៊ី​និង​អូស្ត្រាលី​ក៏​កំពុង​រៀបចំ​លើ​កិច្ចការ​នេះ​ដូច​គ្នា៕

អានអត្ថបទបន្ទាប់៖ (VDO) ​មិន​ធ្លាប់​ឃើញ​សោះ! ហក់​កាប់​ផ្កាប់​ចាន​បញ្ចូល​ទី​ព្រម​គ្នា​ផ្អើល Thai League 1

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Thai League 1 កន្លង​ទៅ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ តាម​រយៈ​ការ​ហក់​កាល់​បាល់ Twin Overhead Kick ដែល​កីឡាករ​ពីរ​រូប​ប្រើ​បច្ចេកទេស​ដូច​គ្នា​ក្នុង​ពេល​តែ​មួយ។

ក្នុង​នោះ​គឺ​កីឡាករ Kitsada Hemvipat ខ្សែ​បម្រើ​សញ្ជាតិ​ថៃ និង​មិត្ត​រួម​ក្រុម Leandro Assumpcao ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល ដែល​ជា​កីឡាករ​ស្ថិត​ក្នុង​ក្រុម Nakhon Ratchasima FC បាន​បំបែក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ទល់ Buriram United ​នៅ​ឯ​កីឡដ្ឋាន 80th Birthday Stadium៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

Twin Overhead Kick!

🤯 ชมลูกยิง "ทวินโอเวอร์เฮดคิก" ที่เหมือนกับหลุดมาจากการ์ตูนกัปตันสึบาสะ เมื่อ ☄️ กฤษฎา เหมวิพัฒน์ กระโดดยิงจักรยานอากาศพร้อมกับ 🇧🇷 เลอันโดร อัสซัมเซา แบบพอดีเป๊ะ ⚽️🇹🇭#WeSupportThaiLeague #ToyotaThaileague #ToyotaThaileague2019 #ThaiLeague #ฟุตบอลไทย #บอลไทย

Posted by Thai League on Wednesday, October 2, 2019

Close

Adblock Detected

Please consider supporting us by disabling your ad blocker