បារាំង បាល់ទាត់អឺរ៉ុប ពត៌មានដោះដូរកីឡាករ

ប្រធាន​ក្លឹប Lyon ​ប្រាប់​ចំៗ​ថា ​ក្លឹប ២ នេះ កំពុង​តាម​ចង់​បាន Memphis Depay

ប្រធាន​ក្លឹប Lyon លោក Jean-Michel Aulas បាន​បញ្ជាក់​ច្បាស់ៗ​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ក្លឹប Barcelona ស្ថិត​ក្នុង​ចំណោម​ក្លឹប​ចំនួន ២ ដែល​ចាប់​អារម្មណ៍​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Memphis Depay។

Memphis Depay
Ronald Koeman

កីឡាករ​ហូឡង់​រយៈ​ពេល​ចុង​ក្រោយ រង​ចចាមអារ៉ាម​ថា​លោក Ronald Koeman ចង់​បាន​រូប​គេ​ឲ្យ​ទៅ​លេង​នៅ​ទឹកដី Camp Nou ជា​ពន់ពេក។ ត្បិត​បើ​ការ​ចរចា​មិន​ទាន់​អាច​សម្រេច​ទៅ​បាន តែ​គេ​ជឿ​ថា​មាន​ភាគរយ​ច្រើន​ដែល​នឹង​មាន​ដំណឹង​ល្អ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

Memphis Depay

និយាយ​ពាក់ព័ន្ធ​កីឡាករ​វ័យ ២៦ ឆ្នាំ លោក Aulas ប្រាប់​សារព័ត៌មាន Telefoot ថា៖ “កុងត្រា​របស់ Memphis បម្រុង​នឹង​ផុត​នា​ពេល​ខាង​មុខ ហើយ Koeman ចង់​បាន​គេ​ឲ្យ​ទៅ​លេង​នៅ Barcelona តែ​ក៏​មាន​ក្លឹប Roma មួយ​ទៀត​ផង​ដែរ ដែល​បាន​ចាប់​អារម្មណ៍”។

គួរ​បញ្ជាក់​ថា Depay ក៏​ទើប​តែ​លេច​វត្តមាន​នៅ​ប្រកួត​រដូវ​កាល​ថ្មី​ឲ្យ Lyon ​ហើយ​រក​បាន Hat-Trick យក​ឈ្នះ Dijon ៤-១៕ ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ Jamie Carragher: ទាល់តែទិញម្នាក់នេះបានទើប Man United មានសង្ឃឹមប្រជែងពាន Premier League

Manchester United នឹងក្លាយជាក្រុមដែលអាចប្រជែងពាន Premier League បានប្រសិនបើពួកគេអាចទិញយក Jadon Sancho មកចូលរួមនៅរដូវក្ដៅនេះ បើតាមការលើកឡើងរបស់វីរបុរសក្រុមហង្សក្រហមលោក Jamie Carragher។

Jadon Sancho

United មានទំនាក់ទំនងក្នុងការនាំយក តារាឆ្នើមរបស់ក្រុម Borussia Dortmund រូបនេះមកចូលក្រុម ប៉ុន្ដែការចរចាផ្ទេរ មិនអាចសម្រេចទៅបានឡើយ។

Dortmund ដាក់កំហិតត្រឹមថ្ងៃទី ១០ ខែសីហាជាថ្ងៃចុងក្រោយនៃការចរចា ប៉ុន្ដែការផ្ទេរនៅតែមិនអាចសម្រេចបានឡើយ។ ក្លឹបនៃលីគកំពូលអាល្លឺម៉ង់ បានប្រកាសថា Sancho មិនមែនសម្រាប់លក់នោះទេ នៅរដូវក្ដៅនេះ ហើយខ្សែប្រយុទ្ធអង់គ្លេស ក៏បាននិយាយផងដែរថាខ្លួន នឹងចំណាយពេលយូរទៀតជាមួយក្លឹបបច្ចុប្បន្ន។

Jadon Sancho

ប៉ុន្ដែកាលពីថ្មីៗនេះ មានការរាយការណ៍ថា ក្លឹបបិសាចក្រហមនឹងជំនះក្នុងការចុះហត្ថលេខាកីឡាករវ័យ២០ឆ្នាំមកចូលរួមក្រុមរបស់ពួកគេឲ្យខានតែបាន មុនពេលដែលទីផ្សារដោះដូរកីឡាករ ត្រូវផុតកំណត់នៅថ្ងៃទី ៥ ខែតុលាខាងមុខនេះ។

ហើយវីរបុរសក្រុម Liverpool លោក Carragher គិតថា United អាចនឹងកាន់តែមានសង្ឃឹមខ្ពស់ក្នុងការក្លាយជាបេក្ខភាពប្រជែងពានលីគកំពូលអង់គ្លេស ប្រសិនបើអាចទិញ Sancho ចូលក្រុមបាន។

Bruno Fernandes

លោក Carragher បាននិយាយថា៖ “ខ្ញុំតែងតែគិតថា រឿងបន្ដិចបន្ដួចមួយ ឬ ពីរអាចធ្វើឲ្យមានការផ្លាស់ប្ដូរ ហើយសម្រាប់ខ្ញុំ ការចុះហត្ថលេខា Bruno Fernandes នៅខែមករា ពិតជាបានផ្លាស់ប្ដូរ United ទាំងស្រុង។”

Jadon Sancho

“នេះត្រឹមតែការចុះហត្ថលេខាកីឡាករម្នាក់ផង។ គេបានចូលរួម ហើយ United ក៏បានក្លាយជាក្រុមមួយផ្សេងភ្លាមៗ។ Jadon Sancho អាចនឹងចូលរួម ហើយក្រោយមក United នឹងប្រជែងពានរង្វាន់។ វាមិនខុសពីអ្វីដែលគេគិតនោះទេ។ ការទិញកីឡាករម្នាក់ ឬ ពីរនាក់អាចនឹងធ្វើឲ្យមានការផ្លាស់ប្ដូរ។”

ប្រភព៖ talkSPORT

You may also like