fbpx
បារាំងបាល់ទាត់អឺរ៉ុប

ប្រធាន UEFA រិះគន់​ចំៗ ដែល​លីគ​បារាំង Ligue 1 ​ប្រកាស​រំសាយ​ចោល​លឿន​ពេក

ប្រធាន​សមាគម​បាល់ទាត់​អឺរ៉ុប UEFA លោក Aleksander Ceferin បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​រំសាយ​ចោល​រដូវ​កាល ២០១៩/២០ នៅ​លីគ Ligue 1 របស់​បារាំង គឺ​ជា​ការ​សម្រេច​ចិត្ត​លឿន​ជ្រុល ហើយ​លោក​យល់​ថា​នា​ស្ថានភាព​ពេល​នោះ​មិន​ទាន់​គួរ​សម្រេច​ចិត្ត​ដល់​បែប​ហ្នឹង​ឡើយ។

Ligue 1
Aleksander Ceferin

Ligue 1 បាន​ក្លាយ​ជា​លីគ​ទី ២ បន្ទាប់​ពី​លីគ​ហូឡង់ ដែល​ប្រកាស​រំសាយ​រដូវ​កាល​សេសសល់ ហើយ​ផ្តល់​ពាន​ឲ្យ​ទៅ​ក្លឹប Paris Saint-Germain ដោយ​ស្វ័យប្រវត្តិ។ ទន្ទឹម​នេះ​ក្លឹប PSG និង Lyon ក៏​ជា​ក្លឹប​ដែល​កំពុង​មាន​ឈ្មោះ​លេង​នៅ UCL ផង​ដែរ។

ថ្លែង​ពី​លោក Ceferin លោក​និយាយ៖ “ការ​សម្រេច​ចិត្ត​នោះ វា​លឿន​ពេក​ហើយ ដោយ​តាម​យោបល់​ខ្ញុំ វា​មិនមែន​ជា​រឿង​ដ៏​ល្អ​បំផុត​នោះ​ទេ ពោល​គឺ​គ្រប់​យ៉ាង​អាច​ដោះស្រាយ​និង​ត្រលប់​មក​បើក​ការ​ប្រកួត​វិញ​បាន តែ​ធ្វើម៉េច​វា​ជា​ការ​សម្រេច​របស់​រដ្ឋាភិបាល អ៊ីចឹង​ក្លឹប​មិន​អាច​ធ្វើ​អ្វី​បាន ក្រៅ​តែ​ពី​ការ​គោរព​លើ​ការ​សម្រេច​នោះ​ឡើយ”។

Ligue 1
Aleksander Ceferin

ពាក់ព័ន្ធ​នឹង​ក្លឹប PSG និង Lyon ដែល​ជា​ក្លឹប​នៅ​មាន​ឈ្មោះ​លេង UCL ត្រូវ​បាន​លោក​សង្កត់​ធ្ងន់៖ “យើង​មាន​ក្លឹប​បារាំង ២ នៅ Champions League ហើយ​ឥឡូវ​ពួក​គេ​ត្រូវ​ជាប់​ការ​ហាម [របស់​រដ្ឋាភិបាល] មិន​ឲ្យ​លេង​ដល់​ខែ​សីហា បែប​នេះ​ខ្ញុំ​មិន​ដឹង​ថា​វា​ជា​រឿង​ល្អ​សម្រាប់​ក្រុម​ទាំង​នោះ​ឬ​អត់​ទេ”។

បញ្ជាក់​ថា PSG បាន​យក​ឈ្នះ​ទៅ​លើ Dormtund កក់​កៅអី​វគ្គ ៨ ក្រុម​ចុង​ក្រោយ ខណៈ Lyon ​កំពុង​រង់ចាំ​អុត​លទ្ធផល​នា​ជើង​ទី ២ ជាមួយ​ក្លឹប Juventus៕ ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ Matthaus ថាបើមិនចង់បាត់ឱកាសលេងនៅក្នុងប្រកួតធំៗទេ Haaland មិនគួរដើរចូលក្រុមកំពូលមួយនេះទេ

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Borussia Dortmund កីឡាករ Erling Haaland កំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ទម្រង់លេងដ៏លេចធ្លោរបស់គេសម្រាប់ក្រុម Red Bull Salzburg នៅរដូវកាលនេះ មុនពេលផ្លាស់មកកាន់ទឹកដី Bundesliga ហើយឥឡូវនេះខ្សែប្រយុទ្ធវ័យក្មេងរូបនេះ កំពុងតែបន្តមានទំនាក់ទំនង ចំពោះការផ្លាស់ទៅកាន់ក្លឹប Real Madrid នៅរដូវក្តៅខាងមុខនេះផងដែរ ។

Erling Haaland

ប៉ុន្តែទោះជាយ៉ាងណាវីរបុរសអាល្លឺម៉ង់លោក  Lothar Matthaus ជឿជាក់ថាកីឡាករវ័យ ១៩ ឆ្នាំរូបនេះ គួរតែបន្តការអភិវឌ្ឍរបស់គេនៅឯ Dortmund ឲ្យបានយូរទៀត មុនពេលសម្រេចចិត្តចូលរួមជាមួយ Real Madrid ព្រោះបច្ចុប្បន្នរូបគេនឹងត្រូវប្រជែងតំណែងក្នុងជម្រើសដំបូងជាមួយកីឡាករ Karim Benzema មិនខាន ។

Lothar Matthaus

មិនតែប៉ុណ្ណោះលោក Matthaus បានប្រាប់ Movistar ថា ៖ “Haaland គឺជាកីឡាករ ដែលអាចលេងបានយ៉ាងល្អនៅក្រុម Real Madrid ប៉ុន្តែគាត់នៅក្មេង ហើយត្រូវការពេលវេលាលេងជាប្រចាំមួយ ” ។

Erling Haaland

លោកបន្តទៀតថា ៖ ” គាត់នៅតែមានអាយុ ១៩ ឆ្នាំ ហើយគាត់មិនគួរទៅលេងនៅ Madrid ក្នុងពេលឥឡូវនេះទេ គាត់ប្រហែលជាមិនអាចលេងការប្រកួតធំៗបានទេ ព្រោះគាត់នឹងមាន Benzema ដែលជាការប្រកួតប្រជែងដ៏ធំ ។ Haaland គួរចំណាយពេលយ៉ាងហោចណាស់ ២ ឆ្នាំទៀតនៅ Dortmund មុនពេលផ្លាស់ទៅ R.Madrid ។ ខ្ញុំគិតថាវានឹងល្អសម្រាប់អាជីពរបស់គាត់” ៕

Erling Haaland

ប្រភព: Marca

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker