fbpx
FIFAបាល់ទាត់អឺរ៉ុប

ប្រៀបធៀប​ឲ្យ​ដាច់​ស្ថិតិ​កីឡាករ ៣ រូប​នេះ មុន​ពាន FIFA The Best ​ប្រកាស​បន្តិចទៀត

ពាន​រង្វាន់ FIFA The Best សម្រាប់​កីឡាករ​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​មិន​ថា​តែ​ការ​លេង​ឲ្យ​ក្លឹប​និង​ជម្រើស​ជាតិ​ត្រូវ​ប្រកាស​នៅ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អង្គារ។

ព្រឹត្តិការណ៍ការប្រកាសពាន FIFA The Best
បេក្ខភាពឈរឈ្មោះពាន FIFA The Best

បេក្ខភាព ៣ រូប​កំពុង​ឈរ​ឈ្មោះ​រួម​មាន Cristiano Ronaldo, Virgil van Dijk និង Lionel Messi។ មុន​ឈាន​ដល់​ការ​ប្រកាស​ផ្លូវការ យើង​សូម​ធ្វើ​ការ​ប្រៀបធៀប​ស្ថិតិ​អ្នក​ទាំង​បី​ដូច​ខាង​ក្រោម៖ (សម្រាប់​រដូវ​កាល ២០១៨/១៩)

Cristiano Ronaldo:

កីឡាករ Cristiano Ronaldo
  • ប្រកួត​ឲ្យ​ក្លឹប ៤៣ លើក | ជម្រើស​ជាតិ ៤ លើក | សរុប ៤៧ លើក
  • ចំនួន​នាទី​ក្លឹប ៣ ៦៤៦ នាទី | ជម្រើស​ជាតិ ៣០០ នាទី | សរុប ៣ ៩៤៦ នាទី
  • គ្រាប់​បាល់​ឲ្យ​ក្លឹប ២៨ គ្រាប់ | ជម្រើស​ជាតិ ៣ គ្រាប់ | សរុប ៣១ គ្រាប់
  • Assist ឲ្យ​ក្លឹប ១០ លើក | ជម្រើស​ជាតិ ០ | សរុប ១០ លើក

Virgil van Dijk:

កីឡាករ Virgil van Dijk
  • ប្រកួត​ឲ្យ​ក្លឹប ៥០ លើក | ជម្រើស​ជាតិ ៩ លើក | សរុប ៥៩ លើក
  • ចំនួន​នាទី​ក្លឹប ៤ ៤៦៥ នាទី | ជម្រើស​ជាតិ ៨៤០ នាទី | សរុប ៥ ៣០៥ នាទី
  • ឈ្នះការ​តតាំង​ទល់​គូ​ប្រកួត​រវាង​ ១ ទល់ ១ (Duels Won) ឲ្យ​ក្លឹប ៣០៣ លើក | ជម្រើស​ជាតិ ៤៧ លើក | សរុប ៣៥០ លោក
  • ឈ្នះការ​តតាំង​ទល់​គូ​ប្រកួត​ច្រើន​ជាង ២ រូប (Arieal Duels Won) ឲ្យ​ក្លឹប ២២៣ លើក | ជម្រើស​ជាតិ ៣៤ លើក | សរុប ២៥៧ លើក

Lionel Messi:

កីឡាករ Lionel Messi
  • ប្រកួត​ឲ្យ​ក្លឹប ៥០ លើក | ជម្រើស​ជាតិ ៨ លើក | សរុប ៥៨ លើក
  • ចំនួន​នាទី​ក្លឹប ៤ ០២៤ នាទី | ជម្រើស​ជាតិ ៦២២ នាទី | សរុប ៤ ​៦៤៦ នាទី
  • គ្រាប់​បាល់​ឲ្យ​ក្លឹប ៥១ គ្រាប់ | ជម្រើស​ជាតិ ៣ គ្រាប់ | សរុប ៥៤ គ្រាប់
  • Assist ឲ្យ​ក្លឹប ១៩ លើក | ជម្រើស​ជាតិ ១ | សរុប ២០ លើក

អានអត្ថបទបន្ត៖ ស្តេចល្បឿន Usain Bolt ប្រាប់ពីនរណា ដែលគេចង់ឲ្យឈ្នះពាន FIFA Best រវាង Ronaldo , Messi និង Van Dijk

ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ខែកញ្ញាខាងមុខ ខណ:ដែលពានរង្វាន់មួយនេះត្រូវបានទទួលស្គាល់ដោយស្ថាប័នបាល់ទាត់ទូទាំងពិភពលោក ហើយ Virgil van Dijk, Cristiano Ronaldo, និង Lionel Messi គឺជាបេក្ខភាពចុងក្រោយ ៣ សម្រាប់ពានរង្វាន់លក្ខណ:បុគ្គល់ដ៏ល្បីល្បាញមួយនេះ ហើយកីឡាករឈ្នះមេដាយមាសអូឡាំពិក Usain Bolt បានធ្វើការជ្រើសរើសអ្នក ដែលនឹងឈ្នះពានរង្វាន់នេះ ។

ពានរង្វាន់ FIFA Best Player

ហើយយ៉ាងណាមិញ Usain Bolt បាននិយាយថា ៖ ” កីឡាករទាំងបីរូបនេះគឺអស្ចារ្យ ។ ខ្ញុំគិតថា Messi និង Ronaldo បានឈ្នះពានរង្វាន់នេះចំនួនប្រាំដងម្នាក់ មកហើយ ។ Van Dijk ទើបតែបានឈ្នះពានរង្វាន់ UEFA និងផ្អែកលើភាពជោគជ័យរបស់គេជាមួយក្រុម Liverpool កាលពីរដូវកាលមុន វាប្រហែលជាវេនរបស់គាត់ហើយ ” ។

ពានរង្វាន់ FIFA Best Player
ពានរង្វាន់ FIFA Best Player

គេបន្តទៀតថា ៖ “ប៉ុន្តែក្នុងនាមខ្ញុំ ជាអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United ខ្ញុំប្រហែលជាបោះឆ្នោតឲ្យ Ronaldo ជាអ្នកឈ្នះពានរង្វាន់នេះ! ” ។

ពានរង្វាន់ FIFA Best Player

គួរបញ្ជាក់ថា Ronaldo , Van Dijk រួមជាមួយ Lionel Messi ត្រូវបានជ្រើសរើសជាបេក្ខភាពចុងក្រោយសម្រាប់ប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA នេះ ខណ:ដែលអ្នកទាំងបីនឹងមានវត្តមាននៅយប់ថ្ងៃទី ២៣ ខែកញ្ញា នៅពេលប្រគល់រង្វាន់ ៕

ប្រភព: FoxsportsAsia 

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker