fbpx
បាល់ទាត់អឺរ៉ុបអាល្លឺម៉ង់

ផ្លូវការ! កីឡាករ​មួយ​រូប​ប្រកាស​ចែក​ផ្លូវ​ជាមួយ ក្លឹប Dortmund ហើយ

Borussia Dortmund ​បាន​ប្រកាស​នូវ​ដំណឹង​ផ្លូវការ​ជុំវិញ​ការ​ចាកចេញ​របស់​ខ្សែ​ការពារ Achraf Hakimi ដែល​ផុត​កុងត្រា​ខ្ចី​ជើង​នៅ​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ។

Archaf Hakimi
អ្នកចាត់ការ Dortmund

ផ្សា​ភ្ជាប់​នឹង​ការ​ចាកចេញ​របស់ Hakimi ដែល​មិន​ជោគជ័យ​លើ​បន្ថែម​កុងត្រា​ជាមួយ Dormtund នោះ ត្រូវ​បាន​គេ​ដឹង​ថា អាច​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប Inter Milan នា​ពេល​ខាង​មុខ ពោល​មិន​ត្រលប់​ទៅ​ចូលរួម​នៅ​ក្លឹប​អាណាព្យាបាល Real Madrid ឡើយ។

ក្រោយ​ចាយ​ពេល​ ២ ឆ្នាំ​ជាមួយ Dortmund កីឡាករ​សញ្ជាតិ​ម៉ារុក​ក៏​បាន​និយាយ​ជុំវិញ​ការ​ចែក​ផ្លូវ​ថា៖ “ពេលវេលា​បាន​ឈាន​ចូល​មក​ដល់​នៃ​ដំណាក់​កាល​ដ៏​ស្រស់បំព្រង​នៃ​ជីវិត​របស់​ខ្ញុំ ក្រោយ​រយៈ​ពេល​២ ឆ្នាំ ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ចាកចេញ​ពី​ក្លឹប​ដែល​បាន​ផ្តល់​រឿង​សប្បាយ​ជា​ច្រើន​សម្រាប់​ខ្ញុំ​កន្លង​មក”។

Archaf Hakimi

លោក​បន្ថែម៖ “ខ្ញុំ​ពិត​ជា​អរគុណ​ដល់​មិត្ត​រួម​ក្រុម បណ្តា​បុគ្គលិក​អ្នកចាត់ការ សម្រាប់​ក្តី​ស្រលាញ់​និង​ទំនុក​ចិត្ត​ដែល​បង្ហាញ​មក​លើ​ខ្ញុំ ហើយ​ក៏​អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​តែងតែ​បង្ហាញ​ការ​គាំទ្រ​គ្រប់​ការ​ប្រកួត​របស់​ពួក​យើង ខ្ញុំ​នឹង​មិន​អាច​បំភ្លេច​រឿងរ៉ាវ​នូវ​ក្រុម​មួយ​នេះ​បាន​ឡើយ”៕

ប្រភព៖ AF

Close

Adblock Detected

Please consider supporting us by disabling your ad blocker