fbpx
បាល់ទាត់ជាតិ

[ផ្លូវការ] ចំណាត់ថ្នាក់ FIFA Ranking កម្ពុជា​ឡើង​បាន ១ លេខ​ហើយ

ក្រុម​គោព្រៃ​កម្ពុជា​ត្បិត​មិន​អាច​យក​ឈ្នះ​នៅ ២ ប្រកួត​នា​ពេល​កន្លង​ទៅ ប៉ុន្តែ​តាម​រយៈ​លទ្ធផល​ស្មើ​និង​ការ​មិន​របូត​គ្រាប់​បាល់​ច្រើន ជុំវិញ​ការ​លេង​ទល់​ក្រុម​ខ្លាំង​គឺ​នៅ​តែ​រាប់​បញ្ចូល​ថា​ជា​ការ​អភិវឌ្ឍ​ដ៏​ល្អ​ប្រសើរ​មួយ។

នៅ​ឯ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ការ​ប្រកួត​ទល់​ហុងកុង កម្ពុជា​បាន​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជា​គ្រាប់​បាល់​សម្រេច​បាន​ដោយ​កីឡាករ កែវ សុខផេង។ លុះ​ចូល​ការ​ប្រកួត​បន្ទាប់​ទល់​នឹង​ក្រុម​ខ្លាំង​បារ៉ែន កម្ពុជា​បាន​របូត​តែ​មួយ​គ្រាប់​គត់​នៅ​ពាក់​កណ្តាល​តង់​ទី​ពីរ ត្បិត​អី​មាន​ការ​វាយ​សម្រុក​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ។

ចំណាត់ថ្នាក់ FIFA Ranking អាប់ដែត​ថ្មី​របស់​កម្ពុជា​បាន​ឡើង​មួយ​លេខ​មក​ឈរ​នៅ​លេខ ១៦៩ ដោយ​កាល​ពី​ខែ​សីហា​ឈរ​លេខ ១៧០។ ឥណ្ឌូណេស៊ី​ដែល​ធ្លាក់​ចុះ ៧ ​លេខ ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ថៃ​មក​ឈរ​លេខ ១៦៧ ស្មើ​នឹង​ប៊ែរឌីដា៕

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker