fbpx
បាល់ទាត់ជាតិ

[ផ្លូវការ] សុទ្ធ​តែ​តារា​ល្បីៗ ស្ថិតក្នុង​បេក្ខភាព​ទាំង ២៣ រូប​របស់ Cambodian Fan Club All Stars

ដំណឹង​ប្រកាស​មុន​នេះ​បន្តិច​តាម​រយៈ​ទំព័រ​ផ្លូវការ​របស់​ក្លឹប​ Cambodian Fan Club All Stars ​បាន​បង្ហាញ​នូវ​បេក្ខភាព​ទាំង ២៣ រូប​ដែល​ត្រៀម​បើក​ការ​ប្រកួត​មិត្តភាព​ទេសចរ​ទាំង ២៥ ខេត្ត/ក្រុង។

ក្រុម​បាល់ទាត់​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​លោក អៃ សំអូន​បាន​ប្រមូល​ផ្តុំ​សុទ្ធ​តែ​បុគ្គល​មាន​ឈ្មោះ​បោះ​សំឡេង​ដូច​ជា​លោក ជឿន ប៊ុនចក់ (Admin ជីងចក់), លោក ឆេង សុភ័ក្រ្ត (ស្ថាបនិក រៀនថត), តារា​ចម្រៀង​លោក គូម៉ា, បង​ប្រុស Da Suffer, តារា​សម្តែង​លោក ប៊ុន លីម៉ា, អ៊ុំ សុវណ្ណគីរី និង​នាយ​ក្តី​ជា​ដើម។

ខាង​ក្រោម​បង្ហាញ​ឈ្មោះ​បេក្ខភាព​ទាំង ២៣ រូប៖

1-Aiy Som Oun 2-Du Ku 3-Mithona 4-Sros 5-Dori Pink 6-Kornglim 7-C.Sopheak 8-Kosal 9-Ronal Chork 10. Sii Monii 11-Sovankiri 12- Leangseng 13- Neth Mario 14- Bunli JR 15-CH.Ratha 16-C.SaoYi 17-E.Piseth 18. Bun Lima 19.នាយ​ ក្ដី​ 20- Keara 21- C.EAM HEN 22-Da Suffer 23- Kuma

បញ្ជាក់​ថា​សម្រាប់​ការ​បង្កើត​ក្រុម​បាល់ទាត់​មួយ​នេះ ក៏​មាន​គោលដៅ​ចង់​ចូលរួម​ជួយ​សង្គម​លើ​ផ្នែក​សប្បុរសធម៌ តាម​រយៈ​ការ​រៃអង្គាស​ថវិកា​នៅ​ការ​ប្រកួត​ធំ​តូច​នីមួយៗ ដើម្បី​ជួយ​ដល់​កុមារ​និង​ជន​ក្រខ្សត់​ដែល​កំពុង​រង​ការ​ខ្វះ​ខាត។

ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ដែល​ចង់​ចូលរួម​សហការ​និង​ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Cambodian Fan Club All Stars អាច​ទំនាក់ទំនង​បាន​តាម​ទូរសព្ទ​លេខ ០៩៨ ៦០៧ ០៩០ ឬ ០៩៦ ២២៥ ០៥៨៨៕ ប្រភព៖ Cambodian Fan Club all Stars

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker