fbpx
Loading...
អេស្ប៉ាញ

[ផ្លូវការ] Barcelona ចុះហត្ថលេខានាំយក អតីតមិត្តរួមក្រុមរបស់ De Jong មកចូលរួមជាមួយនឹងឈុត B

ក្រុម Barcelona B បានបញ្ជាក់ជាផ្លូវការថា ពួកគេបានចុះហត្ថលេខានាំយកកីឡាករវ័យក្មេង Mike van Beijnen មកចូលរួម ដែលជាកីឡាករដែលត្រូវបានទិញចូលនៅរដូវក្ដៅនេះ បន្ទាប់ពី Ludovit Reis។

ខ្សែការពារវ័យ២០ឆ្នាំ Van Beijnen បានចំណាយពេល នៅក្នុងរដូវកាលមុន លេងអោយក្រុម U21 របស់ក្លឹប NAC Breda។

គួរបញ្ជាក់ថា ខ្សែការពារហូឡង់រូបនេះ គឺជាកូនប្រុសភ្នាក់ងារ​ របស់ខ្សែបម្រើ Frenkie de Jong លោក Ali Dursun។ កីឡាករទាំងពីរូបនេះ ធ្លាប់ជាមិត្តរួមក្រុមនឹងគ្នា កាលលេងនៅថ្នាលយុវជនរបស់ក្លឹប Willem II។

Van Beijnen បានធ្វើតេស្ដសុខភាព បានដោយជោគជ័យ ហើយចុះកុងត្រា២ឆ្នាំជាមួយនឹងក្លឹបអ្នកមានបុណ្យ ជាមួយនឹងតំលៃផ្ដាច់កុងត្រា ១០០លានអឺរ៉ូ៕

ប្រភព៖  SPORT

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker