fbpx
Loading...
អេស្ប៉ាញ

[ផ្លូវការ] Barcelona ទិញបានកីឡាករវ័យក្មេងមួយរូប ពីលីគកំពូលហូឡង់

Barcelona សំរេចទិញបានខ្សែបម្រើវ័យក្មេង Ludovit Reis របស់ក្លឹប FC Groningen នេះបើតាមការបញ្ជាក់ជាផ្លូវការរបស់ក្លឹបហូឡង់មួយនេះ។

បើតាមការរាយការណ៍កាលពីខែមេសា បានអះអាងថា ក្លឹបយក្សកាតាឡាន់ បានដាក់សំនើរ ២.៥លានអឺរ៉ូ ដើម្បីចុះហត្ថលេខានាំយកខ្សែបម្រើវ័យ ១៨ឆ្នាំរូបនេះ ប៉ុន្ដែក្លឹប Groningen តែងតែបញ្ជាក់ថា ពួកគេចង់បានតំលៃថ្លៃជាងនេះ។

ហើយនៅក្នុងសប្ដាហ៍នេះ កាសែត SPORT បានរាយការណ៍ថា ភាគីទាំងសងខាងបានព្រមព្រៀងគ្នា ក្នុងការផ្ទេរកីឡាករវ័យក្មេងលេចធ្លោរូបនេះ ក្នុងតំលៃ ៨លានអឺរ៉ូ។

គួរបញ្ជាក់ថា Reis បានបង្ហាញខ្លួន ៥០ប្រកួតសំរាប់ក្រុមឈុតធំរបស់ Groningen នៅលីគកំពូលហូឡង់ ហើយបានធ្វើអោយភ្នាក់ងារឃ្លាំមើលកីឡាកររបស់ Barcelona មានការចាប់អារម្មណ៍ ហើយសំរេចចិត្តដាក់សំនើរ ក្រោយតាមដានរយៈពេល ១២ខែ៕

ប្រភព៖ Football Espana

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker