fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

[ផ្លូវការ] Juventus ចងជើងបានតារាឆ្នើមខ្លួនមួយរូប ជាមួយកុងត្រាថ្មី រយ:ពេល ៤ ឆ្នាំបន្ថែមទៀត

អ្នកចាំទី Wojciech Szczesny របស់ក្លឹបសេះបង្កង់ Juventus បានយល់ព្រមចុះហត្ថលេខាលើកុងត្រាថ្មីមួយ ដែលនឹងបន្តស្នាក់នៅក្លឹបរហូតដល់រដូវក្តៅឆ្នាំ ២០២៤ ។

Wojciech Szczesny

គួរបញ្ជាក់ថាកីឡាករសញ្ជាតិប៉ូឡូញរូបនេះ បានចូលរួមជាមួយក្លឹបយក្សនៅអុីតាលីមួយនេះ ពីក្រុម Arsenal ក្នុងឆ្នាំ ២០១៧ ខណ:បច្ចុប្បន្នកំពុងប្រកួតប្រជែងជាមួយកីឡាករជើងចាស់ Gianluigi Buffon នៅក្នុងក្រុម ។

Wojciech Szczesny

យ៉ាងណាមិញនៅក្នុងរយៈពេល ១៨ ខែកន្លងមក បើទោះបីជា Buffon បានចុះហត្ថលេខាសារជាថ្មី កាលពីរដូវក្តៅមុនក៏ដោយក៏ Szczesny បានបំពេញតួនាទីជាអ្នកចាំទីលេខ ១ នៅក្រុមជើងឯក Serie A បានយ៉ាងល្អ និងបានប្តេជ្ញាចិត្ត បន្តការស្នាក់នៅរបស់គេ រយ:ពេល ៤ ឆ្នាំបន្ថែមទៀត ។

Wojciech Szczesny

មិនតែប៉ុណ្ណោះក្រោយពីការចុះហត្ថលេខានេះ Szczesny បានននិយាយថា ៖ ” នេះជាអ្វីដែលខ្ញុំអាចផ្តល់ឲ្យពួកគេបាន ក្នុងនាមជាក្លឹបដែលមានការជឿទុកចិត្តចំពោះខ្ញុំ ហើយដូច្នេះខ្ញុំពិតជារីករាយណាស់ ។ ខ្ញុំនឹងព្យាយាមផ្តល់អ្វីៗឱ្យអស់ពីសមត្ថភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខសម្រាប់ Juve ។ ខ្ញុំចង់ឈ្នះពានច្រើន ខ្ញុំនៅទីនេះរហូតដល់ឆ្នាំ ២០២៤ ហើយខ្ញុំចង់ឈ្នះអ្វីៗទាំងអស់ ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ ត្រលប់ទៅឆ្នាំ ១៩៩៧ វីរបុរសប្រេសុីល Ronaldo ទម្លាយថាគាត់ មិនដែលចង់ដើរចេញពី​ Barca ដើម្បីផ្ទេរទៅក្លឹបមួយនេះទេ

វីរបុរសប្រេសុីលលោក Ronaldo Nazario បានបង្ហើបឲ្យដឹងថាគាត់បានយល់ព្រមបន្តកុងត្រាថ្មី ដើម្បីបន្តការស្នាក់នៅក្រុមនៅក្រុម Barcelona ក្នុងឆ្នាំ ១៩៩៧ ប៉ុន្តែគាត់ត្រូវបានគេលក់ចេញពីក្រុមទៅវិញ នៅមួយថ្ងៃក្រោយ ។

Ronaldo Nazario

គួរបញ្ជាក់ថាការបរាជ័យនៅក្នុងការចរចាលើកិច្ចសន្យាមួយនេះ បាននាំឱ្យមានការផ្លាស់ប្តូរក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោកមួយ ក្នុងចំនួនទឹកប្រាក់ប្រមាណ ២៧ លានផោន ទៅកាន់ក្លឹប Inter Milan មុនពេលដែល Ronaldo បានវិលត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញក្នុងឆ្នាំ ២០០២ ដើម្បីចូលរួមជាមួយក្លឹប Real Madrid ដែលជាគូប្រជែងដ៏សំខាន់របស់ក្លឹប Barca ។

Ronaldo Nazario

តែទោះយ៉ាងណាក៏ដោយ Ronaldo បានទទូចថាគាត់សប្បាយចិត្តក្នុងការនៅស្នាក់នៅជាមួយក្លឹបយក្សកាតាឡាន់មួយនេះ បន្ទាប់ពីការពិភាក្សាលើកិច្ចសន្យាថ្មីត្រូវបានដួលរលំ ចំពេលដែលគាត់ក៏កំពុងបំពេញកាតព្វកិច្ច ជាមួយក្រុមជម្រើសជាតិប្រេសុីល ។

Ronaldo Nazario

មិនតែប៉ុណ្ណោះដោយទម្លាយប្រាប់ DAZN លោក Ronaldo បានបញ្ជាក់ថា ៖ ” ខ្ញុំបានយល់ព្រមចុះកុងត្រាថ្មី នៅមុនចុងបញ្ចប់នៃរដូវកាលនោះ ហើយខ្ញុំបានទៅជាមួយក្រុមជម្រើសជាតិប្រេស៊ីល ។ ប្រាំថ្ងៃក្រោយមកពួកគេបានទូរស័ព្ទមកខ្ញុំ ដើម្បីប្រាប់ខ្ញុំថាខ្ញុំមិនអាចបន្តការបន្តស្នាក់នៅក្លឹបអេស្ប៉ាញបានទេ ។ ប៉ុន្តែវាមិនស្ថិតនៅក្នុងគំនិតខ្ញុំទេ ។ ខ្ញុំចង់ស្នាក់នៅ Barca បន្តទៀត ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker