fbpx
UEFA

[ផ្លូវការ] UEFA ​ប្រកាស​ការ​ប្រកួត​ពាន​ថ្មី ‘ECL’ ​នឹងលេងនៅចន្លោះម៉ោង…

សេចក្តី​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​សម្រេច​ថា UEFA ​នឹង​បើក​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ (ប្រភេទ​ក្លឹប) ថ្មី​មួយ​ថែម​ទៀត​ឲ្យ​ឈ្មោះ​ថា ‘Europa Conference League’ ដែល​នឹង​ចាប់​ផ្តើម​ពី​ឆ្នាំ ២០២១ ត​ទៅ។

កិច្ចប្រជុំកន្លងទៅនេះ
កិច្ចប្រជុំកន្លងទៅនេះ

ចំពោះ​ថេរវេលា​ប្រកួត​នៃ​ពាន​ថ្មី​នេះ គឺ​លេង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដែល​ម៉ោង​នៅ​កម្ពុជា​ត្រូវ​លេង​ចន្លោះ​ពី​ម៉ោង ០០:៤៥ នាទិយប់ ទៅ ៣:០០ នាទីយប់។

UEFA

ដោយ​មិន​ទាន់​មាន​ការ​លម្អិត​ពី​ដំណើរការ​ប្រកួត​ពាន​ថ្មី ECL ប៉ុន្តែ​ UEFA ក៏​ផ្តោត​ទៅ​លើ​ការ​ផ្លាស់ប្តូរ​ខ្លះៗ​នៃ​ពាន Nations League ដែល​បាន​ដំណើរការ​ទៅ​មួយ​ឆ្នាំ​ហើយ​នោះ។ ចាប់​ពី​រដូវ​កាល ២០២០-២១ ត​ទៅ ការ​ប្រកួត UNL ​នឹង​មាន ២៣ ក្រុម​សរុប ដោយ ១៦ ក្រុម​ចាត់​ក្នុង​ Leagues A, B និង C ខណៈ ៧ ក្រុម​ផ្សេង​ទៀត​នៅ League D។

ពាន UEL, UNL និង UCL

ជាង​នេះ​សម្រាប់​ការ​សម្រាំង​យក​ក្រុម​ក្នុង​ Leagues នីមួយៗ នឹង​ផ្អែក​លើ​កម្រិត Ranking នៃ​បណ្តា​ប្រទេស​រាប់​ពី​ការ​ប្រកួត​នា​រដូវ​កាល ២០១៨/១៩ ​ហើយ​ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​រដ្ឋធានី Amsterdam ​ប្រទេស​ហូឡង់ នា​ថ្ងៃ​ទី ៣ មិនា ឆ្នាំ ២០២០៕

ប្រភព៖ FoxSportAsia

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker