fbpx
បាល់ទាត់ជាតិ

ពាន The Best យប់​មិញ ដឹង​ធារី ចន្ថាប៊ីន​និង​លោក​ប្រាក់ សុវណ្ណារ៉ា​បោះ​ឲ្យ​នរណា​អត់?

Luka Modric ជា​អ្នក​គ្រង​ពាន​រង្វាន់ FIFA The Best សម្រាប់​ឆ្នាំ ២០១៨ នេះ ក្រោយ​រូប​លោក​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ជាប់​ជា​ម្ចាស់​ជើង​ឯក​រង​ជា​លើក​ដំបូង និង​ជា​ផ្នែក​មួយ​ជួយ​ឲ្យ Real Madrid ឈ្នះ​ពាន UEFA Champions League បី​រដូវ​កាល​ជាប់​គ្នា។

 

ការ​ចម្រាញ់​ចេញ​ជា​លទ្ធផល​រួម FIFA ក៏​បើក​ទទួល​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​សំឡេង​ដាក់​ពិន្ទុ​នៃ​បេក្ខភាព ៣ រូប ពី​ប្រធាន​ក្រុម​និង​គ្រូ​បង្គោល​ជម្រើស​ជាតិ​បណ្តា​ប្រទេស​នីមួយៗ។ សម្រាប់​កម្ពុជា​មាន​កីឡាករ ធារី ចន្ថាប៊ីន តំណាង​ជា​ប្រធាន​ក្រុម និង​លោក​ប្រាក់ សុវណ្ណារ៉ា​តំណាង​ជា​អ្នក​ចាត់ការ។

តាម​បញ្ជី​ឈ្មោះ​ទម្លាយ​ចេញ​ផ្លូវការ​សម្រាប់​ប៊ីន បាន​បោះ​ឲ្យ Cristiano Ronaldo ជា​បេក្ខភាព​ទី​មួយ ខណៈ Kylian Mbappe ជា​បេក្ខភាព​ទី​ពីរ និង​ទី​បី​យក Luka Modric។ ផ្ទុយ​ទៅ​វិញ​ខុស​ពី​ការ​ពេញ​ចិត្ត​របស់​លោក​ប្រាក់ សុវណ្ណារ៉ា ដោយ​បេក្ខភាព​ទី​មួយ​លោក​រើស​យក Luka Modric បេក្ខភាព​ទី​ពីរ​លោក​យក Antoine Griezmann និង​ទី​បី​ជា Kylian Mbappe

ប្រភព: ​Marca

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker