UEFA វីដេអូហាយឡាយ

ពីរក្រុមមកពីបារាំង និង ពីរក្រុមទៀតមកពីអាល្លឺម៉ង់ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL

ក្ដីសង្ឃឹមឈ្នះពាន Champions League លើកដំបូងរបស់ Manchester City ត្រូវរលាយ បន្ទាប់ពីត្រូវបរាជ័យក្រោមថ្វីជើងរបស់ក្រុម Lyon ដោយលទ្ធផល 3-1 នៅក្នុងវគ្គ៨ក្រុមចុងក្រោយ។

Maxwel Cornet បានស៊ុតកោងបញ្ចូលទីគ្រាប់បាល់បើកឆាកសម្រាប់ Lyon ប៉ុន្តែត្រូវបាន Kevin de Bruyne ស៊ុតបញ្ចូលទីតាមស្មើឲ្យ Man City។

Moussa Dembele ដែលបានប្ដូរចូលរកគ្រាប់បាល់នាំមុខសារជាថ្មីសម្រាប់ Lyon ហើយរូបគេរកគ្រាប់បាល់ទី៣ សម្រាប់ក្រុមបារាំង នៅពេលដែលអ្នកចាំទី Ederson សង្គ្រោះបាល់មិនបានល្អ។

គួរបញ្ជាក់ថា Lyon ដែលបញ្ចប់រដូវកាល ២០១៩/២០ ដោយឈរនៅលេខ៧ ក្នុងតារាង Ligue 1 ត្រូវតតាំងជាមួយ ជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ហើយ Paris Saint-Germain ដែលបានយកឈ្នះ Atalanta នៅក្នុងវគ្គ៨ក្រុម ត្រូវជួបប្រកួតទល់នឹង ក្រុមអាល្លឺម៉ង់ RB Leipzig នៅក្នុងវគ្គ៤ក្រុមចុងក្រោយផងដែរ៕

https://www.youtube.com/watch?v=-s7MkJsKyP4

អានអត្ថបទបន្ទាប់៖ Juventus ចង់បានកីឡាករអាហ្សង់ទីនម្នាក់ មកជួយតំបន់បម្រើ ក្រោមការដឹកនាំរបស់លោក Pirlo

Juventus បានផ្ដោតការយកចិត្តទុកដាក់ទៅលើ ខ្សែបម្រើ Rodrigo De Paul របស់ក្លឹប Udinese ប៉ុន្ដែកីឡាករអាហ្សង់ទីនរូបនេះ ត្រូវបានកំណត់តម្លៃប្រមាណ ៣៥លានអឺរ៉ូ។

Rodrigo De Paul

បើតាមប្រភពពី Calciomercato.com បានឲ្យដឹងថា មានការចរចារត្រូវរូវគ្នារវាងក្លឹបទាំងពីរ ដោយសារទំនាក់ទំនងដ៏ល្អ ដែលអាចជួយឲ្យការដោះដូរនេះកើតមានឡើង។

Rodrigo De Paul

Da Paul ក៏ជាកីឡាករដែលក្លឹបនៅ Serie A ផ្សេងទៀតដូចជា AC Milan, Inter Milan និង Roma ចង់បានផងដែរ ប៉ុន្ដែ Juve ហាក់មានសង្ឃឹមខ្ពស់ជាង។

នេះក៏ព្រោះតែក្លឹបសេះបង្កង់បានជំពាក់ Udinese ២៦លានអឺរ៉ូ សម្រាប់ការព្រមព្រៀងទិញត្រលប់មកវិញនៃកីឡាករ Rolando Mandragora។

De Paul & Dybala

មិនត្រឹមតែអ្នកចាត់ការក្លឹបលោក Andrea Pirlo នោះទេ ដែលចង់បាន Da Paul ប៉ុន្ដែខ្សែប្រយុទ្ធ Paulo Dybala ដែលជាមិត្តរួមសញ្ជាតិអាហ្សង់ទីន និង ជាមិត្តភក្ដិជិតស្និទ្ធ ក៏ចង់លេងរួមក្រុមជាមួយខ្សែបម្រើរូបនេះដែរ៕

ប្រភព៖ Football Italia

You may also like