fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

ភ្ញាក់ផ្អើល! ពេលដឹងតំណែងលេងរបស់ De Ligt ពីដំបូង មិនមែនជាខ្សែការពារ

ខ្សែការពាររបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Matthijs de Ligt បានបង្ហើបថារូបគេត្រូវបានគេដាក់ឲ្យលេងជាកីឡាករសំខាន់នៅក្នុងក្រុម ចំពោះតំបន់បម្រើ រហូតដល់អាយុ ១៥ ឆ្នាំ មុនពេលត្រូវប្តូរមកលេងនៅតំបន់ការពារកណ្តាលវិញ ដោយសារឃើញពីចំនុចខ្លាំងរបស់គេ ចំពោះតំណែងនេះ ។

Matthijs de Ligt 

បញ្ជាក់ថាកីឡាករសញ្ជាតិហូឡង់រូបនេះត្រូវបានឡើងមកលេងនៅឈុតធំរបស់ Ajax មុនពេលបញ្ចប់ការផ្លាស់ប្តូរក្នុងចំនួនទឹកប្រាក់ ៦៧,៨ លានផោន មកកាន់ក្រុម Juve កាលពីរដូវក្តៅមុន ។

Matthijs de Ligt

ហើយយ៉ាងណាមិញបន្ទាប់ពីមានភាពលេចធ្លោនៅក្នុងក្រុម Ajax , De Ligt បានសារភាពថារូបគេពិតជាអាចប្រកួតប្រជែង សម្រាប់កន្លែងមួយ នៅក្នុងតំណែងលេងរបស់កីឡាករ Hakim Ziyech និង Donny van de Beek ក្នុងក្រុមបាន ។

មិនតែប៉ុណ្ណោះ De Ligt បាននិយាយថា ៖ “ រហូតដល់អាយុ ១៥ ឆ្នាំ ខ្ញុំត្រូវបានគេដាក់ឲ្យជាកីឡាករនាំក្រុមលេង ។  ខ្ញុំលេងបានយ៉ាងច្រើននៅតំបន់បម្រើ ។ ប៉ុន្តែបន្ទាប់មកពួកគេបានប្រាប់ខ្ញុំថា សម្រាប់អាជីពរបស់ខ្ញុំ វានឹងល្អប្រសើជាងបើសិនលេងនៅតំបន់ការពារ ” ។

Matthijs de Ligt

គេបន្តទៀតថា ៖ ” នៅពេលចាប់ផ្តើមលេងបាល់ដំបូង ខ្ញុំគិតថាខ្ញុំមិនចូលចិត្តលេងក្នុងតំបន់ការពារទេ ប៉ុន្តែឥឡូវនេះខ្ញុំដឹងថាការលេងក្នុងនាមជាខ្សែបម្រើបានជួយខ្ញុំឲ្យយល់ច្បាស់ពីតំបន់ការពារបន្ថែមទៀត ។ ហើយខ្ញុំសប្បាយចិត្តនឹងការអភិវឌ្ឍន៍របស់ខ្ញុំ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Kovacic ថា Bayern មានប្រៀបលើ​ Chelsea រឿងមួយ មុនក្រុមទាំងត្រូវប៉ះគ្នានៅពាន UCL

ខ្សែបម្រើ Mateo Kovacic របស់ក្រុមតោខៀវបាននិយាយថាក្រុម Bayern Munich នឹងសម្រាកបានច្រើនជាងក្រុមតោខៀវ Chelsea  ដោយសារតែក្របខណ្ឌ Premier League មានភាពលំបាកជាង ក្របខណ្ឌ Bundesliga ។

Mateo Kovacic 

គួរបញ្ជាក់ថាក្រុម Bayern ធ្វើដំណើរទៅកីឡដ្ឋាន Stamford Bridge នៅរាត្រីថ្ងៃអង្គារ៍នេះ ក្នុងការប្រកួតជើងទី ១ របស់ពួកគេ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ក្របខណ្ឌ Champions League ។

ក្រុម Chelsea

ហើយយ៉ាងណាមិញ​ Kovacic មានការកោតសរសើរយ៉ាងខ្លាំងចំពោះគូប្រជែងរបស់ក្រុមតោខៀវ Chelsea នាការប្រកួតនេះ ប៉ុន្តែខ្សែបម្រើរូបនេះក៏បានបន្ថែមផងដែរថាក្លឹបអាល្លឺម៉ង់ កំពុងតែត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការប្រកួតដ៏ធំមួយនេះ ។

Bayern Munich

មិនតែប៉ុណ្ណោះនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត Kovacic និយាយថា ៖ “ ពួកគេមានក្រុមដ៏អស្ចារ្យ ហើយពួកគេលេងបានយ៉ាងល្អ ។ ការប្រកួតលីគរបស់ពួកគេ មិនមានភាពស្វិតស្វាញដូចការប្រកួតក្នុងក្របខ័ណ្ឌ Premier League នោះទេ ដូច្នេះប្រាកដណាស់ពួកគេនឹងសម្រាកបានច្រើនជាងយើង ។ ហើយយើងនឹងត្រៀមធ្វើឲ្យពួកគេឈឺចាប់ផងដែរ ” ៕

ប្រភព: Goal 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker