fbpx
អង់គ្លេស

ភ្ញាក់ផ្អើល! Fernandes បង្ហាញឈ្មោះកីឡាករទាំង ៥ រូប ដែលគេចង់បង្កើតជាក្រុមដ៏ល្អបំផុតនៅក្នុងក្តីស្រម៉ៃ

ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Bruno Fernandes បានដាក់ឈ្មោះកីឡាករទាំង ៥ រូប ដែលគេគិតថាល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។

Bruno Fernandes    

បញ្ជាក់ផងដែរថា Fernandes  បានក្លាយជាផ្នែកដ៏សំខាន់បំផុតមួយ ដែលបានជួយឲ្យក្រុម Man United អាចមកឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងក្របខ័ណ្ឌលីគ នឹងវិលត្រលប់ទៅលេងនៅក្នុងក្របខ័ណ្ឌ Champions League វិញ សម្រាប់រដូវកាលក្រោយ ។

Bruno Fernandes

ជាក់ស្តែងក្រុ​មបិសាចក្រហមនៅតែស្ថិតក្នុងក្របខ័ណ្ឌ Europa League ដូច្នេះ Fernandes សង្ឃឹមថារូបគេនឹងអាចបញ្ចប់រដូវកាលដំបូងរបស់ខ្លួននៅប្រទេសអង់គ្លេស ជាមួយនឹងការឈ្នះពានរង្វាន់មួយ ។

ប៉ុន្តែមុនពេលការប្រកួតនោះនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ ត្រូវបានគេស្នើសុំឲ្យជ្រើសរើសកីឡាករទាំង ៥ រូប ដើម្បីបង្កើតជាក្រុមដ៏ល្អបំផុតមួយនៅក្នុងចិត្តរបស់គេ នៅក្របខ័ណ្ឌ Premier League ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺខ្សែបម្រើរូបនេះ បានសុំជ្រើសយកតែកីឡាករព័រទុហ្គាល់ប៉ុណ្ណោះ ។

Rui Patricio

មិនតែប៉ុណ្ណោះមានកីឡាករជាច្រើន មកពីព័រទុយហ្កាល់ដើម្បីប្រកបអាជីពនៅក្នុងលីគកំពូលអង់គ្លេសរយ:ពេលប៉ុន្មានឆ្នាំមកនេះ ហើយក្នុងចំណោមនោះមានដូចជា Bernardo Silva, Joao Cancelo, Maniche និង Jose Bosingwa ជាដើម ប៉ុន្តែពួកគេបែជាត្រូវ  Fernandes បដិសេធមិនជ្រើសមកនោះទេ ។

Bernardo Silva, Joao Cancelo

ហើយយ៉ាងណាមិញ Fernandes បានប្រាប់និយាយថា ៖ “ យើងមានកីឡាករល្អៗ ជាច្រើននៅ Premier League ។ ដូច្នេះដំបូងខ្ញុំដាក់ Rui Patricio ចាំទី បន្ទាប់ខ្សែការពារមាន Ricardo Carvalho ហើយបម្រើ Joao Moutinho និង Rui Costa ។ ដោយឡែកសម្រាប់ប្រយុទ្ធវិញ គឺច្បាស់ជា Cristiano Ronaldo ” ៕​

Cristiano Ronaldo

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Ceballos សរសើរ Lacazette ពេញៗមាត់ ហើយប្រដូចរូបគេទៅនឹងតារាឆ្នើមរបស់ក្រុម R.Madrid មួយរូប

កីឡាករ Dani Ceballos បានលើកឡើងពីតួនាទីដ៏សំខាន់របស់ខ្សែប្រយុទ្ធ  Alexandre Lacazette នៅក្នុងក្រុមរបស់លោក Mikel Arteta ហើយថែមទាំងបានប្រៀបធៀបតួនាទីលេងរបស់គេ ថាដូចតួនាទីរបស់កីឡាករ Karim Benzema នៅឯ Real Madrid ផងដែរ ។

Dani Ceballos

បញ្ជាក់ថា Lacazette មានរដូវកាលមិនល្អមួយ សម្រាប់ក្រុមកាំភ្លើងធំដោយអាចរកបានត្រឹម ១២ គ្រាប់ប៉ុណ្ណោះ នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់រដូវកាលនេះ បើប្រៀបធៀបទៅរដូវកាលមុន ដែលអាចរកបាន ១៩ គ្រាប់ ហើយក៏មានការរិះគន់ជាច្រើនផងដែរចំពោះកំរិតនៃទម្រង់លេងរបស់គេ ។

Alexandre Lacazette

តែទោះបីជាយ៉ាងណាក៏ដោយ Ceballos បានធ្វើការកោតសរសើរចំពោះ Lacazette ថាអាចឆក់យកឱកាសលេងនៅសម្រាប់តំណែងលេខ ១០ ក្រោយការអវត្តមាន Mesut Ozil បន្ទាប់ពីជារឿយៗរូបនេះ តែងបង្ហាញភាពសំខាន់អឡុងពេលលេងជាមួយក្រុមលេចខ្លាំងៗដូចជា Manchester City និង Liverpool ។

Alexandre Lacazette

មិនតែប៉ុណ្ណោះ Ceballos ថ្លែងប្រាប់ El Pais ថា ៖ ” Lacazette លេងក្នុងទីតាំងស្រដៀងនឹង Karim Benzema នៅ Madrid ដែរ ។ Laca ចូលចិត្តមកលេង និងរត់ចុះឡើងបានយ៉ាងល្អនៅតំបន់នោះ  ។ ភាគច្រើនកីឡាករលេងនៅតំណែងលេខ ៩ ក៏អាចលេងនៅតំណែងលេខ ១០ យ៉ាងល្អផងដែរ ” ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker