fbpx
FIFA

ភ្ញាក់ព្រើត ក្រោយ​ដឹង​តម្លៃ​ឈុត​សំលៀកបំពាក់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ផលិត​នៅ​កម្ពុជា

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​ធ្វើ​ដំណើរ​តាម​រយៈ​ជើង​ហោះហើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍ World Cup កាល​ពី​ថ្ងៃ​អង្គារ៍ ជាមួយ​ឈុត​សំលៀកបំពាក់​ម៉ាក Marks & Spencer ផលិតសម្រេច​នៅ​ប្រទេស​កម្ពុជា។

ប្រភព​ផ្លូវការ​បាន​ឲ្យ​ដឹង​ថា​ក្នុង​មួយ​ឈុត​ដែល​ក្រុម​ជម្រើសជាតិ​ស្លៀកពាក់​ថត​មុន​ហោះ​ទៅ St Petersburg មាន​តម្លៃ ២៦៤ ផោន ស្មើ​នឹង​ ៣៥៣ ដុល្លារ។ ការ​ប្រកួត​របស់​អង់គ្លេស​នឹង​ចាប់​ផ្តើម​ប៉ះ​ទុយណេស៊ី​នា​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ។

គេហទំព័រ M&S បាន​បញ្ជក់​ថា៖ “​ឈុត​សំលៀកបំពាក់​ទាំង​អស់​បាន​រចនា​ឡើង​យ៉ាង​ប្រណីត ដោយ​សាច់​ក្រណាត់​ចេញ​ពី​រោម​សត្វ Merino ១០០ ភាគរយ ត្បាញ​ក្នុង​ចក្រភព​អង់គ្លេស នៃ​រោងចក្រ Alfred Brown”។ ប៉ុន្តែ​ក្រុមហ៊ុន​ពុំ​បាន​បញ្ជាក់​ថា​សហគ្រាស​កាត់ដេរ​ដំណាក់កាល​បញ្ចប់​ធ្វើ​ឡើង​ក្នុង​ប្រទេស​ណា​ឡើយ មុន​ពេល​ក្រុម​ការងារ Telegraph ចុះ​ស្រាវជ្រាវ​ឃើញ​ថា​ពិត​ជា​សម្រេច​ក្នុង​ប្រទេស​កម្ពុជា​ពិត​មែន។

អ្នក​នាំ​ពាក្យ​នៃ​ហាង​លក់ M&S ក៏​បាន​បញ្ជាក់​ថា៖ ឈុត​នេះ​ពិត​ជា​ផលិត​នៅ​ក្រៅ​ប្រទេស​ ថ្វី​បើ​សាច់​ក្រណាត់​ត្បាញ​ក្នុង​ចក្រភព​អង់គ្លេស​ក្តី ដោយ​ក្រុមហ៊ុន​បាន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ផ្លូវការ​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​តាំង​ពី ១១ ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​ឈុត​ទាំង​អំបាលម៉ាន​រមែង​សម្រេច​នៃ​ការ​ផលិត​នៅ​ក្រៅ​ប្រទេស ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ផ្តល់​ជូន​អតិថិជន​នូវ​ផលិតផល​កាន់​តែ​មាន​តម្លៃ

ប្រភព: ​​Telegraph

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker