fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

ភ្នាក់ងាររបស់កីឡាករ Chelsea ម្នាក់ ហាក់បើកផ្លូវសម្រាប់ Juventus សម្រាប់ការដោះដូរ

ភ្នាក់ងាររបស់ខ្សែបម្រើ Jorginho លោក Joao Santos បាននិយាយថា ក្លឹប Juventus មិនទាន់មានការសួរនាំទាក់ទងនឹងតារាឆ្នើមរបស់ក្រុម Chelsea នៅឡើយទេ ប៉ុន្ដែលោកបានលើកឡើងថា កីឡាករមានការពេញចិត្តលេងឲ្យក្រុមការពារជើងឯក Serie A។

ក្លឹបសេះបង្កង់ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍ចង់បាន អតីតកូនក្រុមសំណព្វចិត្តរបស់លោក Maurizio Sarri មកកាន់ទីក្រុងទូរីន បន្ទាប់ពីពួកគាត់ធ្លាប់ធ្វើការជាមួយគ្នានៅ Chelsea និង Napoli។

Jorginho អាចនឹងជាជម្រើសសម្រាប់ Juve ក្នុងការជំនួសតំណែងខ្សែបម្រើឆ្នើម Miralem Pjanic ដែលមានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ Barcelona ក៏ដូចជាក្លឹបយក្សបារាំង Paris Saint-Germain។

ទាក់ទងនឹងចចាមអារ៉ាមជុំវិញអនាគតរបស់ Jorginho ភ្នាក់ងារ Santos បាននិយាយថា៖ “Juventus គឺជាក្លឹបមួយក្នុងចំណោមក្លឹបកំពូលនៅអឺរ៉ុបហើយកីឡាករនីមួយៗ ចង់លេងសម្រាប់ពួកគេ។”

“ខ្ញុំមិនបានការទាក់ទងពី លោក Paratici(ប្រធានផ្នែកកីឡារបស់ Juve) នោះទេ គាត់មិនបានខលមកខ្ញុំឡើយ។ Jorginho នៅសល់ពេល៣ឆ្នាំទៅមុខទៀត នៅលើកុងត្រារបស់គេ ជាមួយ Chelsea គេលេងបានល្អនៅទីក្រុងឡុងដ៍។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ ក្តៅ! តារាកំពូល Bayern ម្នាក់ ព្រមទម្លាក់ចុងប៊ិចលើកុងត្រាថ្មី ដើម្បីបន្តអនាគតជាមួយក្លឹប រហូតដល់ឆ្នាំ ២០២៣

អ្នកចាំទីដៃស្អិត Manuel Neuer បានចេញមុខបំបិទពាក្យចចាមអារ៉ាមទាំងឡាយណា ដែលបានថារូបគេចង់ចាកចេញពីក្លឹប Baynern Munich ជាមួយនឹងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្ថែមទៀត ដែលនឹងត្រូវបន្តរហូតដល់ឆ្នាំ ២០២៣ ។

Manuel Neuer

គួរបញ្ជាក់ផងដែរថា Neuer មិនបានសប្បាយចិត្តចំពោះការលេចធ្លាយនូវព័ត៌មាន ដែលថារូបគេចង់ដើរចេញពីក្រុម Bayern ខណ:កិច្ចសន្យារបស់គេខិតជិតត្រូវបញ្ចប់ រួមជាមួយការមកដល់របស់អ្នកចាំទីវ័យក្មេង Alexander Nubel នៅរដូវក្តៅនេះនោះទេ ។

Manuel Neuer

ប៉ុន្តែទោះជាយ៉ាងណាការសង្ស័យចំពោះអនាគតរបស់គេទាំងអស់នោះឥឡូវនេះបានរលាយបាត់ទៅវិញ បន្ទាប់ពីក្លឹបអាល្លឺម៉ង់មួយនេះ បានប្រកាសអំពីការពន្យារកិច្ចសន្យាថ្មី សម្រាប់ Neuer រយ:ពេល ៣ រដូវទៀត ។

ជាក់ស្តែងតារាឆ្នើមវ័យ ៣៤ ឆ្នាំរូបនេះ បានឈ្នះពានក្របខ័ណ្ឌ Bundesliga ចំនួន ៧ ដង, League Cup ចំនួន ៥ ដង, Champions League និង Club World Cup ផងដែរ ។ មិនតែប៉ុណ្ណោះ Neuer ក៏បានឈ្នះការពានរង្វាន់បាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់នៅឆ្នាំ ២០១៤ ដែរ ៕

Manuel Neuer

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker