fbpx
Loading...
បាល់ទាត់អឺរ៉ុបអ៊ីតាលី

ភ្នាក់ងាររបស់ Tadic ថាមានក្លឹបធំពីរនៅអ៊ីតាលី ព្យាយាមចង់បានរូបគេ មុនផ្លាស់ទៅ Ajax

ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Dusan Tadic បាននិយាយថា Milan និង Roma បានព្យាយាមចង់បានកីឡាកររូបនេះ មុនពេលដែលរូបគេចូលរួមជាផ្លូវការជាមួយ Ajax កាលពីរដូវក្ដៅកន្លងទៅ។

Tadic រកគ្រាប់បាល់បាន ២៦គ្រាប់​ និង បញ្ជូនបាន ១៥លើក នៅក្នុងរដូវកាលនេះ បន្ទាប់ពីជួយ Ajax ទំលាក់ Real Madrid ក្នុងលទ្ធផលសរុបទាំងពីរជើង ៥-៣ ប៉ុន្មានខែមុនពេលដែលរូបគេចាកចេញពី Southampton ក្នុងតំលៃខ្លួន ១១.៤ លានអឺរ៉ូ។

លោក Milos Malenovic ដែលជាភ្នាក់ងារបស់កីឡាករ Tadic បាននិយាយថា៖  “យើងដឹងថា ប្រហែលជាគេនឹងមកលេងនៅ Serie A នាពេលអនាគត។ [Milan និង Roma] មានបំណងចង់បានរូបគេកាលពីរដូវកាលមុន ពួកគេព្យាយាមចុះហត្ថលេខាជាមួយគេ កាលនៅ Southampton។

“វាជាទម្រង់លេងដ៏អស្ចារ្យមួយសំរាប់គេ និង ក្រុមទាំងមូល។ ខ្ញុំគិតថាគេនឹងមិនបំភ្លេចការប្រកួតមួយនេះឡើយ។ យើងបានជួបគ្នានៅសណ្ឋាគារបន្ទាប់ពីការប្រកួតចប់ គេហាក់គ្មានអារម្មណ៍តានតឹង និង មានភាពរីករាយ។ Dusan ជាមនុស្សឆ្លាត។”

ប្រភព៖ Football Italia

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker