បាល់ទាត់អឺរ៉ុប ពត៌មានដោះដូរកីឡាករ អង់គ្លេស

ភ្នាក់ងារ​រត់ការបង្ហើប​ពី​ទំនាក់ទំនង​ស្អិតល្មួត​របស់ Jorginho និង​គ្រូ​បង្វឹក​រូប​នេះ ល្មម​ឲ្យ Lampard ព្រួយ​ចិត្ត

ភ្នាក់ងារ​រត់ការ​លោក Joao Santos បាន​បង្ហើប​ថា​អនាគត​របស់ Jorginho ក៏​មិន​ប្រាកដ​ប្រជា​នោះ​ដែរ ដោយ​គេ​អាច​នឹង​ចាកចេញ​ទៅ ព្រោះ​ផ្អែក​តាម​ទំនាក់ទំនង​ដែល​ល្អ​ស្រាប់​រវាង​អ្នកចាត់ការ​ចាស់​ធ្លាប់​ដឹកនាំ​គេ​នោះ​គឺ​លោក Muarizio Sarri។

Jorginho

Sarri បច្ចុប្បន្ន​នៅ​ដឹកនាំ Juventus រុញ​ឲ្យ​មាន​ចចាមអារ៉ាម​ថា​សេះ​បង្កង់​ចង់​នាំ​យក Jorginho ចេញ​ពី Stamford Bridge។

យ៉ាងណាមិញ​តាម​ការ​បញ្ជាក់​ច្បាស់ការ​ពី​អ្នក​រត់ការ​ឲ្យ​កីឡាករ​ផ្ទាល់ និយាយ​ប្រាប់ Radio Kiss Kiss ថា៖ “Sarri គាត់​មិន​ដែល​បាន​តេ​មក Jorginho ដោយ​ផ្ទាល់​និយាយ​រឿង​ចង់​មក​ Juventus នោះ​ទេ ពោល​គឺ​គ្មាន​ការ​ទំនាក់ទំនង​រវាង Sarri ឬ​សូម្បី​តែ​ប្រធាន​កីឡា Fabio Paratici អ្វី​ទាំង​អស់ ប៉ុន្តែ​បើ​ពួក​គេ​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​មែន នោះ​ខ្ញុំ​ក៏​នឹង​ចូល​ជជែក​អំពី​រឿង​នោះ​ដូច​គ្នា”។

Jorginho
Sarri/Jorginho

លោក​សង្កត់​ធ្ងន់៖ “គ្រប់​គ្នា​ដឹង​ច្បាស់​ហើយ​អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង Sarri និង Jorginho ក្រោយ​អ្នក​ទាំង​ពីរ​ធ្វើ​ការ​រួម​គ្នា​អស់​រយៈ​ពេល ៥ ឆ្នាំ បែប​នេះ​វា​ក៏​ពិបាក​នឹង​បដិសេធ​រឿង​ហ្នឹង​ដែរ តែ​ខ្ញុំ​ក៏​ចង់​បញ្ជាក់​ដែរ​ថា Jorginho គេ​សល់​កុងត្រា​ជាមួយ Chelsea រយៈ​ពេល ៣ ឆ្នាំ​ទៀត”៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ Rodri ចាប់ផ្តើមព្រមានមិត្តរួមក្រុម Man City អំពីកីឡាកររបស់ R.Madrid មុនត្រូវប៉ះគ្នាជើងទី ២ នារាត្រីនេះ

Rodri បានធ្វើការកោតសរសើរចំពោះ Real Madrid ថាជាក្រុមដ៏ធំបំផុតនៅក្នុងក្របខ័ណ្ឌ Champions League ខណៈពេលដែលក្រុម Manchester City កំពុងសំលឹងឃើញការទម្លាក់ក្លឹបយក្សអេស្ប៉ាញនេះចេញ នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយនារាត្រីថ្ងៃសុក្រនេះ ។

Rodri

គួរបញ្ជាក់ផងដែរថាក្រុមរបស់លោក Pep Guardiola កំពុងមានប្រៀបជាង បន្ទាប់ពីពួកគេអាចទទួលជ័យជម្នះ នៅក្នុងលទ្ធផល ២-១ ក្នុងជើងទី១ ដោយសារគ្រាប់បាល់របស់កីឡាករ Gabriel Jesus និង Kevin De Bruyne នៅឯទឹកដី Bernabeu កាលពីចុងខែកុម្ភៈ ។

Kevin De Bruyne

ប៉ុន្តែទោះជាយ៉ាងណា Rodri បានធ្វើការព្រមានទៅកាន់មិត្តរួមក្រុម City របស់គេ នៅមុនពេលការប្រកួត Champions League ជើងទី ២ វិលត្រលប់មកវិញនៅរាត្រីនេះ ដោយបានអះអាងថាក្រុមរបស់លោក Pep មិនអាចសំរាកបានស្រួលនោះទេបើទោះបីជាមានលទ្ធផលល្អកាលពីប្រកួតលើកទី ១ ក៏ដោយ ដោយសារតែ Maddrid គឺលើសពីក្រុមកីឡាករបាល់ទាត់ទៅទៀត ។

Real Madrid
Real Madrid

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយលោក Guardiola កីឡាករ Rodri បាននិយាយថា ៖ “ ខ្ញុំមានអារម្មណ៍ដូចគ្នា ពួកគេគឺលើសពីក្រុមបាល់ទាត់ ។ ពួកគេមានវិធីនៃការលេង កន្លែងដែលអ្នកមិនអាចសម្រាកសូម្បីតែអ្នកឈ្នះមុនដោយលទ្ធផល ៣-០ ឬ ៤-០ ក៏ដោយ ។ ពួកគេតែងតែវាយបកអ្នកវិញ ហើយរឿងទាំងនោះគឺពួកគេធ្លាប់បានធ្វើវាជាច្រើនដងរួចមកហើយ ដើម្បីក្លាយជាម្ចាស់ជើងឯក ” ៕

Real Madrid

ប្រភព: Daily Mail 

You may also like