fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអេស្ប៉ាញ

ភ្នាក់ងារ​រត់ការ ថា​កីឡាករ Barca ជាប់​រ៉ាដា​របស់ M.City រូប​នេះ គ្មាន​ចិត្ត​ចង់​ចាកចេញ​ទេ

ភ្នាក់ងារ​រត់ការ​លោក Josep Maria Orobitg បាន​បញ្ជាក់​ថ្មីៗ​នេះ​ថា កីឡាករ Sergi Roberto មិន​មាន​ចិត្ត​ចង់​ចាកចេញ​ពី​ក្លឹប Barcelona អ្វី​នោះ​ឡើយ ត្បិត​បើ​កន្លង​មក​ល្ហៀងៗ​ថា​ក្លឹប Man City បង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់​បាន​គេ​ឲ្យ​ទៅ​ចូលរួម​នៅ​ទឹកដី​អង់គ្លេស​ក៏​ដោយ។

Sergi Roberto
ភ្នាក់ងាររត់ការ

កីឡាករ​កាន់​ឆ្នាំ​របស់​អ្នក​មាន​បុណ្យ នា​រដូវ​កាល ២០១៩/២០ នៅ​តែ​ជាប់​ឈ្មោះ​ជា​កីឡាករ​សកម្ម​របស់​ក្លឹប​ដដែល ក្រោយ​បង្ហាញ​ខ្លួន ៣៧ ប្រកួត​សរុប​ឲ្យ​ក្លឹប។

Sergi Roberto

បញ្ជាក់​ប្រាប់​ពី​ភ្នាក់ងារ​លោក Orobitg និយាយ​ថា៖ “Sergi Roberto មិន​មាន​បំណង​ចង់​ចាកចេញ​អ្វី​នោះ​ទេ ហើយ​យើង​ក៏​មិន​មាន​ដំណឹង​ថា​ក្លឹប​ណា​ចង់​បាន​អ្វី​ដែរ ខណៈ​ដែល Barca ក៏​មិន​ធ្លាប់​បាន​ប្រាប់​ពី​សំណើ​ថ្មី​ណា​មួយ​ដល់​កីឡាករ​ដូច​គ្នា”៕ ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ កីឡាករ​ណា​ខ្លះ ប្រកាស​ចូល​និវត្ត​នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ?

រដូវ​កាល ២០១៩/២០ ​បាន​បញ្ចប់​ទៅ​ជាមួយ​នឹង​កំណែប្រែ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ការ​ដែល​វិស័យ​បាល់ទាត់​បាន​ផ្អាក​នា​ពាក់​កណ្តាល​រដូវ​កាល​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ហើយ​ដើមចម​បញ្ហា​នោះ​ក៏​ដោយសារ​តែ​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​វា​ក៏​មិន​ខុស​ពី​រដូវ​កាល​មុនៗ ដែល​កីឡាករ​មួយ​ចំនួន​បាន​ប្រកាស​ចូល​និវត្ត​ក្រោម​ហេតុផល​ផ្សេងៗ​គ្នា ខ្លះ​ដោយសារ​បញ្ហា​របួស​ញាំញី ហើយ​ខ្លះ​ក៏​ដោយសារ​កត្តា​អាយុ​ដែល​មើល​ទៅ​រាង​ជ្រេ​ដែរ​ហើយ​នោះ។ នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ នា​រដូវ​ក្តៅ​នេះ មាន​កីឡាករ ៨ រូប​ដែល​ប្រកាស​ពី​ការ​ចូល​និវត្ត​ដូច​ខាង​ក្រោម៖

  • Leighton Baines អាយុ ៣៥ ឆ្នាំ ​ក្លឹប Everton
Leighton Baines
  • Mario Gomez អាយុ ៣៥ ឆ្នាំ ក្លឹប Bayern Munich
  • Andre Schurrle អាយុ ២៩ ឆ្នាំ ក្លឹប Dortmund
  • Milan Baros អាយុ ៣៨ ឆ្នាំ ក្លឹប FC Banik Ostrava
  • Mile Jedinak អាយុ ៣៥ ឆ្នាំ ក្លឹប Aston Villa
Mile Jedinak
  • Claudio Pizarro អាយុ ៤១ ឆ្នាំ ក្លឹប Werder Bremen
  • Aritz Aduriz អាយុ ៣៩ ឆ្នាំ ក្លឹប Ath Bilbao
  • David N’Gog អាយុ ៣១ ឆ្នាំ ក្លឹប FK Zalgiris៕
Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker