fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

មកដល់អុីតាលីមិនទាន់បានប៉ុន្មានផង De Ligt លើកឡើងពីភាពខុសគ្នា រវាងការលេងឲ្យ Juve និង Ajax

នៅក្នុងបទសម្ភាសជាមួយ ‘FOX Sports’ កាលពីពេលថ្មីៗនេះ ខ្សែការពារ De Ligt បានសារភាពថារូបគេមិនបានបង្ហាញទម្រង់លេងនៅក្នុងកំរិតខ្ពស់មួយ ដែលគេបានរំពឹងទុកនោះទេ ខណ:កីឡាកររូបនេះក៏បានរិះគន់ខ្លួនឯង និងបានធ្វើការប្រៀបធៀបរវាងការលេងនៅក្រុម Ajax និង Juventus ។

មិនតែប៉ុណ្ណោះកីឡាករសញ្ជាតិហូឡង់រូបនេះបាននិយាយថា ៖ ” នៅ Ajax ខ្ញុំមានអារម្មណ៍ថាមិនតានតឹងអ្វីនោះទេ តែឥឡូវនេះវាខុសគ្នា ។ ខ្ញុំគិតថានេះជារឿងធម្មតា ព្រោះអ្វីគ្រប់យ៉ាងគឺថ្មីសម្រាប់ខ្ញុំ ” ។

គេបន្តទៀតថា ៖ “ខ្ញុំកំពុងរីកចម្រើន ហើយខ្ញុំមិនព្រួយបារម្ភទេ ។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំធ្វើឲ្យមានកំហុសទាំងនោះ អំឡុងពេលលេងជាមួយ Napoli ទេ ។ ខ្ញុំត្រូវតែបន្តប្រឹងប្រែង ដើម្បីទទួលបានភាពល្អបំផុតរបស់ខ្ញុំត្រលប់មកវិញ ហើយខ្ញុំក៏ព្យាយាម និងរៀនពីមិត្តរួមក្រុមរបស់ខ្ញុំផងដែរ ” ៕

ប្រភព: Besoccer 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker