UEFA បាល់ទាត់អឺរ៉ុប

មកមើលស្ថិតិការចំណាយថ្លៃដោះដូរកីឡាករ សម្រាប់ក្រុមជើងឯក UCL ចាប់តាំងពីឆ្នាំ ២០០០

ទីបំផុត Paris Saint-Germain បានឈានមកកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League បើទោះបីជាកាលពីរដូវក្ដៅឆ្នាំមុន ពួកគេបានចំណាយទៅលើការទិញកីឡាករ តិចជាងរដូវកាលកន្លងមកក្ដី។

Paris Saint-Germain

នៅក្នុងរដូវកាលនីមួយៗ ក្លឹបយក្សបារាំងមិនដែលចំណាយតិចជាង ១០០លានអឺរ៉ូនោះទេ ប៉ុន្ដែនៅដើមរដូវកាល ២០១៩/២០ ពួកគេចាយទៅលើការទិញកីឡាករតែ ៩០លានប៉ុណ្ណោះ។

គូប្រកួតរបស់ PSG នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Bayern Munich បានឈ្នះពាន Champions League លើកចុងក្រោយនៅឆ្នាំ ២០១៣ ដែលកាលនោះ ពួកគេចំណាយ ៧០,៣លានអឺរ៉ូ សម្រាប់ចំណាយទៅលើការដោះដូរកីឡាករ។

Bayern Munich

ការចំណាយលុយច្រើន មិនប្រាកដថាទទួលបានជោគជ័យនោះទេ តួយ៉ាង Barcelona កាលពីឆ្នាំ ២០០៦ ជាឧទាហរណ៍ស្រាប់។

ក្លឹបកាតាឡាន់ មិនបានចំណាយសូម្បីតែមួយសេន សម្រាប់ក្រុមរបស់ពួកគេ ដែលកាលនោះ តារាឆ្នើម Lionel Messi ក៏ស្ថិតនៅក្នុងចំណោមកីឡាករដែលលេងនៅក្នុងឈុតធំផងដែរ។

Barcelona

ហើយចុងក្រោយបំផុត Barca បានឈ្នះពាន Champions League នៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីចំណាយ ១៦៦លានអឺរ៉ូ ដោយក្នុងនោះ ៨១,៧២លានអឺរ៉ូ ទៅលើខ្សែប្រយុទ្ធ Luis Suarez។

ខាងក្រោមនេះ ជាស្ថិតិនៃការចំណាយ(គិតជាលានអឺរ៉ូ)ទៅលើការដោះដូរ សម្រាប់ក្រុមដែលឈ្នះពាន Champions League ចាប់តាំងពីឆ្នាំ ២០០០៖

ប្រភព៖ MARCA

អានអត្ថបទបន្ទាប់៖ គ្រូធំ Bayern ថាក្រុមគាត់មិនបានញញើ.តខ្លាចកីឡាករ PSG ២ រូបនេះទេ ហើយក៏មិនខ្ចីផ្លាស់ប្តូរយុទ្ធសាស្ត្រលេងដែរ

អ្នកចាត់ការក្រុម Bayern Munich លោក Hansi Flick បានបញ្ជាក់យ៉ាងច្បាស់ថាក្រុមរបស់គាត់ នឹងមិនផ្លាស់ប្តូរយុទ្ធសាស្ត្រដាច់ខាត សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ Champions League ទល់ក្រុម Paris Saint-Germain នៅរាត្រីនេះ ។

Hansi Flick

ជាក់ស្តែងវាតែងត្រូវបានគេនិយាយអំពីភាពគ្រោះថ្នាក់របស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe, Angel Di Maria និង Neymar សម្រាប់ក្រុមម្ចាស់ជើងឯក Ligue 1 រួមទាំងរបៀបដែលពួកគេនឹងអាចរកគ្រាប់បាល់បញ្ចូលទីទៅលើក្រុម Bayern ផងដែរ ។

Kylian Mbappe, Neymar

តែទោះជាយ៉ាងណាលោក Flick បានបង្ហាញភាពមុតមាំថាក្រុមរបស់គាត់នឹងប្រកាន់ភ្ចាប់ជាមួយនឹងការរក្សាក្បួនយុទ្ធសាស្ត្រលេងឲ្យនៅដដែល ព្រោះវានឹងក្លាយជារូបមន្តដើម្បីទទួលបាននូវជ័យជម្នះសម្រាប់ពួកគេ បន្ទាប់ពីការប្រកួតមិនដែលចាញ់ចំនួន ២៩ ប្រកួតកន្លងមក ។

Bayern Munich

មិនតែប៉ុណ្ណោះនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Flick  បាននិយាយថា ​៖ “ នៅក្នុងការប្រកួតរបស់យើងក្នុងរយៈពេល ១០ ខែកន្លងមកនេះ យើងតែងតែព្យាយាមប្រើវីធីសាស្ត្រលេងរបស់យើងឲ្យនោស្ថិតស្ថេរជានិច្ច មិនថាក្រុមនោះមានកម្រិតលេងខ្សោយ ឬខ្លាំងនោះទេ ។  ហើយទីបំផុតយើងក៏ទទួលបានលទ្ធផលដូចដែលយើងបានមើលឃើញកន្លងមកនេះ ពោលគឺលទ្ធផលមិនមានអ្វីប្រែប្រួលច្រើននោះទេ ” ។

Kylian Mbappe, Neymar

លោកបន្តទៀតថា ៖ ” អ្វីដែលជារឿងសំខាន់បំផុតនៅក្នុងការប្រកួតនារាត្រីនេះ គឺយើងត្រូវតែព្យាយាមកាត់ផ្តាច់ប្រព័ន្ធបញ្ជូនបាល់របស់ក្រុមគូប្រកួត ។ ពួកគេមានកីឡាករដែលមានល្បឿនលឿន និងជាក្រុមមានកីឡាករមិនគួរឱ្យជឿ ។ យើងមិនដឹងពីជម្រើស ១១ នាក់ដំបូងរបស់ពួកគេទេ ។ ប៉ុន្តែខ្ញុំនឹងផ្តោតខ្លាំងលើខ្សែការពារស្តាំ ព្រោះវាអាចជា Neymar ឬ Mbappe ដែលនឹងត្រូវលេងនៅស្លាបស្តាំ ។ ពួកគេជាខ្សែប្រយុទ្ធល្អខ្លាំងណាស់ ។ ប៉ុន្តែខ្ញុំមិនគិតថាយើងនឹងត្រូវផ្តោតខ្លាំងលើកីឡាករណាតែម្នាក់ពេកនោះទេ ” ៕

ប្រភព: Daily Mail 

 

You may also like