fbpx
FIFA

មកស្គាល់កីឡាករ១០រូប ដែលឈ្នះពាន Golden Ball នៅក្នុងការប្រកួត World Cup ចាប់ពីឆ្នាំ ១៩៨២

ពានរង្វាន់ Golden Ball ឬពានបាល់មាស នៅក្នុងប្រកួតបាល់ទាត់ពិភពលោក World Cup ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨២ សម្រាប់ផ្ដល់ឲ្យកីឡាករឆ្នើមបំផុតនៅក្នុងព្រឹត្តិការណ៍ប្រកួត ដែលជ្រើសរើសដោយគណកម្មការបច្ចេកទេស។

ចាប់តាំងពីពានសម្រាប់កីឡាករឆ្នើមក្នុងការប្រកួត World Cup ត្រូវបានបង្កើតឡើង មានកីឡាករ១០រូបដែលក្លាយជាម្ចាស់ពាននេះ។​ អ្នកឈ្នះដំបូងគឺ អតីតខ្សែប្រយុទ្ធ Paolo Rossi ដែលជាអ្នករកគ្រាប់បាល់បានច្រើនបំផុត និង ជួយឲ្យក្រុមអ៊ីតាលីឈ្នះ World Cup នៅប្រទេសអេស្ប៉ាញ។

ខាងក្រោមនេះគឺជាម្ចាស់ពាន Golden Ball នៅក្នុងព្រឹត្តិការណ៍ប្រកួត World Cup ទាំង១០រូប៖

១៩៨២. កីឡាករក្រុមជម្រើសជាតិអ៊ីតាលី Paolo Rossi

១៩៨៦. កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន Diego Maradona

១៩៩០. កីឡាករក្រុមជម្រើសជាតិអ៊ីតាលី Salvatore Schillaci

១៩៩៤. កីឡាករក្រុមជម្រើសជាតិប្រេស៊ីល Romario

១៩៩៨. កីឡាករក្រុមជម្រើសជាតិប្រេស៊ីល Ronaldo

២០០២. កីឡាករក្រុមជម្រើសជាតិអាល្លឺម៉ង់ Oliver Kahn

២០០៦. កីឡាករក្រុមជម្រើសជាតិបារាំង Zinedine Zidane

២០១០. កីឡាករក្រុមជម្រើសជាតិអ៊ុយរូហ្គាយ Diego Forlan

២០១៤. កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi

២០១៨. កីឡាករក្រុមជម្រើសជាតិក្រូអាត Luka Modric

អានអត្ថបទបន្ទាប់៖ Juventus ងាកមកចាប់អារម្មណ៍ ចង់ដាក់បញ្ចូល Pjanic ក្នុងកិច្ចព្រៀមព្រៀដោះដូរមួយ សម្រាប់តារាឆ្នើម Chelsea ម្នាក់នេះវិញ

ក្លឹបសេះបង្កង់ Juventus ចង់ដាក់បញ្ចូលកីឡាករ Miralem Pjanic ក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរមួយ បូករួមសាច់ប្រាក់បន្ថែម សម្រាប់តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Jorginho នៅរដូវក្តៅខាងមុខនេះ ។

Jorginho 

គួរបញ្ជាក់ផងដែរថាក្រុមម្ចាស់ជើងឯកអ៊ីតាលីមួយនេះ កំពុងជួបប្រទះវិបត្តិផ្នែកហិរញ្ញវត្ថុដោយសារតែវីរុសឆ្លងកូវីដ១៩ ហើយមិនរំពឹងថានឹងត្រូវចំណាយទឹកប្រាក់ច្រើនណាមួយ នៅក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅខាងមុខនេះនោះទេ ដោយផ្ទុយទៅវិញពួកគេនឹងពឹងផ្អែកលើការដោះដូរកីឡាករនៅក្នុងក្រុមវិញ ។

ហើយយ៉ាងណាមិញបើទោះបីជាស្ថិតនៅក្នុងជម្រើសទី ១ សម្រាប់ក្រុមក្តី ប៉ុន្តែ Pjanic បានក្លាយជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករផ្សេងទៀត ដែលអាចចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខនេះ ដោយសារតែខ្សែបម្រើរូបនេះកំពុងមានឆន្ទៈស្វែងរកប្រកួតប្រជែងថ្មី ។

Miralem Pjanic

ជាក់ស្តែងកីឡាករវ័យ ៣០ ឆ្នាំរូបនេះត្រូវបានគេលើកឡើងថាកំពុងស្ថិតនៅក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងត្រូវដោះដូរជាមួយកីឡាករ Paul Pogba របស់ក្រុម Manchester United ខណៈក្រុម Barcelona ក៏ត្រូវចង់បានកិច្ចព្រមព្រៀងផ្សេងមួយទៀតសម្រាប់ Pjanic ផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណាយោងតាមរបាយការណ៍ពី​ Skysport ថ្មីៗនេះបានអះអាងថាក្រុមរបស់គ្រូបង្វឹកលោក Sarri កំពុងដាក់គោលដៅថ្មីមួយ សម្រាប់តារាឆ្នើមរបស់ក្រុម Chelsea កីឡាករ  Jorginho ដោយចង់ដាក់ Pjanic  ជាផ្នែកនៃកិច្ចព្រៀមព្រៀងដោះដូរ ដែលអាចទៅរួចមួយផងដែរ ៕

Jorginho

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker