fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

មិនខ្វល់ទម្រង់លេងបែបណា! Man United ត្រៀមវ៉ៃចេញកីឡាករមួយរូប ក្នុងតំលៃ ២៥លានអឺរ៉ូ

Manchester United មានបំណងចង់ឲ្យខ្សែប្រយុទ្ថ Alexis Sanchez ចាកចេញពីក្លឹបកាន់តែឆាប់តាមលទ្ធភាព ដែលអាចធ្វើទៅបាន ដោយមិនខ្វល់ពីទម្រង់លេងរបស់គេនៅ Inter Milan យ៉ាងណានោះឡើយ ហើយក្លឹបអង់គ្លេសមួយនេះ នឹងទទួលសំណើរក្នុងការលក់ កីឡាកររូបនេះ ក្នុងតំលៃ ២៥លានអឺរ៉ូ។

Alexis Sanchez កាលលេងឲ្យ Manchester United

កាលនៅជាកីឡាករក្រុម Arsenal ខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះ រកគ្រាប់បាល់បាន៣០គ្រាប់ ក្នុងការបង្ហាញខ្លួន ៥១ប្រកួត ដោយជាប់ជម្រើសដំបូង ៤៧ប្រកួត ក្នុងរដូវកាល ២០១៦/១៧ ប៉ុន្ដែ រូបគេហាក់ធ្លាក់ទម្រង់លេងខ្លាំង ក្រោយផ្លាស់មកកាន់ក្លឹបបិសាចក្រហម។

Alexis Sanchez

ហើយ Sanchez បានចូលរួមជាមួយនឹង ក្លឹបយក្សនៅ Serie A ក្រោមលក្ខខណ្ឌខ្ចីជើងពី បិសាចក្រហម ដោយរូបគេបានបង្ហាញទម្រង់លេងល្អ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Antonio Conte។

Alexis Sanchez

បើតាមការរាយការណ៍របស់កាសែតអង់គ្លេស The Sun បានឲ្យដឹងថា Man United ចង់ឲ្យខ្សែប្រយុទ្ធរូបនេះ ចាកចេញពីក្លឹបកាន់តែឆាប់កាន់តែល្អ ទោះបីជារូបគេមានទម្រង់លេងបែបណាក៏ដោយនៅ លីគកំពូលអ៊ីតាលី ដោយប្រភពដដែលនេះបានបន្ថែមថា ក្លឹបចង់បាន ២៥លានអឺរ៉ូ ជាថ្នូរក្នុងការលក់រូបគេផ្ដាច់។

គួរំឮកថា Sanchez បានចុះហត្ថលេខាចូលរួមជាមួយនឹង Inter ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាលនេះ ហើយរូបគេបានមកកាន់ទឹកដីអ៊ីតាលី មួយខែក្រោយពីខ្សែប្រយុទ្ធ Romelu Lukaku ផ្ទេរមកកាន់ ក្លឹបនៅ Serie A មួយនេះ ក្នុងតំលៃខ្លួន ៧៣លានផោន។

Sanchez បានថ្លែងប្រាប់ Sky Italia ថា៖ “ខ្ញុំរីករាយក្នុងការត្រលប់មកកាន់បាល់ទាត់អ៊ីតាលីវិញ ពេលនោះយើងនឹងរង់ចាំមើល។ ខ្ញុំចង់ធ្វើអ្វីដែលល្អបំផុតតាមលទ្ធភាពរបស់ខ្ញុំ សំរាប់ក្រុម និង សំរាប់អ្នកគាំទ្ររបស់ Inter។

“យើងអាចនិយាយអំពីពានរង្វាន់ ខ្ញុំមកទីនេះដើម្បីឈ្នះវា។ ក្រុមរបស់យើង មិនទាន់បានឈ្នះពាន៨ឆ្នាំមកហើយ ប៉ុន្ដែ យើងធ្វើគ្រប់យ៉ាងដើម្បីបានវា។ ក្រុមរបស់យ់ើងមានកីឡាករវ័យក្មេង ហើយខ្លាំងក្លា និង មានគ្រូបង្វឹកដែលចង់ឈ្នះ។

“វត្តមានរបស់ Conte គឺសំខាន់ណាស់ គាត់បានផ្ដល់អោយនូវទំនុកចិត្តសំរាប់កីឡាករ។ Lukaku រីករាយនឹងការមកកាន់ទីនេះ គេក៏បានបញ្ចុះបញ្ចូលអោយខ្ញុំមកទីនេះផងដែរ។”

R

គួរបញ្ជាក់ថា Sanchez បានសំរេចចិត្តផ្ទេរមកកាន់ Inter ក្រោយដឹងថារូបគេ មិនស្ថិតនៅក្នុងជម្រើសរបស់គ្រូបង្វឹក Ole Gunnar Solskjaer សំរាប់រដូវកាលថ្មី របស់ Manchester United នោះទេ៕

ប្រភព៖ Be Soccer

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker